• 2023-08-24 02:45:39
  • គន្លឹះ

ធ្វើម៉េចទើបដឹងថា មួយណាជា​ប្រេងហ្ស៊ីន មួយណាក្លែងក្លាយ​? តើប្រេងក្លែងក្លាយ​បង្កផលប៉ះពាល់អ្វីខ្លះម៉ាស៊ីនរថយន្ត?

  • 2023-08-24 02:45:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ន​នេះ ប្រេងម៉ាស៊ីនក្លែងក្លាយ​ដែល​បន្លំម៉ាកសញ្ញា ឬប្រេង​ដែលគ្មានប្រភព​ច្បាស់លាស់​ បាន​នឹង​កំពុងចរាចរយ៉ាងច្រើន​នៅក្នុងប្រទេស ហេតុនេះ​ម្ចាស់រថយន្តមួយចំនួន​អាច​នឹង​ជួបករណីទិញ​ប៉ះចំ​ប្រេងក្លែងក្លាយ​នេះផងដែរ។

យ៉ាងណាក៏ដោយចុះ ប្រេងក្លែងក្លាយ និង​ប្រេង​ត្រឹមត្រូវ​តាម​ស្តង់ដារចេញពីក្រុមហ៊ុន គឺ​មានចំណុច​ខុសគ្នាជាច្រើន​ ដែល​លោក​អ្នកអាចសម្គាល់​ដឹងដូចខាងក្រោមនេះ៖

  • តម្លៃ៖ ជា​ចំណុច​ដែល​លោកអ្នក​ត្រូវគិតមុនគេបង្អស់ ប្រសិន​បើប្រេង​នោះមាន​តម្លៃទាប​ជាង​ទីផ្សារ​ខ្លាំងពេក។ ឧទាហរណ៍ តម្លៃ​ប្រេងម៉ាស៊ីន​ 5W-30 លើ​ទីផ្សារ​ខ្ទង់ពី ១២ ទៅ ១៥ដុល្លារ​ក្នុង១លីត្រ ប៉ុន្តែប្រេង​​ក្លែងក្លាយ​នឹងមាន​តម្លៃត្រឹមតែ ៧ ទៅ៩ ដុល្លារ​តែប៉ុណ្ណោះ។

  • រូបរាង​ប្រេងម៉ាស៊ីន៖ ប្រេងម៉ាស៊ីន​ជាទូទៅ​គឺស្អាតថ្លាឆ្វង់ និង​មានពណ៌លឿងស្រាល ដែលត្រូវបានបន្សុទ្ធយ៉ាងត្រឹមត្រូវ។ ប៉ុន្តែប្រេងក្លែងក្លាយ អាច​នឹង​មានពណ៌​ខ្មៅ​បន្តិច។

  • ក្លិន៖ ប្រេង​ម៉ាស៊ីន​ពុំមានក្លិនអ្វីគួរឱ្យកត់សម្គាល់ទេ ប៉ុន្តែ​បើប្រេង​ក្លែងក្លាយ អាចនឹងធុំក្លិនឆ្ងៀម។

  • កំហាប់៖ ប្រេងម៉ាស៊ីន​ក្លែងក្លាយ គឺ​ខាប់ជាងប្រេងស្តង់ដាររបស់ក្រុមហ៊ុន។

ក្រោយពេល​ប្រេងក្លែងក្លាយ​ត្រូវបានចាក់ចូលក្នុងម៉ាស៊ីនរថយន្តអ្នកហើយ គឺលោកអ្នក​អាចកត់សម្គាល់​បាន​ចំនុចមួយចំនួនដូចខាងក្រោម៖

  • ម៉ាស៊ីន​រាងលាន់ជាងមុន ដោយសារកំហាប់ខាប់ពេកពិបាក​ដល់​ដល់រំអិល​ដល់គ្រឿងមេកានិច

  • ពិបាកបញ្ឆេះ​រថយន្តជាងមុន ជាពិសេស​ពេលក្នុងអាកាសធាតុត្រជាក់

  • ក្រោមរថយន្ត​អាច​នឹងមាន​ប្រេងស្រកចុះ ដោយ​សារការប្រើប្រាស់​ប្រេងក្លែងក្លាយ អាច​នាំ​ដល់ការលេច​ជ្រាប

  • ធុំក្លិនឆ្ងៀមពេលកំពុងបើកបរ ព្រោះ​តែប្រេងក្លែងក្លាយ មិនបានធ្វើការរំអិលគ្រប់គ្រាន់ ធ្វើឱ្យគ្រឿងបង្គុំក្នុងម៉ាស៊ីន មានការកកិតគ្នា

  • រថយន្តស្ទក់​ជាងមុន និងស៊ីសាំងជាងមុន៕

ប្រភព៖ Armor Lubricants & TotalEnergies

អត្ថបទ៖ សំភី

មតិយោបល់