• 2023-02-08 09:15:56
  • គន្លឹះ

ខុសពីឡានជជុះ! បើចង់ទិញឡានថ្មីខ្លាញ់គោ គឺមើ​លប្រព័ន្ធសុវត្ថិភាព ១០ចំណុចនេះសិន ថាតើមានអត់?

  • 2023-02-08 09:15:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រសិន​បើលោកអ្នកទិញរថយន្តមួយទឹក ឬរថយន្តជជុះ គឺ​ចាំបាច់ត្រូវមើលពីសភាព​ម៉ាស៊ីន ជើងក្រោម ទឹកថ្នាំ និងឆែកមើល​ថាតើ​ជារថយន្តកាត់ ត ពីរបីកំណាត់​ ឬអត់។ ផ្ទុយមកវិញ បើចង់ទិញ​រថយន្តថ្មីខ្លាញ់គោមកប្រើប្រាស់​ គឺ​គេមិនចាំបាច់​ត្រូវមើលចំណុចទាំងអស់នេះទេ ប៉ុន្តែបច្ចុប្បន្ន គេ​មើលថាតើរថយន្តនោះ បាន​បំពាក់​ប្រព័ន្ធ​សុវត្ថិភាពអ្វីខ្លះ។ ដូច្នេះ យើងសូម​បង្ហាញ​ប្រព័ន្ធ​សុវត្ថិភាព ១០ចំណុច​ដែល​គួរតែមាន​លើរថយន្ត​​ដែលលោកអ្នក​ចង់ទិញ រួមមានដូចជា៖

១. Blind Spot Detection: ជាមុខងារ​មួយ​ដែល​ផ្តល់​សញ្ញាឱ្យអ្នកតាមកញ្ចក់ចំហៀង ដើម្បី​ឱ្យ​ដឹងថា មាន​អ្វីមួយ​ដែលអ្នកមិនអាចមើលឃើញ មកកៀក​រថយន្តរបស់អ្នក ឬមាន​យានយន្ត​ណាមួយ​ចង់វ៉ាជែង​រថយន្តអ្នក។

២. Lane Assist: ជាប្រព័ន្ធជំនួយ​រថយន្តឱ្យរក្សា​ការបើកក្នុងគន្លងត្រឹមត្រូវ ហើយ​ប្រសិន​បើ​វា​ជិតចាក​ចេញពីគន្លង នោះវាផ្តល់សញ្ញាឱ្យអ្នកបើកបានដឹង។

៣. Forward Collison Warning: ជាប្រព័ន្ធ​ផ្តល់ឱ្យសញ្ញាឱ្យអ្នកប្រុងប្រយ័ត្ន ថានឹង​អាចមានការប៉ះទង្គិច​នឹង​ឧបសគ្គអ្វីមួយ។

៤. Autonomous Emergency Braking: ប្រសិនបើមានឧបសគ្គ​អ្វីមួយនៅខាងមុខ​ ដែលរថយន្តអ្នក​ហៀបនឹងបុកទៅហើយនោះ វា​នឹង​ចាប់ហ្វ្រាំង​ដោយអូតូតែម្តង។

៥. Backup Cameras: ជាកាមេរ៉ា​មើលក្រោយ​នៅពេល​អាយ៉ែ ដែល​វាបង្ហាញខ្សែបន្ទាត់​ទៀតផង ជាជំនួយ​ដល់​ការចូលចតផងដែរ។

៦. Pedestrian Detection: វាជាមុខងារ​ដែល​អាច​ចាប់ចលនា​របស់​អ្នកថ្មើរជើង និងអ្នកជិះកង់ ហើយ​ផ្តល់​សញ្ញាឱ្យអ្នកបានដឹង។ ពេលខ្លះ​វា​ក៏មាន​មុខងារចាប់ហ្វ្រាំងអូតូផងដែរ។

៧. Rear Cross Traffic Alert: វាប្រើសេនស័រដើម្បីអង្កេត​អ្នកថ្មើរជើង និង​រថយន្តផ្សេងៗ​ ដែលមកកៀកខាងក្រោយ ឬចំហៀង​រថយន្តអ្នក ពេល​ចាកចេញពីចំណត។ វា​មានប្រយោជន៍ណាស់ ក្នុងទីកន្លែងដែលលមានមនុស្សច្រើន។

៨. Parking Sensors: ជាប្រព័ន្ធជំនួយចូលចត។

៩. Driver-Attention Monitor: វា​ជា​មុខងារ​មួយ​ដែលកត់សម្គាល់​ទៅ​ឥរិយាបថអ្នកបើកបរ ថាតើងងុយដេក ធ្វេសប្រហែសឬភាំងអត់ ដែល​វាអាចដឹងបាន​តាមរយៈការកាន់ដៃចង្កូតរថយន្ត ហើយ​វា​នឹងផ្តល់សញ្ញាដាស់តឿន។

១០. Traffic-Sign Recognition: ជាមុខងារសម្គាល់​ផ្លាកសញ្ញាចរាចរណ៍ ហើយ​បង្ហាញ​ទិន្នន័យដល់អ្នកបើកបរ ដើម្បីក្រើនរំលឹក ដូចជាកុំឱ្យបើកបរលើសល្បឿន​កំណត់​ជាដើម៕

អត្ថបទ៖ សំភី

មតិយោបល់