- 2023-10-25 08:00:23
- គន្លឹះ
បើរថយន្តបាត់ប្រេងម៉ាស៊ីន ត្រូវគិតដល់ ៣ចំណុចធំៗទាំងនេះជាមុនសិន
- 2023-10-25 08:00:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើរថយន្តបាត់ប្រេងម៉ាស៊ីន ត្រូវគិតដល់ ៣ចំណុចធំៗទាំងនេះជាមុនសិន
ចន្លោះមិនឃើញ
រថយន្តជជុះ ឬរថយន្តមួយទឹកភាគច្រើន បានជួបករណីបាត់ប្រេងម៉ាស៊ីន តាមកម្រិតខុសៗគ្នា គ្រាន់តែរថយន្តខ្លះបាត់តិច រថយន្តខ្លះបាត់ច្រើន។ ចំណែករថយន្តថ្មីៗ ក៏អាចនឹងមានករណីបាត់ប្រេងម៉ាស៊ីនផងដែរ។
យ៉ាងណាក៏ដោយចុះ ការបាត់ប្រេងម៉ាស៊ីន មានមូលហេតុច្រើន ប៉ុន្តែមូលហេតុធំៗគឺមាន៣ចំណុចដែលលោកអ្នកត្រូវគិតមុនគេបង្អស់ គឺ គុណភាពប្រេងម៉ាស៊ីន ការលេចជ្រាប និងការសឹកក្រវាត់ពីស្តុង។
១. គុណភាពប្រេងម៉ាស៊ីន៖ ប្រេងដែលមានគុណភាពទាប មិនអាចផ្តល់ភាពរំអិលគ្រប់គ្រាន់ដល់គ្រឿងបង្គុំក្នុងម៉ាស៊ីនឡើយ ដែលធ្វើឱ្យម៉ាស៊ីនត្រូវប្រឹងខ្លាំងហើយស៊ីប្រេងទៅតាមហ្នឹងដែរ។ បន្ទាប់ពីគុណភាពប្រេងម៉ាស៊ីន អ្នកក៏ត្រូវគិតអំពីកំហាប់ប្រេងផងដែរ ថាតើម៉ាស៊ីនរថយន្តអ្នក គួរតែប្រើកំហាប់ប្រេងលេខប៉ុន្មាន ដោយត្រូវពិគ្រោះជាមួយអ្នកជំនាញ។
២. ការលេចជ្រាប៖ ប្រសិនបើរថយន្តអ្នកខូចហ្វឺតដងឡាកាម ឬហ្វឺតស៊ូប៉ាប់ វានឹងមានការលេចជ្រាបប្រេងស្រកចុះមកក្រោម។ ការជ្រាបប្រេងនេះ នឹងកើតឡើងនៅពេលម៉ាស៊ីនរថយន្តកំពុងដំណើរការ និងបន្ទាប់ពីពន្លត់ម៉ាស៊ីនរថយន្តបានមួយសន្ទុះ។
៣. សឹកក្រវាត់ពីស្តុង៖ ករណីនេះកើតឡើងភាគច្រើនចំពោះរថយន្តចាស់ៗ។ ប្រសិនបើក្រវាត់ពីស្តុងមានភាពសឹករលុងនោះ ប្រេងម៉ាស៊ីននឹងអាចហូរចូលដល់បន្ទប់ចំហេះខាងក្នុង ពោលគឺវានឹងត្រូវបានដុតបញ្ឆេះលាយជាមួយខ្យល់ និងឥន្ធនៈ ហើយចេញផ្សែងតាមបំពង់ស៊ឺមាំង៕