• 2022-08-30 08:32:19
  • គន្លឹះ

អ្នកប្រើ iPhone ស្រលាញ់សុវត្ថិភាពនិងចូលចិត្តរក្សាភាពឯកជន កុំភ្លេច ៩ មុខងារនេះ

  • 2022-08-30 08:32:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សុវត្ថិភាពទិន្នន័យ និងភាពឯកជនរបស់អ្នកពិតជាសំខាន់ណាស់ ពេលខ្លះបើបាត់បង់ទៅ ជាបញ្ហាពិបាកមួយ។ ដូច្នេះ ថ្ងៃនេះ Sabay សូមចែករំលែកចំណុចសំខាន់ៗទាំង ៩ ដែលអាចយកទៅអនុវត្តមានប្រសិទ្ធភាព ដូចមានខាងក្រោមនេះ។

១. iCloud Backup ជាមុខងារ Back up ទិន្នន័យដោយស្វ័យប្រវត្តិ។ រាល់ការប្រើប្រាស់ប្រចាំថ្ងៃលើ iPhone ដូចជាការកំណត់ Setting ជាច្រើន រួមទាំងទិន្នន័យក្នុងកម្មវិធីនីមួយៗសុទ្ធតែអាច Back up បាន។

ដូចនេះក្នុងករណី iPhone គាំង ឬបាត់បង់ទិន្នន័យដោយប្រការណាមួយ អ្នកអាចសង្គ្រោះទិន្នន័យទាំងនោះបានមកវិញ។

របៀបបើកមុខងារ iCloud Backup ចូលទៅកាន់ Settings > ចុចលើគណនី iCloud របស់អ្នក > iCloud > iCloud Backup > ចុច Enable លើ iCloud Backup ជាការស្រេច

២. Backup រូបថត/វីដេអូ ដើម្បីរក្សាវាទុកលើគណនី iCloud។ ក្នុងករណីដែលអ្នកបាត់ទូរសព្ទ ឬប្ដូរទៅប្រើទូរសព្ទផ្សេង អ្នកគ្រាន់តែមានគណនី iCloud នោះអ្នកនៅតែអាចឃើញ រូបថត/វិដេអូ របស់អ្នកបានដដែល។

របៀប Backup រូបថត/វីដេអូ ចូលទៅកាន់ Settings > Photos > ចុចប៊ុតុង Enable លើ iCloud Photos ជាការស្រេច

៣. គណនី iCloud ឬ Apple-ID អ្នកគួរមានគណនី iCloud មួយសម្រាប់ប្រើលើ iPhone ដែលមានអាសយដ្ឋាន ___@icloud.com ដើម្បីរក្សាឯកសារ រូបថត/វីដេអូ, ឯកសារក្នុង Notes, បញ្ជីលេខទូរសព្ទ, សៀវភៅអាន, លេខសម្ងាត់ និងឯកសារជាច្រើនទៀត។

ហើយអ្នកក៏អាចយកឯកសារខាងលើនេះ ទៅប្រើលើ iPhone ឬ iPad ដទៃទៀតបានផងដែរ គ្រាន់តែមានគណនី iCloud តែប៉ុណ្ណោះ។

៤. មើកមុខងារ Find My ក្នុងករណីចោរលួច ឬបាត់ទូរសព្ទ អ្នកនៅតែអាចឃើញទីតាំង iPhone កំពុងស្ថិតនៅ ឬទីតាំងចុងក្រោយរបស់វា ដែលអ្នកអាចតាមរកទូរសព្ទឃើញវិញបាន។

ដើម្បីបើកមុខងារនេះ

  • ចូលទៅកាន់ Settings > ចុចលើគណនី iCloud របស់អ្នក > Find My > Find My iPhone > ចុចប៊ូតុង Enable លើ Find My iPhone
  • ចុចប៊ូតុង Enable លើ Find My network ដើម្បីបង្ហាញទីតាំង iPhone ស្ថិតនៅ បើទោះកំពុងបិតសេវា
  • ចុចប៊ូតុង Enable លើ Send Last Location ដើម្បីបញ្ជូនទីតាំងចុងក្រោយទៅ iCloud ពេល iPhone ជិតអស់ថ្ម

៥. បិតមុខងារ Tracking គួរដឹងថា កម្មវិធីជាច្រើនត្រូវការតាមដានសកម្មភាពអ្នកប្រើប្រាស់ ដូចជា សកម្មភាពដែលអ្នកបានស្វែងរកអ្វីខ្លះលើ Web browser បានបើកកម្មវិធីអ្វីខ្លះ ឬចូលចិត្តធ្វើអី្វជាងគេលើទូរសព្ទជាដើម។ ហេតុផលគឺដើម្បីស្គាល់ពីអ្នកប្រើប្រាស់ បន្ទាប់មកពួកគេនឹងបង្ហាញផ្ទាំងផ្សាយពាណិជ្ជកម្មទៅតាមចំណូលចិត្តរបស់អ្នក ប៉ុន្ដែទិន្នន័យរបស់អ្នកក៏អាចត្រូវក្រុមហ៊ុនទាំងនោះលក់ដូរនៅលើពិភពអ៊ីនធឺណិតផងដែរ។

