- 2023-06-01 01:43:39
- ចំណេះដឹង
ដល់រដូវកាលបង់ពន្ធផ្លូវហើយ! មកដឹងពីតម្លៃពន្ធដែលត្រូវបង់ខុសៗគ្នាតាមទំហំស៊ីឡាំង និងឆ្នាំផលិតរថយន្ត
- 2023-06-01 01:43:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដល់រដូវកាលបង់ពន្ធផ្លូវហើយ! មកដឹងពីតម្លៃពន្ធដែលត្រូវបង់ខុសៗគ្នាតាមទំហំស៊ីឡាំង និងឆ្នាំផលិតរថយន្ត
ចន្លោះមិនឃើញ
អគ្គនាយកដ្ឋានពន្ធដារ បានប្រកាសប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ចាប់ពីថ្ងៃទី១មិថុនា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។ Sabay សូមបង្ហាញពីរថយន្តទេសចរណ៍ដែលត្រូវបង់ពន្ធ គិតតាមទំហំស៊ីឡាំង (សេសេ) និងឆ្នាំផលិត ដូចខាងក្រោម៖
១. រថយន្តដែលមានទំហំស៊ីឡាំងដល់ ១៥០០សេសេ
ឆ្នាំផលិតដល់ ៥ឆ្នាំ ត្រូវបង់ពន្ធចំនួន ១៥ម៉ឺនរៀល
ឆ្នាំផលិតលើសពី ៥ឆ្នាំ ដល់ ១០ឆ្នាំ ត្រូវបង់ពន្ធចំនួន ១០ម៉ឺនរៀល
ឆ្នាំផលិតលើសពី ១០ឆ្នាំ ត្រូវបង់ពន្ធចំនួន ៨ម៉ឺនរៀល (ឧទាហរណ៍ ឡានព្រុស ០៥)
២. រថយន្តដែលមានទំហំស៊ីឡាំងលើសពី ១៥០០សេសេ ដល់ ២ពាន់សេសេ
ឆ្នាំផលិតដល់ ៥ឆ្នាំ ត្រូវបង់ពន្ធចំនួន ២០ម៉ឺនរៀល
ឆ្នាំផលិតលើសពី ៥ឆ្នាំ ដល់ ១០ឆ្នាំ ត្រូវបង់ពន្ធចំនួន ១៥ម៉ឺនរៀល
ឆ្នាំផលិតលើសពី ១០ឆ្នាំ ត្រូវបង់ពន្ធចំនួន ១០ម៉ឺនរៀល (ឧទាហរណ៍ ឡានកូរ៉ូឡា ០៣)
៣. រថយន្តដែលមានទំហំស៊ីឡាំងលើសពី ២ពាន់សេសេ ដល់ ២៩០០សេសេ
ឆ្នាំផលិតដល់ ៥ឆ្នាំ ត្រូវបង់ពន្ធចំនួន ៦០ម៉ឺនរៀល
ឆ្នាំផលិតលើសពី ៥ឆ្នាំ ដល់ ១០ឆ្នាំ ត្រូវបង់ពន្ធចំនួន ៤០ម៉ឺនរៀល
ឆ្នាំផលិតលើសពី ១០ឆ្នាំ ត្រូវបង់ពន្ធចំនួន ២៥ម៉ឺនរៀល (ឧទាហរណ៍ ឡានកាមេរីបាឡែន)។
៤. រថយន្តដែលមានទំហំស៊ីឡាំងលើសពី ២៩០០សេសេ ដល់ ៤ពាន់សេស
ឆ្នាំផលិតដល់ ៥ឆ្នាំ ត្រូវបង់ពន្ធចំនួន ១,៦លានរៀល
ឆ្នាំផលិតលើសពី ៥ឆ្នាំ ដល់ ១០ឆ្នាំ ត្រូវបង់ពន្ធចំនួន ១លានរៀល
ឆ្នាំផលិតលើសពី ១០ឆ្នាំ ត្រូវបង់ពន្ធចំនួន ៦០ម៉ឺនរៀល (ឧទាហរណ៍ ឡានហាយលែនឌ័រ ០៣ ម៉ាស៊ីន V6)។
៥. រថយន្តដែលមានទំហំស៊ីឡាំងលើសពី ៤ពាន់សេសេឡើងទៅ
ឆ្នាំផលិតដល់ ៥ឆ្នាំ ត្រូវបង់ពន្ធចំនួន ២លានរៀល
ឆ្នាំផលិតលើសពី ៥ឆ្នាំ ដល់ ១០ឆ្នាំ ត្រូវបង់ពន្ធចំនួន ១,២លានរៀល
ឆ្នាំផលិតលើសពី ១០ឆ្នាំ ត្រូវបង់ពន្ធចំនួន ៨០ម៉ឺនរៀល៕