• 2023-02-09 02:36:21
  • គន្លឹះ

មកដឹង​ពីរបៀប​ស្នើសុំ​ឈ្មោះ Domain ជាតិ .kh តាម​ប្រព័ន្ធអនឡាញ​ សម្រាប់​បុគ្គល ក្រុមហ៊ុន និងគ្រឹះស្ថានសិក្សា

  • 2023-02-09 02:36:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឈ្មោះដែនជាតិ (Domain name) .kh ត្រូវបាន​រៀបចំដោយ​ក្រសួង​ប្រៃសណីយ៍ និងទូរគមនាគមន៍ ​ហើយ​ដាក់ឱ្យប្រើប្រាស់​ ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ផងដែរ ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​សម្រាប់​អ្នក​ស្នើសុំ ដែល​ជារូបវន្ត​បុគ្គល សហគ្រាស​ពាណិជ្ជកម្ម ក្រុមហ៊ុន អង្គការ សមាគម គ្រឹះស្ថាន​សិក្សារដ្ឋ​ និង​ឯកជន។

ប្រភេទ​ឈ្មោះដែន​ជាតិនេះរួមមាន .kh, .com.kh, .net.kh, .org.kh ឬ .edu.kh។

ការប្រើប្រាស់​ឈ្មោះដែនជាតិនេះ គឺ​ជាមធ្យោបាយ​ដើម្បីបង្កើត​អត្តសញ្ញាណ​ផ្លូវការ​របស់​រូបវ័ន្ត​បុគ្គល ឬនីតិបុគ្គល នៅក្នុងប្រព័ន្ធអ៊ីនធើណែត បង្កើនភាព​ជឿជាក់​លើពាណិជ្ជនាម​ដល់អតិថិជន ឬដៃគូសហការ ជាពិសេស​ផ្តល់​ភាព​ងាយស្រួល​សម្រាប់​ការ​ស្វែងរក​តាមប្រព័ន្ធអ៊ីនធើណែត។

យោងតាម​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បង្ហាញថា ដើម្បីស្នើសុំ​ប្រើប្រាស់​ឈ្មោះ​ដែនជាតិ .kh តាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្មនេះ សូមចូលទៅកាន់គេហទំព័រ www.domain.gov.kh និងអនុវត្តតាមជំហាននីមួយៗដែលតម្រូវ។

ចំពោះព័ត៌មាន​អំពីប្រភេទឈ្មោះដែនជាតិ របៀបនៃការស្នើសុំ ឯកសារភ្ជាប់ តម្លៃ និងព័ត៌មានផ្សេងទៀតពាក់ព័ន្ធនឹងការស្នើសុំ សូមទាញយកសៀវភៅមគ្គុទេសក៍ http://www.mptc.gov.kh/domainnameguidebook ឬទស្សនាវីដេអូពន្យល់ពីរបៀបស្នើសុំ ដូចខាងក្រោមនេះ៖

អត្ថបទ៖ សំភី

មតិយោបល់