• 2022-11-02 03:09:24
  • ចំណេះដឹង

ពិព័រណ៍បច្ចេកវិទ្យាថ្នាក់ជាតិដ៏ធំ អ្នកស្រលាញ់ចូលចិត្តវិស័យបច្ចេកវិទ្យាគួរកុំរំលង

  • 2022-11-02 03:09:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកស្រលាញ់ចូលចិត្តវិស័យបច្ចេកវិទ្យាទាំងអស់គ្នា កុំភ្លេចណា! នៅ កម្ពុជា នឹងមាន ពិព័រណ៍បច្ចេកវិទ្យាថ្នាក់ជាតិដ៏ធំ១ ដែលគេរំពឹងថានឹងមានស្ដង់ដាក់បង្ហាញចំនួនប្រមាណ ៤០០ ស្តង់ មកពីស្ថាប័នជាច្រើន ក្រៅពីនេះក៏មានការចូលរួមពីវាគ្មិនជំនាញៗ ក្នុងការពិភាក្សា ក៏ដូចជាចែករំលែកបទពិសោធន៍ជាច្រើនផ្នែកផងដែរ។

កម្មវិធីដ៏ធំនេះនឹងបើកផ្លូវឱ្យអ្នកទាំងអស់គ្នាមានឱកាសស្វែងយល់បន្ថែមពីប្រព័ន្ធអេកូឡូស៊ី និងសក្តានុពលនៃវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ការពង្រីកចំណេះដឹង, ការបង្កើតបណ្តាញទំនាក់ទំនងធុរកិច្ច និងជាពិសេសការបង្កើតឱកាសវិនិយោគ។

ពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ២០២២ នេះ នឹងប្រព្រឹត្តទៅនៅ មណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដែលជាទីតាំងទី១ និង The Factory Phnom Penh ជាទីតាំងទី២ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ។

អ្នកទាំងអស់គ្នាអាចចូលរួមបានដោយសេរី និងចុះឈ្មោះតាមតំណលីងមួយនេះ https://ticket.cambodiatechex.gov.kh/

អត្ថបទ៖ កុសល

មតិយោបល់