• 2023-10-09 04:30:02
  • គន្លឹះ

តិចនិក​ថតរូប​តាម​ទូរសព្ទ​ទាំង៧យ៉ាងនេះ អាចជួយ​ឱ្យអ្នក​ថតរូបបាន​ស្អាតជាងមុន ពេល​មានដំណើរ​កម្សាន្តម្តងៗ

  • 2023-10-09 04:30:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេលធ្វើដំណើរកម្សាន្ត​ទៅទីណាក៏ដោយ គឺមិនអាច​កាត់ផ្តាច់ចេញបានឡើយនូវការថតរូបលេងកម្សាន្តច្រើនបែបគ្រប់ស្ទាយ៍ទាំង​អស់​ក្នុងសម័យ​ដែលមាន​ការប្រើប្រាស់​បណ្តាញ​សង្គមនេះ។

គ្រប់ស្មាតហ្វូនទាំងអស់ គឺសុទ្ធតែ​មាន​កាមេរ៉ាមកជាមួយ ងាយស្រួលថតរូបបំផុត។ ប៉ុន្តែរូបដែលបាន​ថតចេញមក មិនប្រាកដថាស្អាត​ទទួលយកបាននោះទេ។ ដូច្នេះយើងសូមបង្ហាញតិចនិក​មួយចំនួន​ក្នុងការថតរូបតាមទូរសព្ទឱ្យបាន​ស្អាត​ដើម្បី​យក​ទៅបង្ហោះ​តាមបណ្តាញ​សង្គម ដូចខាងក្រោមនេះ៖

១. ពេលវេលា៖ បើអាច​ គួរថត​ពេលព្រឹក ឬពេលល្ងាច (ថ្ងៃរះ ឬថ្ងៃលិច) ព្រោះ​ជាពេល​ដែលមាន​ពន្លឺ​ស្រទន់ អំណោយផលដល់ការថតរូប។ បើថត​ពេល​មាន​ថ្ងៃត្រង់ដែលមាន​ពន្លឺព្រះអាទិត្យចាំងចែងខ្លាំង នឹង​ធ្វើឱ្យរូបថត ឬរូបភាពឆេះ ហើយបើថតមនុស្ស គឺ​រូបមនុស្សនោះ​នឹងខ្មៅ។

២. អាកាសធាតុ៖ អ្នកអាចប្រើ​ប្រាស់​ឱកាស​ធម្មជាតិនេះដែលមានដូចជា ភ្លៀង រលឹមស្រិចៗ ធ្លាក់​ខ្យល់ មានពពកខ្មៅ ឬមេឃស្រទុំ​ជាដើម ក្នុងការបង្កើត​គំនិតច្នៃ​ប្រឌិត​នៃការថតរូបបន្ថែមទៀត។

៣. ទីតាំង៖ ត្រូវគិតពី​គោលដៅរមណីយដ្ឋាន​ដែល​លោកអ្នក​នឹងទៅ ថាតើ​ជាប្រភេទឆ្នេរសមុទ្រ ទឹកជ្រោះ ភ្នំ សួនទឹក ឬសួនសត្វជាដើម ហើយ​ពេលទៅដល់ទីតាំងនោះ ​គួរព្យាយាម​រក Background សម្រាប់​ថតរូប (Background ដែលមិនសូវមាន​គេថត) ជាពិសេស​ គឺព្យាយាម​កុំឱ្យថត​ជាប់មនុស្ស​ច្រើន។ បើសិនជាអាច អាច​ស្វែងរកបន្ថែម​នូវ​របៀបថតរូប​តាម​ប្រភេទ​រមណីយដ្ឋាននីមួយ​ៗនៅលើបណ្តាញ​អ៊ីនធើណែត។

៤. របៀបប្រើកាមេរ៉ាទូរសព្ទ៖ ការថតរូបជាទូទៅ គឺ​បញ្ឈរ និងផ្តេក អាស្រ័យលើអ្នកផ្ទាល់ថាចូលចិត្តមួយណា មិនថាជា Portrait ឬ Landscape នោះទេ។ បើអ្នកជា Professional អាចជ្រើសរើស Manual Mode ប៉ុន្តែសម្រាប់​ទូទៅ គឺគ្រាន់តែថតអូតូ​ធម្មតាទៅបានហើយ គ្រាន់តែបន្ថែម​ HDR Mode និង​អនុវត្តរូបមន្ត​ Rule of Thirds ជាដើម ដើម្បីជាជំនួយ។

៥. មុនចុច​ថត ត្រូវគិតពី Story Telling៖ ដើម្បីឱ្យរូបថត ឬរូបភាព​របស់អ្នក​កាន់តែមាន​ខ្លឹមសារ ពោលគឺ​មុនចុចថត គួរគិតជាមុនសិនថា តើអ្នកចង់​បង្ហាញអ្វី​ដល់អ្នកដទៃនូវ​រូបរបស់​អ្នក។

៦. ថតប្លង់ដដែល គ្រាន់តែឆ្លាស់ទីតាំង៖ ស្រឡាញ់ទេសភាព ឬ Background មួយហ្នឹង តែពេលថតចេញមកមិនសូវស្អាត ឬមិនសូវពេញចិត្ត។ អ៊ីចឹងអ្នកអាចឆ្លាស់ទីតាំងឆ្វេងស្តាំលើក្រោម សារ៉េតិចៗ ហើយ​ប្រៀបធៀបគ្នាមើល។

៧. ប្រើ App ជំនួយ៖ ប្រសិន​បើអ្នកនៅស្ទើរចិត្ត​ចំពោះរូប​របស់​អ្នក ដូចជា ស្ទើពន្លឺ ឬស្ទើពណ៌​ជាដើម​នោះ អ្នកអាចដោនឡូត​ App សម្រាប់​ Edit បន្ថែមតាម​ចិត្ត​ចង់​បាន៕

អត្ថបទ៖ សំភី

មតិយោបល់