• 2022-11-02 03:07:55
  • ចំណេះដឹង

ស្ដាប់សៀវភៅ និង រៀនពីថ្នាក់ទី ៧ ដល់ ១២ តាមកម្មវិធីគិតលុយ ABA

  • 2022-11-02 03:07:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យើងធ្លាប់តែប្រើកម្មវិធី ABA សម្រាប់ផ្ទេរនិងទូទាត់ប្រាក់ ប៉ុន្ដែមុខងារថ្មី ការអប់រំនិងបណ្ដុះបណ្ដាល អាចឱ្យអ្នក អាននិងស្ដាប់ការសង្ខេបសៀវភៅល្បីជាច្រើន និងអាចរៀនបំប៉ន មុខងារវិជ្ជាផ្សេងៗពីថ្នាក់ទី ៧ ដល់ទី ១២ ផងដែរ។

ប៉ុន្ដែវាមានលក្ខខណ្ឌបន្តិចបន្ដួចដោយតម្រូវឱ្យបង់ប្រាក់ក្នុងសៀវភៅមួយក្បាលៗ ដូចជាការស្ដាប់សៀវភៅសង្ខេប បច្ចុប្បន្នកំពុងបញ្ចុះតម្លៃ ១ក្បាល ប្រមាណជា ៥០០០រៀល។

របៀបចូលទៅ ស្ដាប់និងអានសៀវភៅ រួមទាំងការវៀនវគ្គសិក្សា ក្នុង ABA៖

  • បើកកម្មវិធី ABA Mobile > ចុចលើ សេវាកម្ម
  • ក្នុងមីនុយ ការអប់រំនិងបណ្ដុះបណ្ដាល
  • ជ្រើសយក Bookeyond ស្ដាប់ការ អាននិងស្ដាប់សៀវភៅសង្ខេប
  • ឬជ្រើសយក Tesdopi សម្រាប់ការអាចរៀនបំប៉នមុខងារវិជ្ជាផ្សេងៗពីថ្នាក់ទី ៧ ដល់ទី ១២
  • បន្ទាប់មកជ្រើសយកសៀវភៅ ឬមុខវិជ្ជាសម្រាប់សិក្សា និងទូទាត់ប្រាក់ជាការស្រេច

អត្ថបទ៖ កុសល

មតិយោបល់