• 2023-06-23 09:38:13
  • គន្លឹះ

ត្រូវប្រយ័ត្ន​បំផុត​ចំពោះ​គ្រឿង Accessory ដាក់តុបតែង​រថយន្ត​ទាំងនេះ ព្រោះ​អាចបង្កគ្រោះថ្នាក់គ្រប់ពេល

  • 2023-06-23 09:38:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់រថយន្ត​ភាគច្រើនបំផុត នៅក្រោយពេល​ទិញ​រថយន្តរួច គឺពួកគេ​តែង​ទិញ​បន្ថែម​នូវគ្រឿងលេង ឬគ្រឿង Accessory បន្ថែម​ដើម្បីដាក់តុបតែងរថយន្ត​ជាទីស្រឡាញ់​របស់ខ្លួន។ យ៉ាងណាមិញ​ ក្នុងចំណោម​គ្រឿង Accessory ដែល​ដាក់​នៅលើ​ទីផ្សារបច្ចុប្បន្ន ក៏​មាន​មួយចំនួន ដែល​ម្ចាស់រថយន្ត​ មិនគួរទិញ​យកមកដាក់លើ​រថយន្ត​នោះទេ ព្រោះ​វាអាចបង្កផលវិបាក និងគ្រោះថ្នាក់ទៅវិញទេ។ គ្រឿង Accessory ទាំងនោះ មាន​ដូចជា៖

-យ៉ាន់៖ ការ​លេងយ៉ាន់​ កំពុង​ពេញនិយម​យ៉ាងខ្លាំង​ដោយសារតែ​វាបានជួយលើកសម្រស់​រថយន្ត។ ប៉ុន្តែយ៉ាន់ទាំងនោះ ភាគច្រើន​គឺ​សុទ្ធតែមាន​ទំហំខុសពីយ៉ាន់ដើម​មិនត្រូវហ្នឹងទំហំរថយន្ត ពោលគឺ​វា​ខុសស្តង់ដាចេញពីរោងចក្រ​របស់​ក្រុមហ៊ុនផលិត ធ្វើឱ្យបង្កការរំខាន​ដល់ការបើកបរ និង​ឆាប់មាន​បញ្ហា​សំបកកង់​ជាដើម។

-បិទស្កុតខ្មៅលើចង្កៀងមុខក្រោយ៖ វា​បង្កផលប៉ះពាល់​ដល់អ្នកបើកបរ​រថយន្តខ្លួនឯងផង ជាពិសេស​វានឹង​កាត់​បន្ថយ​ភ្លើងចង្កៀង ក្នុងពេលបើកបរពេលយប់។ ជាមួយគ្នានេះ វា​ក៏ធ្វើឱ្យអ្នកបើកបរ​រថយន្តខាងក្រោយ មើលមិនឃើញពីភ្លើង​ជាន់ហ្វ្រាំងផងដែរ។

-ប្រដាប់ស៊ូកជំនួសខ្សែក្រវាត់៖ អ្នកបើកបរខ្លះ ខ្ជិល​ពាក់​ខ្សែក្រវាត់ តែបើមិនពាក់ វា​នឹងលោតសញ្ញាក្រើនរំលឹក ដូច្នេះពួកគេបាន​ទិញ​ប្រដាប់ស៊ូកជំនួស​វិញ។ ការធ្វើបែបនេះ គឺ​ខុសច្បាប់ចរាចរណ៍ និង​ប៉ះពាល់សុវត្ថិភាពផ្ទាល់ខ្លួន​ក្នុងពេល​បើកបរ។

-ស្ពីនចង្កូត៖ របស់មួយនេះ ពិតជាមិនគួរ​ទិញដាក់លើដៃចង្កូត​សោះឡើយ ព្រោះមើលទៅ​មិនស្អាត ហើយ​ក៏គ្មានផ្តល់ផលប្រយោជន៍អីដែរ មិនតែប៉ុណ្ណោះប្រសិនបើប្រើវា​មិនបានប្រុង​ប្រយ័ត្ន វាអាចទាញ​ចង្កូតរ៉េយ៉ាងងាយ ដែល​អាច​បង្ក​គ្រោះថ្នាក់​ចរាចរណ៍យ៉ាងខ្ពស់​បំផុត។

-speaker, ម៉ាញេ Android និងដាក់ចង្កៀងគុជ៖ របស់ទាំង៣នេះ គឺមានភាពពេញនិយមខ្លាំងណាស់ ក្នុងការដូរដាក់លើរថយន្ត។ អ្វីដែល​ត្រូវប្រុងប្រយ័ត្នបំផុត គឺ​នៅពេល​តខ្សែចុះឡើង​ បើមានកំហុសឆ្គងណាមួយនោះឬខុសបច្ចេកទេស ពេលបើកបរ​ វានឹងឡើងកម្តៅឈាន​ដល់ការឆេះរថយន្តទៀតផង។

-តុក្កតា ខ្នើយ ភួយ៖ របស់​ទាំងនេះ មិនគួរដាក់សៀត​នៅ​ជាប់កញ្ចក់ខាងក្រោយឡើយ ព្រោះធ្វើឱ្យអ្នកបើកបរ មិនអាច​មើលឃើញតាមរយៈកញ្ចក់មើលក្រោយ បាន​ពេញលេញ​ឡើយ។

-កម្រាល៖ លោកអ្នកក៏ត្រូវ​ប្រុងប្រយ័ត្ន​ផងដែរ ជាមួយ​កម្រាលជើង​ដែល​អន់គុណភាព ព្រោះវា​អាច​ធ្វើឱ្យទាក់ឈ្នាន់​ហ្គែរ ឬហ្វ្រាំង ពេល​ជាន់ម្តងៗ។

-ភ្លើងហ្វាបែរមកខាងក្រោយ៖ រាល់អ្នកដែលបានតុបតែងភ្លើងបែបនេះ គួរតែត្រូវបាន​ផាកពិន័យហើយ ព្រោះវាធ្វើឱ្យ​ប៉ះពាល់ដល់​អ្នកបើកបរដទៃយ៉ាងធ្ងន់ធ្ងរ៕

អត្ថបទ៖ សំភី

មតិយោបល់