• 2022-10-25 03:06:23
  • ចំណេះដឹង

វិធីសាស្រ្តកៀរគរដើមទុនវិនិយោគតាមរយៈ ICO ដែលវិនិយោគិនគួរយល់ដឹង

  • 2022-10-25 03:06:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការកៀរគរដើមទុនដើម្បីបង្កើតអាជីវកម្មថ្មី ឬពង្រីកអាជីវកម្មអាចមានច្រើនប្រភេទដូចជាការប្រមូលដើមទុនតាមរយៈមិត្តភ័ក្តិ បងប្អូន ការទទួលកម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុ ឬតាមរយៈការបោះផ្សាយភាគហ៊ុននៅលើផ្សារមូលបត្រជាដើម។ បន្ថែមពីវិធីសាស្រ្តខាងលើនេះ ការកៀរគរទុនវិនិយោគអាចធ្វើឡើងតាមរយៈការធ្វើ ICO (Initial Coin Offering) ដែលវាកំពុងក្លាយជាវិធីសាស្រ្តថ្មី និងពេញនិយមមួយ។

តើអ្វីជា ICO?

ICO គឺជាវិធីសាស្រ្តក្នុងការកៀរគរដើមទុនដើម្បីវិនិយោគលើគម្រោងទ្រព្យឌីជីថលជាក់លាក់មួយហើយ អាចឱ្យវិនិយោគិន វិនិយោគលើទ្រព្យឌីជីថលនោះ ហើយនឹងទទួលបានផលចំណេញនាពេលអនាគត។ ICO ស្រដៀងគ្នានឹង ការបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈជាលើកដំបូង (IPO) ផងដែរ។ ការធ្វើ ICO គឺជាវិធីសាស្រ្តដំបូងបង្អស់ ដែលអាចអោយអ្នកវិនិយោគចាប់ផ្តើមដាក់ទុនក្នុងការវិនិយោគលើ​ទ្រព្យឌីជីថល។

ការធ្វើ ICO ដែលប្រកបដោយជោគជ័យនាពេលកន្លងមក​

ក្រុមហ៊ុន Ethereum បានធ្វើ ICO ដំបូងគេបង្អស់នៅឆ្នាំ ២០១៤ ហើយបានក្លាយជា ឧទាហរណ៍ស្តីពីការធ្វើ ICO ដ៏ល្អមួយ។ លើសពីនេះទៅទៀត ក្រុមហ៊ុន Ethereum នាពេលនោះបានកៀរគរដើមទុនតាមរយៈការបោះលក់ទ្រព្យឌីជីថលជាសាធារណៈជាលើកដំបូងរបស់ខ្លួនបានចំនួន ១៨ លានដុល្លារ ក្នុងរយៈពេលត្រឹមតែ ៤២ថ្ងៃ ប៉ុណ្ណោះ។ សូមចុចទីនេះដើម្បីទទួលបានព័ត៌មានលម្អិត

ការធ្វើ ICO ចែកចេញជាពីរប្រភេទរួមមាន Private ICO និង Public ICO

1/ Private ICO គឺជាដំណាក់កាលនៃការកៀរគរទុនតាមរយៈការធ្វើ ICO ពីវិនិយោគិនផ្ទៃក្នុង និង បណ្តាញទំនាក់ទំនងរបស់ម្ចាស់គម្រោង ICO។ វិនិយោគិនក្នុងដំណាក់កាលនេះមានឱកាសចំណេញ ខ្ពស់ ដោយសារអាចទិញទ្រព្យឌីជីថលក្នុងតម្លៃល្អ។ ទាក់ទងនឹងដំណាក់កាល Private ICO នេះ ក្រុមហ៊ុន Z1 FINANCIAL បានដាក់លក់ទ្រព្យឌីជីថលជាឯកតាវិនិយោគ (ZTU) នៅដំណាក់កាលនេះក្នុងតម្លៃ ០,០០០៥ ដុល្លារអាមេរិកក្នុង ១ ឯកតាវិនិយោគ​ (ZTU)។

