![](http://cdn.sabay.com/cdn/media.sabay.com/media/Samphy-2024/week(9)/65a0b8d04e6e8_1705031880_medium.jpg)
- 2024-01-12 04:03:48
- គន្លឹះ
ឡានឆេះអត់ស្មើ ឬញ័រក្បាលឡាន កុំគិតត្រឹមប៊ូស៊ី ឬម៉ូប៊ីន តែវាអាចជាបញ្ហាប៊ិចសាំង
- 2024-01-12 04:03:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡានឆេះអត់ស្មើ ឬញ័រក្បាលឡាន កុំគិតត្រឹមប៊ូស៊ី ឬម៉ូប៊ីន តែវាអាចជាបញ្ហាប៊ិចសាំង
ចន្លោះមិនឃើញ
នៅពេលរថយន្តដំណើរការមិនស្រួល ឆេះអត់ស្មើ ឬញ័រកន្រ្តាក់ៗជាដើម អ្នកបើកបរភាគច្រើនតែងគិតដល់ការខូចប៊ូស៊ី ឬម៉ូប៊ីន។ ក្នុងករណីខ្លះ បញ្ហាប៊ិចសាំង ក៏ធ្វើឱ្យរថយន្តដំណើរការមិនស្រួលបែបនេះដែរ ប៉ុន្តែមានចំណុចមួយចំនួនទៀត ដែលលោកអ្នកអាចកត់សម្គាល់បានថា វាគឺជាបញ្ហាប្រព័ន្ធប៊ិចសាំងនេះតែម្តង។
១. ចេញសញ្ញា Check ជាន់ស្ទក់ និងឡានឆេះអត់ស្មើ
ករណីនេះ គឺស្រដៀងខ្លាំងណាស់ នឹងបញ្ហាម៉ូប៊ីន និងប៊ូស៊ី។ ដូច្នេះមានតែប្រើឧបករណ៍ស្កេន Check តែប៉ុណ្ណោះ ដើម្បីដឹងលេខកូតរបស់វា។ ជាទូទៅប្រព័ន្ធប៊ិចសាំង មានលេខកូត Check ដូចជា P0261, P0266 និង P0253 ជាដើម។
២. ធំក្លិនសាំង
នៅពេលកំពុងធ្វើដំណើរ ស្រាប់តែធំក្លិនសាំងខ្លាំងក្នុងកាប៊ីន នោះបញ្ជាក់ថា អាចនឹងមានលេចធ្លាយក្នុងប្រព័ន្ធប៊ិចសាំងនេះ។
៣. ចេញផ្សែង
នៅពេលប្រព័ន្ធប៊ិចសាំងមានបញ្ហា ធ្វើឱ្យការដុតរវាងសាំង និងល្បាយខ្យល់ក្នុងបន្ទប់ចំហេះមិនត្រឹមត្រូវ ឬមានសាំងច្រើនដែលមិនត្រូវបានដុត បណ្តាលឱ្យហូរចូលដល់ប្រព័ន្ធបញ្ចេញផ្សែង ហើយមានផ្សែងខ្មៅចេញតាមបំពង់ស៊ឺមុំាងទៀតផង។
៤. រថយន្តស៊ីសាំងជាងមុន
ជាការពិតណាស់ ប្រសិនមានការលេចធ្លាយក្នុងប្រព័ន្ធប៊ិចសាំង ឬខូចប៊ិចសាំង វានឹងបណ្តាលឱ្យមានការប្រើប្រាស់បរិមាណសាំងច្រើនជាងមុនផងដែរ។
ចំពោះមូលហេតុចម្បងមួយដែលបណ្តាលឱ្យខូចប្រព័ន្ធប៊ិចសាំង គឺការចាក់សាំងដែលគ្មានគុណភាព ធ្វើឱ្យមានកំណកធូលី និងកំបោរច្រើន ក្នុងធុងសាំង ប៉ះពាល់ដល់លំហូរសាំងក្នុងប្រព័ន្ធ។
ត្រង់ចំណុចនេះដែរ អ្នកជំនាញបានណែនាំឱ្យលាងប៊ិចសាំងម្តងរាល់ ២ម៉ឺន ទៅ៣ម៉ឺនម៉ាយល៍។ ចំពោះការលាងប៊ិចសាំង អាចធ្វើឡើងដោយដោះប៊ិចសាំងចេញមកក្រៅដើម្បីលាងសម្អាត និងវិធីមួយទៀត គឺការប្រើប្រេងលាងប៊ិចសាំង ឬ Fuel Injector Cleaner ដោយការចាក់ចូលក្នុងធុងសាំង៕
SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB