• 2023-02-02 03:39:04
  • ចំណេះដឹង

កាមេរ៉ា​របស់​ Galaxy ត្រកូល S វិវត្តន៍យ៉ាងណាខ្លះទម្រាំតែមកដល់ទំហំ 200MP នេះ?

  • 2023-02-02 03:39:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ Samsung ទើបតែ​បាន​ប្រកាស​ចេញ​កំពូលស្មាតហ្វូនរបស់ខ្លួន គឺ Galaxy S23 Ultra ហើយ​អ្វី​ដែល​ជាចំណុច​លេចធ្លោ​បំផុត​របស់ទូរសព្ទ Flagship មួយនេះ គឺ​បំពាក់​កាមេរ៉ា​ទំហំដល់ទៅ 200MP ឯណោះ ដែលចាត់ទុកថា​ជាទំហំ​ដ៏ធំបំផុតមួយ ក្នុងប្រវត្តិសាស្រ្ត​របស់​ក្រុមហ៊ុន​យក្ស​កូរ៉េនេះ។ វាមិនត្រឹមតែ​ជាទំហំជាងគេនោះទេ តែវា​ក៏ជាសេនស័រ​ថ្មី​ជាមួយនឹង​បច្ចេកវិទ្យាភិចស៊ែលកាន់តែប្រសើរ ដែល​ធ្វើឱ្យរូបភាពដែលថតចេញមក​ហ្មត់ដិតច្បាស់។

តើអ្នកដឹងទេថា ទម្រាំ​តែ​ Samsung ដំឡើង​ទំហំកាមេរ៉ា​ដល់ប៉ុណ្ណេះ តើស្មាតហ្វូន Galaxy ត្រកូល​ S ស៊េរីដំបូង​ដែល​ចេញកាលពីឆ្នាំ​២០១០​ មានទំហំ​ប៉ុណ្ណា។ តោះមកតាមដាន​ខាងក្រោមនេះ៖

១. Samsung Galaxy S បង្ហាញ​ចេញ​ក្នុងឆ្នាំ​២០១០ មាន​កាមេរ៉ាក្រោយ ទំហំ 5MP

២. Samsung Galaxy S2 បង្ហាញ​ចេញ​ក្នុងឆ្នាំ​២០១១ មានកាមេរ៉ាក្រោយ ទំហំ 8MP

៣. Samsung Galaxy S3 បង្ហាញចេញ​ក្នុង​ឆ្នាំ​២០១២ មាន​កាមេរ៉ា​ក្រោយ​ ទំហំ 8MP

៤. Samsung Galaxy S4 បង្ហាញ​ចេញ​ក្នុងឆ្នាំ​២០១៣ មានកាមេរ៉ាក្រោយ​ ទំហំ 13MP

៥. Samsung Galaxy S5 បង្ហាញ​ចេញ​ក្នុងឆ្នាំ​២០១៤ មានកាមេរ៉ាក្រោយ ទំហំ 16MP

៦. Samsung Galaxy S6 បង្ហាញ​ចេញ​ក្នុងឆ្នាំ​២០១៥ មានកាមេរ៉ា​ក្រោយ​ ទំហំ 16MP

៧. Samsung Galaxy S7 បង្ហាញ​ចេញ​ក្នុងឆ្នាំ​២០១៦ មាន​កាមេរ៉ាក្រោយ ទំហំ 12MP

៨. Samsung Galaxy S8+ បង្ហាញ​ចេញ​ក្នុងឆ្នាំ​២០១៧ មានកាមេរ៉ាក្រោយ​ ទំហំ 12MP

៩. Samsung Galaxy S9+ បង្ហាញ​ចេញ​ក្នុងខែមីនា ឆ្នាំ​២០១៨ មានកាមេរ៉ាក្រោយ​ទំហំ 12MP

១០. Samsung Galaxy S10+ ​បង្ហាញចេញក្នុង​ឆ្នាំ​២០១៩ មាន​កាមេរ៉ាក្រោយ​ទំហំ 12 (wide)+12 (telephoto)+16MP (ultrawide)

១១. Samsung Galaxy S20 Ultraបង្ហាញ​ចេញ​ក្នុងឆ្នាំ​២០២០ មានកាមេរ៉ាក្រោយ​ទំហំ 108 (wide) + 48 (telephoto) + 12 (ultrawide)

១២. Samsung Galaxy S21 Ultra បង្ហាញ​ចេញ​ក្នុងឆ្នាំ​២០២១ មានកាមេរ៉ាក្រោយ​ទំហំ 108 (wide) +10 (periscope telephoto) + 10 (telephoto) + 12 (ultrawide)

១៣. Samsung Galaxy S22 Ultra បង្ហាញ​ចេញ​ក្នុងឆ្នាំ​២០២២ មានកាមេរ៉ាក្រោយ​ទំហំ 108 (wide) +10 (periscope telephoto) + 10 (telephoto) + 12 (ultrawide)

១៤. Samsung Galaxy S23 Ultra បង្ហាញ​ចេញ​ក្នុងឆ្នាំ​២០២៣ មានកាមេរ៉ាក្រោយទំហំ 200 (wide) +10 (periscope telephoto) + 10 (telephoto) + 12 (ultrawide)៕

អត្ថបទ៖ សំភី

មតិយោបល់