- 2023-08-28 09:23:12
- គន្លឹះ
បើមិនកែរបៀបបើកឡានទាំងនេះទៀត ត្រៀមលុយទុកប្តូរប្រអប់លេខឱ្យហើយទៅ
- 2023-08-28 09:23:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើមិនកែរបៀបបើកឡានទាំងនេះទៀត ត្រៀមលុយទុកប្តូរប្រអប់លេខឱ្យហើយទៅ
ចន្លោះមិនឃើញ
បើនិយាយពីការថែទាំម៉ាស៊ីនរថយន្ត គឺជារឿងចាំបាច់មួយដែលមិនខ្វះបាន ប៉ុន្តែប្រអប់លេខក៏មិនត្រូវព្រងើយកន្តើយដែរ ព្រោះវាដំណើរការរួមគ្នាជាមួយម៉ាស៊ីនតែម្តង ទើបអាចឱ្យរថយន្តមានចលនាបាន។ ជាមួយគ្នានេះ បញ្ហានៃការខូចប្រអប់លេខ ក៏មានច្រើនករណីផងដែរ ហើយក្នុងនោះ ការខូចប្រអប់លេខក៏បណ្តាលមកពីទម្លាប់មិនល្អ ឬការមិនដឹងពីរបៀបប្រើប្រាស់ឱ្យបានត្រឹមត្រូវពីសំណាក់អ្នកបើកបរ។
ខាងក្រោមនេះ គឺជាទម្លាប់អាក្រក់មួយចំនួនរបស់អ្នកបើកបររថយន្ត ដែលអាចបណ្តាលឱ្យប៉ះពាល់ខ្លាំងដល់ប្រអប់លេខ ដោយលើកលែងតែរថយន្តប្រអប់លេខអូតូប៉ុណ្ណោះ៖
មិនប្តូរប្រេងប្រអប់លេខ៖ ប្រេងប្រអប់លេខ ក៏មានកាលកំណត់ត្រូវផ្លាស់ប្តូរដែរ ប៉ុន្តែបើមិនផ្លាស់ប្តូរសោះ ហើយប្រេងអស់គុណភាព វានឹងបង្កការខូចខាតដល់គ្រឿងបង្គុំ។ ពេលប្តូរប្រេងប្រអប់លេខ ក៏គួរប្តូរតម្រងវាផងដែរ។
កាច់ប្តូរចង្កឹះលេខចុះឡើង ទាំងដែលកង់រថយន្តមិនទាន់បានឈប់វិលស្រួលបួល ធ្វើឱ្យប្រអប់លេខធ្វើការខុសប្រក្រតី។
ចតរថយន្តលើចំណោត មិនព្រមដាក់ហ្វ្រាំងដៃ ដោយដាក់តែ P។ ធ្វើបែបនេះ នឹងធ្វើឱ្យប្រអប់លេខ ត្រូវធ្វើការធ្ងន់ថែមទៀតតែឯង។
ឈប់ស្តុប ឬស្ទះចរាចរណ៍តែមួយភ្លែតៗ មិនព្រមជាន់ហ្វ្រាំងសិន តែបើជាដូរចង្កឹះលេខដាក់អក្សរ P ឬ N ដែលនឹងកាត់បន្ថយអាយុកាលប្រើប្រាស់ប្រអប់លេខ។
បើកឡើងចុះភ្នំដែលមានចំណោតខ្ពស់ មិនព្រមដាក់ចង្កឹះលេខទាបដូចជា 1, 2 ឬអក្សរ L។ បើបើកឡើងភ្នំផ្លូវចោត ដាក់តែអក្សរ D នឹងធ្វើឱ្យម៉ាស៊ីន និងប្រអប់លេខធ្វើការខ្លាំង ហើយបើចុះចំណោតវិញ នឹងធ្វើឱ្យហ្វ្រាំងធ្វើការខ្លាំងនិងក្តៅ ឆាប់អស់ស្បែកហ្វ្រាំង៕
ប្រភព៖ Reliable-Auto