/Week-(10)/6491752d47ab1_1687254300_medium.jpg)
- 2023-06-20 09:48:13
- ចំណេះដឹង
ទើបប្តូរប្រេងម៉ាស៊ីនសោះតែវាឡើងពណ៌ខ្មៅ គឺជារឿងធម្មតាទេ តែបើវានៅមានពណ៌ដដែល ទើបជាបញ្ហា
- 2023-06-20 09:48:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទើបប្តូរប្រេងម៉ាស៊ីនសោះតែវាឡើងពណ៌ខ្មៅ គឺជារឿងធម្មតាទេ តែបើវានៅមានពណ៌ដដែល ទើបជាបញ្ហា
ចន្លោះមិនឃើញ
តើលោកអ្នកធ្លាប់មានការបារម្ភ ឬមានចម្ងល់ជុំវិញបញ្ហាប្រេងម៉ាស៊ីនដែលឆាប់ឡើងពណ៌ខ្មៅដែរឬទេ ក្រោយទើបតែប្តូរប្រេងម៉ាស៊ីនថ្មីមិនបានប៉ុន្មានថ្ងៃផង។
ជាទូទៅ ក្រោយពេលចាក់ប្រេងថ្មីចូលក្នុងម៉ាស៊ីនភ្លាមៗ គឺវាមានពណ៌មាសថ្លា។ ប៉ុន្តែក្រោយពេលបើកបរ ឬបញ្ឆេះម៉ាស៊ីន ប្រហែលមួយសប្តាហ៍ ពណ៌ប្រេងម៉ាស៊ីននេះ នឹងឆាប់ផ្តើមប្រែទៅជាពណ៌ខ្មៅបន្តិចម្តង។
ការប្រែពណ៌នេះ មិនមែនជាបញ្ហាម៉ាស៊ីន ឬប្រេងឡើយ គឺជាដំណើរការនៅពេលម៉ាស៊ីនធ្វើការ ដែលវាបានលាយឡំជាមួយខ្យល់ កាបូន និងសំណល់ប្រេងម៉ាស៊ីនចាស់។ ផ្ទុយមកវិញ ប្រសិនបើប្រេងម៉ាស៊ីននៅតែរក្សាពណ៌មាសដដែល នោះទើបជាបញ្ហា ដែលបញ្ជាក់ថា ប្រេងម៉ាស៊ីនមិនបានបំពេញការងាររបស់វាក្នុងការហូរជ្រាបទៅដល់គ្រឿងបង្គំផ្សេងៗក្នុងម៉ាស៊ីន បានគ្រប់គ្រាន់ឡើយ។
ដូច្នេះពណ៌ប្រេងម៉ាស៊ីនដែលខ្មៅនេះ មិនមែនមានន័យថា ដល់ពេលដែលត្រូវប្តូរប្រេងម៉ាស៊ីននោះទេ ប្រសិនបើវាមាននៅជាតិរំអិល។ ជាមួយគ្នានេះ លោកអ្នកគួរប្តូរប្រេងម៉ាស៊ីន ឱ្យបានទៀងទាត់ តាមរយៈកាលកំណត់ពី ៣ ខែ ទៅ ៦ខែ ឬចម្ងាយបើកបរ ខុសៗគ្នាទៅតាមគុណភាពប្រេងម៉ាស៊ីននីមួយៗ និងលក្ខខណ្ឌបើកបររបស់ខ្លួន៕
ប្រភព៖ Torque