- 2023-04-11 03:51:10
- គន្លឹះ
ដើរលេងចូលឆ្នាំនឹងកាន់តែសប្បាយខ្លាំងឥតព្រួយ បើមានគ្រឿង Accessories ទូរសព្ទទាំង១៣នេះ ទៅជាមួយ
- 2023-04-11 03:51:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដើរលេងចូលឆ្នាំនឹងកាន់តែសប្បាយខ្លាំងឥតព្រួយ បើមានគ្រឿង Accessories ទូរសព្ទទាំង១៣នេះ ទៅជាមួយ
ចន្លោះមិនឃើញ
ធ្វើដំណើរកម្សាន្តតាមទីកន្លែងណាក៏ដោយ សម័យនេះហើយបើអត់មានស្មាតហ្វូនទៅជាមួយ គឺស្មើនឹងគ្មានន័យ ព្រោះថាយើងត្រូវការប្រើវាជាប្រចាំតែម្តងទៅលើមុខងារផ្សេងៗ។ យ៉ាងណាមិញ ទោះមានស្មាតហ្វូនទៅជាមួយក៏ដោយ នៅមិនទាន់គ្រប់គ្រាន់នោះទេ គឺត្រូវមានគ្រឿង Accessories ទៅជាមួយទៀត ដើម្បីបំពេញគ្រប់សេចក្តីត្រូវការ ធ្វើឱ្យដំណើរកម្សាន្តកាន់តែសប្បាយរីករាយ។ តើគ្រឿង Accessories ទាំងនោះ មានអ្វីខ្លះ?
Case: ជួយការពារទូរសព្ទ ពេលធ្លាក់ ឬពីការប៉ះទង្គិចនានា
Screen Protector: ការពារការឆ្កូតអេក្រង់ទូរសព្ទ ឬបែកស្រាលៗ
កាស: ស្តាប់ចម្រៀងលំហែអារម្មណ៍ម្នាក់ឯងជាមួយទេសភាព
Speaker: ស្តាប់ ឬច្រៀងលេងកម្សាន្តពេលញុំាអីជុំគ្នា
ខ្សែសាកៈ បើអាចគួរមានក្បាលពីរ ឬក្បាលបី សម្រាប់សាកទូរសព្ទ iPhone និង Android
ឆ្នាំងសាក: អាចដោតប្រើនៅកន្លែងដែលមានហ្រ្វីភ្លើង
PowerBank: ងាយស្រួលយកតាមខ្លួនដើម្បីសាកថ្ម នៅទីណាក៏បាន
ឌុយកន្ទុយបារីសាកថ្មៈ អាចសាកថ្មទូរសព្ទតាមរថយន្តបានតាមរយៈឌុយនេះ
ជើងទម្រទូរសព្ទៈ បើអ្នកជាអ្នកបើកបររថយន្ត គួរមានជើងទម្រដាក់ទូរសព្ទងាយស្រួលមើលផែនទីជាដើម
ថង់ការពារការជ្រាបទឹកៈ ត្រូវដាក់ទូរសព្ទក្នុងថង់ការពារ ក្រែងលោកជិះចូលក្នុងតំបន់គេលេងជះទឹក ឬបាញ់ទឹក
ដងសែលហ្វីៈ វាអាចហួសសម័យមែន ប៉ុន្តែវានៅតែងាយស្រួលថតសែលហ្វី ជាពិសេសពេលថតជុំគ្នាច្រើន
ដង Stabilizer: វាមានសារៈសំខាន់ណាស់ដើម្បីរក្សាលំនឹងពេលថតវីដេអូ
ទឹកបាញ់សម្អាតទូរសព្ទៈ ទូរសព្ទប្រឈមនឹងការប្រឡាក់ពីចំណីអាហារ ភេសជ្ជៈ ឬធូលីដីនានា ដូច្នេះគួរមានទឹកសម្រាប់បាញ់ជូតសម្អាតទូរសព្ទ ជាមួយក្រណាត់ ឬកន្សែងតូចៗ៕