• 2023-05-10 03:32:35
  • គន្លឹះ

មិនបាច់​ឆ្ងល់ទេ​ថា ​ម៉េចក៏ថ្មទូរសព្ទឆាប់ខូច ឬសាកមិនឡើង បើចេះតែសាកផ្តេសផ្តាសអ៊ីចឹងនោះ

  • 2023-05-10 03:32:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ននេះ អ្នកប្រើប្រាស់​ស្មាតហ្វូនភាគច្រើន សុទ្ធតែជួបប្រទះ​ទៅហ្នឹង​បញ្ហា​នៃការសាកថ្ម ដូចជា សាកយឺត ឬ​សាកបាន ៨០% ក៏លែងឡើង និង​ថ្មមិនកាន់ឬឆាប់ខូច​ជាដើម។ ខាងក្រោមនេះ គឺជាកំហុស​មួយចំនួន​នៃការសាកថ្មមិនបាន​ត្រឹមត្រូវ ដែល​បណ្តាល​ឱ្យ​មានបញ្ហានេះកើតឡើង៖

  • ប្រើ​ឧបករណ៍​សាកក្លែងក្លាយគ្មានគុណភាព ដូចជា ខ្សែសាក និង​ឆ្នាំងសាក

  • ឧស្សាហ៍សាក ពេល​ថ្មធ្លាក់ដល់ក្រោម ២០% ទៅហើយ

  • ឧស្សាហ៍​ប្រើរហូតទាល់​អស់ថ្មទូរសព្ទរលីង ០%

  • សាកចោល​ពេញ​១០០% ហើយ នៅមិនដកខ្សែសាកចេញទៀត (យល់ល្អ​គួរកុំសាកពេញ​ដល់ ១០០% អី)

  • ទូរសព្ទកំពុងតែក្តៅខ្លាំងហើយ នៅតែដោតសាកទៀត

  • ដាច់ភ្លើងញឹកញាប់​ ពេលកំពុងសាកថ្មទូរសព្ទ ព្រោះពេលភ្លើងឆេះវិញ វា​នឹងមកជាមួយកម្លាំងខ្លាំងលើសសមត្ថភាព​ថ្ម (ដូច្នេះគួរដកខ្សែសាកចេញសិន ពេលដាច់ភ្លើង)

  • លេងទូរសព្ទ​ពេល​កំពុងសាកថ្ម ធ្វើឱ្យកើនកម្តៅកាន់តែខ្លាំង និងជាមូលហេតុចម្បង​ធ្វើឱ្យឆាប់ខូចថ្ម៕

អត្ថបទ៖ សំភី

មតិយោបល់