ដើម្បីបញ្ជៀសបញ្ហានេះ នៅលើ iOS 14.5 ក្រុមហ៊ុន Apple បានបញ្ចេញមុខាងារ App Tracking Transparency ដើម្បីបិតរាល់ការតាមដានពីកម្មវិធីទូទៅផងដែរ។

ដើម្បីបិតរាល់ការតាមដានពីកម្មវិធីដទៃ ចូលទៅកាន់ Settings > Privacy > Tracking > ចុច Disable លើ Allow Apps To Request to Track ជាការស្រេច

៦. បិត Location Service មុខងារនេះអាចបង្ហាញបច្ចប្បន្នភាពទីតាំង ដែលអ្នកកំពុងស្ថិតនៅទៅកាន់កម្មវិធី ឬអ្នកភាគីទីបី។ ដូចច្នេះអ្នកអាចមានសិទ្ធក្នុងការសម្រេចចិត្តដោយឱ្យកម្មវិធីណាមួយដឹងពីទីតាំងខណៈពេលឥលូវបាន។

ដើម្បីកំណត់ Location Service លើកម្មវិធីមួយចំនួន

  • ចូលទៅកាន់ Settings > Privacy > Location Service
  • ជ្រើសរើសកម្មវិធីណាមួយ ដែលអ្នកគិតថាមិនចង់ឱ្យដំណើការ Location Service ដោយមានជម្រើស៤៖
  • ទី១៖ Never មិនឱ្យកម្មវិធីប្រើទីតាំងរបស់អ្នកបាន
  • ទី២៖ Ask Next Time ឱ្យកម្មវិធីលោតសួរនៅពេលក្រោយ
  • ទី៣៖ While Using This App ឱ្យប្រើទីតាំងរបស់អ្នកអំឡុងពេលបើកកម្មវិធីតែប៉ុណ្ណោះ
  • ទី៤៖ Always ប្រើទីតាំងរបស់អ្នកជាប់ជានិច្ច

គួរបញ្ជាក់ថា នៅក្នុងកម្មវិធី Facebook ឬ Google Maps សុទ្ធតែមានមុខងារពិសេស ដើម្បីចែកចាយទីតាំងទីកាន់ភាគីប្រើប្រាស់ទី៣ បើសិនជាអ្នកជ្រើសរើស Location Service: Always។ ដូចនេះ បើសិនជាកម្មវិធីណាមួយមិនចាំបាច់ប្រើទីតាំងទេ អ្នកអាចជ្រើសរើស Location Service: Never បាន។

៧. មុខងារ Security Recommendations ជាមុខងារជួយរំឭកដល់អ្នកប្រើប្រាស់ឱ្យដឹងថា លេខសម្ងាត់គណនីរបស់អ្នកមួយណាងាយស្រួលគេស្មានត្រូវ ឬការប្រើលេខសម្ងាត់ដូចគ្នាៗលើគណនីជាច្រើន ដែលអាចបង្កជាហានិភ័យ ពេលលេខសម្ងាត់របស់អ្នកលេចធ្លាយ នឹងត្រូវគេយកបានគណនីទាំងអស់តែម្ដង។

ដើម្បីបើកមុខងារនេះសូមចូលទៅកាន់ Setting > Passwords > Security Recommendations > ចុចបើក Detect Compromised Passwords ជាការស្រេច។

បន្ទាប់មកនៅក្នុងទីតាំងដដែល បើលេខសម្ងាត់របស់គណនីណាមួយអ្នកប្រើជាន់គ្នា វានឹងណែនាំឱ្យអ្នកដឹង ឬដូរចេញដើម្បីបង្កើនសុវត្ថិភាព។

៨. ប្រើមុខងារដោះសោដោយស្គេនម្រាមដៃ Fingerprint ជាប្រព័ន្ធសុវត្ថិភាពទូទៅដែលម្ចាស់ iPhone មិនគួររំលង។

ដើម្បីកំណត់ការស្គេនម្រាមដៃ ចូលទៅកាន់ Settings > Touch ID & Passcode > បញ្ចូលលេខកូដ passcode > Add a Fingerprint រួចធ្វើតាមតាមកាណែនាំ។

៩. ប្រើមុខងារដោះសោដោយស្គេនផ្ទៃមុខ Face ID ចាប់ពី iOS 12 ឬ iPhone X ឡើងទៅ អ្នកអាចប្រើមុខងារនេះបាន។

ដើម្បីបើកមុខងារដោះសោដោយស្គេនផ្ទៃមុខ ចូលទៅកាន់ Setting > Face ID & Passcode > Tap Set Up Face ID រួចធ្វើតាមតាមកាណែនាំ។

អត្ថបទ៖ កុសល

មតិយោបល់