• 2022-08-25 02:59:37
  • ផលិតផលថ្មី

Toyota បើកឱ្យកក់ឡាន Corolla 2023 ហើយ តម្លៃជាង៣ម៉ឺនដុល្លារ

  • 2022-08-25 02:59:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Toyota បានបើកឱ្យកក់រថយន្ត Corolla 2023 ក្នុងប្រទេសអង់គ្លេស ដែលមានតម្លៃចាប់ពីជាង ៣៤ ០០០ដុល្លារ ដល់ជាង ៤២ ០០០ដុល្លារ ខុសៗគ្នាទៅតាមប្រភេទ Hatchback និង Touring Sports Wagon ព្រមទាំង option នីមួយៗរួមមាន Icon, Design, GR Sport និង Excel ជាមួយជម្រើសម៉ាស៊ីន Hybrid ចំណុះ ១,៨លីត្រ និង ២,០លីត្រ។

សូមមើលតារាងខាងក្រោម៖

សម្រាប់ option Icon បំពាក់យ៉ាន់កង់ alloy ទំហំ ១៦អ៊ីញ, កុងទ័រឌីជីថល ១២,៣អ៊ីញ, ប្រព័ន្ធកម្សាន្ត Smart Connect ទំហំ ១០,៥អ៊ីញ, Wireless Charger, ប្រព័ន្ធជំនួយចូលចត និងមុខងារបញ្ជាពីចម្ងាយ។

ចំណែក Design បំពាក់យ៉ាន់កង់ ១៧អ៊ីញ, ចង្កៀង bi-LED, កញ្ចក់ក្រោយ privacy, កញ្ចក់សងខាងក្តោបអូតូ, ផ្លិតទឹកបក់អូតូ, ភ្លើង Ambient light ក្នុងកាប៊ីន និងកញ្ចក់មើលក្រោយការពារភ្លើងហ្វាអូតូ ព្រមទាំងមានជម្រើសដំបូល panoramic ផងដែរ។

បន្ទាប់មកគឺ option GR Sport បំពាក់យ៉ាន់កង់ alloy ទំហំ ១៨អ៊ីញ និងកៅអីស្ព័រពូកស្បែកពិសេសរំលេចដោយឡូហ្គូ GR។ ចុងក្រោយគឺ Excel ក៏បំពាក់យ៉ាន់កង់, ចង្កៀងរេតាមចង្កូត, កៅអីស្ព័រ, អេក្រង់ head-up display, ម៉ាស៊ីនត្រជាក់ខាងក្រោយ, ទ្វារក្រោយបើកអូតូដោយគ្រាន់តែគ្រវាសជើង, មុខងារ Blind Spot និងដំបូល Panoramic៕

ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិតសូមជជែកជាមួយមន្ត្រីឥទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375៕

អត្ថបទ៖ សំភី

មតិយោបល់