- 2024-01-08 09:15:46
- គន្លឹះ
បើកឡានចូលចាក់សាំង ធ្លាប់ភ្លេចខ្លួនអត់ថា គម្របសាំងឡានយើង ស្ថិតនៅខាងឆ្វេង ឬស្តាំ?
- 2024-01-08 09:15:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើកឡានចូលចាក់សាំង ធ្លាប់ភ្លេចខ្លួនអត់ថា គម្របសាំងឡានយើង ស្ថិតនៅខាងឆ្វេង ឬស្តាំ?
ចន្លោះមិនឃើញ
ប្រសិនបើអ្នកបើករថយន្តរាល់ថ្ងៃ ហើយឧស្សាហ៍ចូលចាក់សាំង គឺច្បាស់ណាស់ថាទីតាំងគម្របសាំងរថយន្តខ្លួនស្ថិតនៅខាងឆ្វេង ឬខាងស្តាំ។ ប៉ុន្តែប្រសិនបើយូរៗបើកម្តង ឬយូរៗចូលចាក់សាំងម្តង ឬខ្ចីរថយន្តអ្នកដទៃបើក ឬមានរថយន្តផ្ទាល់ខ្លួនច្រើន លោកអ្នកអាចនឹងភ្លេចខ្លួនអំពីទីតាំងគម្របសាំងរថយន្ត នៅពេលចូលចាក់សាំង។
ការពិតទៅ ស្ទើរតែគ្រប់រថយន្តទៅហើយ មានសញ្ញាសម្គាល់មួយនៅក្នុងកុងទ័រសាំង ដែលសម្គាល់ពីទីតាំងគម្របសាំង។ វាគឺជាសញ្ញាត្រីកោណនៅជាប់រូបសញ្ញាធុងសាំង។ ប្រសិនបើសញ្ញាត្រីកោណនោះ ចង្អុលទៅខាងស្តាំ មានន័យថាគម្របសាំងគឺស្ថិតនៅខាងស្តាំ តែបើចង្អុលមកឆ្វេង គឺគម្របសាំងស្ថិតនៅខាងឆ្វេង។
ដូច្នេះ មានសំណួរសួរថា ហេតុអ្វីគេមិនផលិតរថយន្ត មានទីតាំងគម្របសាំងដូចគ្នាទាំងអស់តែម្តងទៅ? មែនទែនទៅ មកទល់ពេលនេះ មិនមានច្បាប់ ឬស្តង់ដាណាមួយដែលតម្រូវឱ្យដាក់ទីតាំងគម្របសាំង នៅខាងឆ្វេង ឬស្តាំនោះទេ ដូច្នេះវាអាស្រ័យទៅលើក្រុមហ៊ុនផលិតនីមួយៗ។ យ៉ាងណាមិញ គ្រាន់តែយើងអាចកត់សម្គាល់ថា រថយន្តជប៉ុន ភាគច្រើនមានទីតាំងគម្របសាំងនៅខាងឆ្វេង ចំណែករថយន្តអឺរ៉ុប ស្ថិតនៅខាងស្តាំ៕
SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB