• 2023-02-23 06:35:21
  • ចំណេះដឹង

ប្រេនឡាន​ក្នុងក្តីស្រមៃរបស់​ប្រជាជនជប៉ុន គឺជា Lexus

  • 2023-02-23 06:35:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការស្ទង់មតិ​មួយអំពី​ប្រេន​រថយន្ត​នៅក្នុងប្រទេសជប៉ុន ធ្វើឡើង​ដោយក្រុមហ៊ុន Park24 លើ​មនុស្ស​ជាង ៥ពាន់នាក់ គឺបាន​រកឃើញថា Lexus គឺ​ជាប្រេន​មួយ​ដែលស្ថិតក្នុង​ក្តីស្រមៃរបស់​ប្រជាជន​ជប៉ុន ច្រើនជាងគេ។

បើតាម​ការស្រាវជ្រាវនេះ បង្ហាញថា ប្រជាជន​ជប៉ុនដែលពេញចិត្តប្រេន Lexus មានចំនួន ១៦% បន្ទាប់មក Porsche ចំនួន១០% តាមពីក្រោយដោយប្រេន​ Ferrari និង BMW ដែលមាន ៩%។ ក្រៅពីនោះ មាន Mercedes, Toyota និង Audi។

ចំណុចដែលទាក់ទាញ​របស់ប្រេនរថយន្ត Lexus ត្រូវបាន​អ្នកចូលរួមស្ទង់មតិឆ្លើយថា គឺជារូបរាង និងគុណតម្លៃនៃកេរ្តិ៍ឈ្មោះរបស់​ប្រេននេះ។

ជាមួយគ្នានេះ ការស្ទង់មតិ​ក៏បានរកឃើញ​ដែរថា ប្រភេទរថយន្ត​ដែល​ស្ថិតក្នុងក្តីស្រមៃរបស់ពួកគេ គឺ​ជាប្រភេទ SUV ២៨%, Compact ២២% និងវ៉ែន ១៣% បន្ទាប់មកគឺមាន Sedan, Sport និងផ្សេងៗ៕

អត្ថបទ៖ សំភី

មតិយោបល់