- 2023-08-29 07:36:52
- ចំណេះដឹង
ដឹងអត់! ប្រភេទយានយន្តអ្វីខ្លះ ដែលតម្រូវឱ្យមានបណ្ណបើកបរ?
- 2023-08-29 07:36:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងអត់! ប្រភេទយានយន្តអ្វីខ្លះ ដែលតម្រូវឱ្យមានបណ្ណបើកបរ?
ចន្លោះមិនឃើញ
យោងតាមមាត្រា៤០ថ្មី នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងវិសោធនកម្ម ចែងថា បណ្ណបើកបរជាតិសម្រាប់បើកបរយានយន្តក្នុងព្រះរាជាណាចក្រកម្ពុជា មាន ៥ប្រភេទ គឺប្រភេទ ក ខ គ ឃ និង ង។
ប្រភេទ ក៖
ទោចក្រយានយន្ត ដែលមានទំហំស៊ីឡាំងលើសពី ១២៥សង់ទីម៉ែត្រគូប (CC) ឬមានថាមពលអគ្គិសនីលើសពី ១១គីឡូវ៉ាត់
ទោចក្រយានយន្តសណ្តោងររឺម៉ក
-និងត្រីចក្រយានយន្ត។
ប្រភេទ ខ៖
រថយន្តដឹកអ្នកដំណើរមិនលើសពី ៩នាក់ ដោយគិតទាំងអ្នកបើកបរ
រថយន្តដឹកទំនិញ ដែលមានទម្ងន់សរុបអតិបរមាមិនលើសពី ៣,៥តោន
រថយន្តក្នុងប្រភេទខនេះ អាចសណ្តោងរ៉ឺម៉កដែលមានទម្ងន់សរុបអតិបរមាមិនលើសពី ០,៧៥តោន។
ប្រភេទ គ៖ រថយន្តដឹកជំនិញដែលមានទម្ងន់សរុបអតិបរមាលើសពី ៣,៥តោន និងអាចសណ្តោងរ៉ឺម៉កដែលមានទម្ងន់សរុបអតិបរមាមិនលើសពី ០,៧៥តោន។
ប្រភេទ ឃ៖ រថយន្តដឹកអ្នកដំណើរ៖
ឃ១: រថយន្តដឹកអ្នកដំណើរចាប់ពី ១០នាក់ ដល់ ២០នាក់ ដោយគិតទាំងអ្នកបើកបរ និងអាចមានសណ្តោងរ៉ឺម៉កដែលមានទម្ងន់សរុបអតិបរមាមិនលើសពី ០,៧៥តោន។
ឃ២: រថយន្តដឹកអ្នកដំណើរលើសពី ២០នាក់ ដោយគិតទាំងអ្នកបើកបរ និងអាចមានសណ្តោងរ៉ឺម៉ក ដែលមានទម្ងន់សរុបអតិបរមា មិនលើសពី ០,៧៥តោន។
ប្រភេទ ង៖ រថយន្តប្រភេទ ខ គ និង ឃ មានសណ្តោងរ៉ឺម៉កដែលមានទម្ងន់សរុបអតិបរមាលើសពី ០,៧៥តោន ត្រូវចែកជា៣ប្រភេទ គឺ ប្រភទ ង(ខ) ប្រភេទ ង (គ) និងប្រភេទ ង (ឃ)៕