• 2023-04-10 09:04:20
  • គន្លឹះ

បើកឡានផ្លូវឆ្ងាយម្តងៗ ធុញបំផុតគឺ​ងងុយ​ដេកខ្លាំង តែ​អាចសាកប៉ុន្មានវិធីនេះ ក្រែង​លោជួយបាន!

  • 2023-04-10 09:04:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បញ្ហា​ធំបំផុត​របស់​អ្នកបើកបរ​រថយន្ត គឺ​ងងុយ​ដេក​រាល់ពេល​បើកផ្លូវឆ្ងាយម្តងៗ ដែល​វាពិតជាពិបាក​មែនទែន។ ដើម្បី​ដោះទ័ល​រឿង​នេះម្តងៗ តៃកុងនីមួយៗតែងប្រើវិធីសាស្រ្ត​ផ្សេងៗគ្នា ដូចជាបើកកញ្ចក់បង្អួច បើកចម្រៀងឱ្យលឺៗខ្លាំង ឬនិយាយទូរសព្ទជាដើម តែ​ធ្វើបែបនេះអាចប្រឈម​នឹង​គ្រោះថ្នាក់ទៅវិញទេ។

ខាងក្រោមនេះ គឺជា​គន្លឹះខ្លះៗ ដែល​ជាការណែនាំពី​រដ្ឋបាល​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​ហាយវេជាតិ​របស់អាមេរិក៖

-កុំផឹក​គ្រឿងស្រវឹង​ ហើយបើកបរ ព្រោះថា​គ្រឿងស្រវឹង​នឹង​កាត់បន្ថយ​សមត្ថភាព​បើកបរ​របស់​អ្នក ហើយ​ពិបាកគ្រប់គ្រងអារម្មណ៍ខ្លួនទៀតផង។ មិនតែប៉ុណ្ណោះ វាក៏ខុសច្បាប់​ក្នុងការ​បើកបរផងដែរ។

-បើអាច គួរកុំ​ព្យាយាម​បើកផ្លូវឆ្ងាយតែឯង។ គួរមាន​អ្នករួមដំណើរ​យ៉ាងហោចណាស់​ឱ្យបាន​ម្នាក់ទៀតដែរ គ្រាន់ជជែកគ្នាលេង ឬអាចដូរដៃគ្នាបើក ពេលងងុយដេក។

-គួរសម្រាក​ឱ្យបានគ្រប់គ្រាន់ ធ្វើយ៉ាងណាឱ្យបាន​ ៨ម៉ោងដែរ មុនចេញដំណើរ​ផ្លូវឆ្ងាយ។

-បើត្រូវបើករថយន្ត​ឆ្ងាយ​ច្រើនម៉ោង គួរកុំបង្ខំពេកអី អាចរកកន្លែងសម្រាកក្នុងរយៈពេល ២ម៉ោងម្តង។

-ទទួលទាន​កាហ្វេ ឬភេសជ្ជៈ​ដែលជួយពង្រឹង​ស្មារតីបើកបរ។

-ព្យាយាម​អង្គុយ​ត្រង់ខ្លួន។

-ទំពារ​ស្ករកៅស៊ូ ឬបៀម​ស្ករគ្រាប់ហិរៗ។

ជាមួយគ្នានេះ អ្នក​ក៏​អាចកត់សម្គាល់​ខ្លួនឯងថា កំពុង​ងងុយដេកឬអត់នោះ រួមមានដូចជា៖

-មិនអាចចងចាំ​ថា ខ្លួនបើកបាន​ប៉ុន្មានគីឡូហើយ។

-ពិបាកផ្តោតលើការបើកបរ ឬ​ពិបាកបើកភ្នែកជាដើម។ -រេចង្កូតតិចៗ

-ស្ងាបជារឿយៗ៕

អត្ថបទ៖ សំភី

មតិយោបល់