• 2022-12-05 02:20:01
  • ចំណេះដឹង

រក្សាទុក រូបថត/វីដេអូ/ឯកសារ លើ iCloud និង Drive មួយណាល្អប្រើនិងមានអត្ថប្រយោជន៍ច្រើនជាង?

  • 2022-12-05 02:20:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iCloud និង Google Drive សុទ្ធតែជាសេវាកម្មរក្សាទុកទិន្នន័យ ហើយថ្ងៃនេះយើងចែករំលែកទៅអ្នកប្រើបន្ថែមទៀត ថាតើសេវាកម្មទាំងពីរ មួយណាល្អប្រើ និងមានអត្ថប្រយោជន៍ច្រើនជាង សម្រាប់ iPhone និង iPad របស់អ្នកទាំងអស់គ្នា។

១. កញ្ចប់សេវាកម្ម Google Drive មានប្រៀបជាង ត្បិតវាផ្ដល់ទំហំផ្ទុកដោយឥតគិតថ្លៃ ទំហំ 15GB ខណៈ iCloud ផ្ដល់ត្រឹម 5GB តែប៉ុណ្ណោះ។

២. ប្រភេទិន្នន័យរក្សាទុក (Back up) iCloud មានប្រៀបជាង Google Drive ដោយវាអាចរក្សាទុកទិន្នន័យជាច្រើនដូចជា រូបថត/វីដេអូ បណ្ដុំSettingsទាំងអស់ អ៊ីមែល លេខទូរសព្ទ សារ/អ៊ីមែល លេខកូដដែលរក្សាក្នុងKeychain និងកម្មវិធីទាំងអស់ ក៏ដូចជាឯកសារផ្សេងៗដែលអាប់ឡូត។

ចំណែកឯ Google Drive អាចត្រឹមរក្សាទុកត្រឹម រូបថត/វីដេអូ អ៊ីមែល លេខទូរសព្ទ ប្រតិទិន ឯកសារនានាអាប់ឡូត និងមិនអាចរក្សាទុកទិន្នន័យរបស់កម្មវិធីទាំងអស់ រួមទាំងមុខងារផ្សេងទៀតបានឡើយ។

៣. អត្ថប្រយោជន៍ iCloud មានប្រៀបជាង Google Drive ដោយវាអាច Back up រាល់ទិន្នន័យលើ iPhone/iPad បាន។ រីឯសេវាកម្មសំខាន់ Find My របស់ Apple ប្រើសម្រាប់ស្វែងរកឧបករណ៍ដែលបាត់ ក៏ងាយស្រួលប្រើប្រាស់ជាងមុខងារ Find My Device លើ Google ថែមទៀតផង។

ក្រៅពីនេះ ចំពោះការ Back up រូបថត/វីដេអូ លើ iCloud ក៏ងាយស្រួលប្រើប្រាស់ ទាំងការបើកមើលឬលុប ការចងចាំរាល់ការ Edit និងការកែកុនផ្សេងៗ ក៏ដំណើរការប្រសើរជាង Google Drive ផងដែរ។

ជារួមមក ព្រោះតែ iCloud ជាសេវាកម្មស្រាប់របស់ Apple សម្រាប់ប្រើលើ OS ខ្លួន ធ្វើឱ្យវាមានលក្ខណៈពិសេ ងាយស្រួលប្រើប្រាស់ និងអត្ថប្រយោជន៍ច្រើនជាង Google Drive។

ប៉ុន្ដែឧបសគ្គមួយនៅត្រង់ថា iCloud ផ្ដល់ទំហំផ្ទុកឥតគិតថ្លៃត្រឹម 5GB តែប៉ុណ្ណោះ ដូចនេះអ្នកត្រូវទិញទំហំផ្ទុកបន្ថែម ដោយតម្លៃទាបជាងគេចាប់ពី ០,៩៩ដុល្លារ ក្នុងមួយខែ ចំពោះទំហំ 50GB។ ប៉ុន្ដែបើអ្នកសេវាកម្មមួយចំនួនក្នុង iCloud មិនចាំបាច់ចំពោះអ្នកនោះទេ អ្នកក៏អាចប្រើ Google Drive ដើម្បី Back up រាល់ទិន្នន័យជាច្រើនបាន ថែមទាំងមិនអស់លុយទៀតផង។

ហើយបើសេវាកម្ម iCloud សំខាន់ចំពោះអ្នក និងទំហំផ្ទុក 5GB ប្រើមិនគ្រប់ អ្នកអាចទិញទំហំផ្ទុក iCloud បន្ថែម ដោយចុចទីនេះ ដើម្បីដឹងពីរបៀបទិញ៕

ចុចអានបន្ថែម៖ ចេះ២ក្បាច់នេះមិនខ្លាចបាត់ រូបថត/វីដេអូលើ iPhone ទោះដូរទូរសព្ទក៏ដោយ

អត្ថបទ៖ កុសល

មតិយោបល់