2/ Public ICO គឺជាដំណាក់កាលនៃការកៀរគរទុនតាមរយៈការលក់ទ្រព្យឌីជីថលទៅ

សាធារណៈ ជនទូទៅ។ វិនិយោគិនគ្រប់គ្នាអាចទិញទ្រព្យឌីជីថលបានក្នុងដំណាក់កាលនេះ។ ក្រុមហ៊ុន​ Z1 FINANCIAL បានដាក់លក់ទ្រព្យឌីជីថលជាឯកតាវិនិយោគ (ZTU) ក្នុងដំណាក់កាល Public ICO ក្នុងតម្លៃ ០,០០០៧ ដុល្លារអាមេរិក ក្នុង 1 ឯកតាវិនិយោគ (ZTU)។

អត្ថប្រយោជន៍ពីការវិនិយោគក្នុងដំណាក់កាល ICO

វិនិយោគិនដែលវិនិយោគលើទ្រព្យឌីជីថលក្នុងដំណាក់កាល ICO តែងតែទទួលបានផលចំណេញច្រើនជាង វិនិយោគិនដែលធ្វើការវិនយោគនៅលើទីផ្សារជួញដូរ។ អត្ថប្រយោជន៍សំខាន់មួយចំនួនគឺការទិញបានលឿន បានតម្លៃល្អ ហើយមានឱកាសលក់ចេញវិញនឹងទទួលបានចំណេញខ្ពស់។

តើទុនដែលកៀរគរបានពីការធ្វើ ICO យកទៅធ្វើអ្វី?

ក្រុមហ៊ុនដែលបានធ្វើ ICO ដោយជោគជ័យនឹងយកទុនដែលប្រមូលបាននោះទៅវិនិយោគក្នុងគម្រោងជាក់លាក់ ដែលអាចបង្កើតលទ្ធភាពរកប្រាក់ចំណេញ និងបែងចែកប្រាក់ចំណេញខ្ពស់ ដល់វិនិយោគិនដែលបានវិនិយោគលើទ្រព្យឌីជីថលក្នុងដំណាក់កាល ICO នេះ។ ឧទាហរណ៍ ក្រុមហ៊ុន Z1 FINANCIAL ដែលកំពុងដាក់លក់ទ្រព្យឌីជីថលជាសាធារណៈ បានលើកឡើងនៅក្នុងសៀវភៅមគ្គុទេសក៍វិនិយោគរបស់ខ្លួនថា នឹងកៀរគរដើមទុនពីការធ្វើ ICO ទៅវិនិយោគគម្រោងចំនួន២ ដែលជាការអភិវឌ្ឍដោយក្រុមហ៊ុនសមាជិកមួយនៃសម្ព័ន្ធ។ គម្រោងទាំងនោះរួមមាន គម្រោង Harmony Valley ដែលជាគម្រោងវីឡាលំហែកាយបែបអឺរ៉ុបដំបូងគេបង្អស់នៅកម្ពុជាដែលមានតម្លៃវិនិយោគសរុបរហូតដល់១០០លានដុល្លារអាមេរិក និង គម្រោង Mondol Doung Chet ដែលជាគម្រោងវីឡានិងរីហ្សតលំហែកាយមានតម្លៃវិនិយោគសរុប ២០ លានដុល្លារអាមេរិកនៅខេត្តមណ្ឌលគិរី ។

ការចេញផ្សាយឯកសារមគ្គទេសក៍វិនិយោគ

ឯកសារមគ្គទេសក៍វិនិយោគតែងត្រូវបានផ្សព្វផ្សាយស្របពេលការធ្វើ ICO ដើម្បីជាផែនទីបង្ហាញផ្លូវដល់វិនិយោគិនទ្រព្យឌីជីថល។ ក្រុមហ៊ុនដែលបោះលក់ទ្រព្យឌីជីថលនិងធ្វើ ICO តែងធ្វើសេចក្តីណែនាំដល់វិនិយោគិនសក្តានុពលតាមរយៈឯកសារមគ្គទេសក៍នេះ។ ចុចទីនេះទាញយកសៀ​​វភៅមគ្គទេសក៍វិនិយោគរបស់ក្រុមហ៊ុន Z1 FINANCIAL

សម្រាប់ព័ត៌មានលំអិតសូមទៅកាន់គេហទំព័ររបស់ក្រុមហ៊ុន www.z1.financial

មតិយោបល់