- 2022-08-17 05:08:18
- ចំណេះដឹង
សឹងគ្រប់នាឡិកានិងម៉ោងរោទ៍តែងប្រើលេខ ៩ តាមពិតមានពាក់ព័ន្ធនឹងរឿងចម្លែកៗជាច្រើន
- 2022-08-17 05:08:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សឹងគ្រប់នាឡិកានិងម៉ោងរោទ៍តែងប្រើលេខ ៩ តាមពិតមានពាក់ព័ន្ធនឹងរឿងចម្លែកៗជាច្រើន
ចន្លោះមិនឃើញ
នៅក្នុងកម្មវិធីនាឡិការបស់ Apple មានរឿងចម្លែកមួយចំនួនពាក់ព័ន្ធនឹងលេខ ៩។ ហេតុអ្វីគេមិនដាក់វាឲ្យលោតលេខ ១០ ទៅ? ចម្ងល់នេះពួកគេមិនដែលប្រាប់អ្នកប្រើនោះទេ ថ្ងៃនេះក្រុមការងារ ជីករកឃើញចម្លើយ តាមរយៈគណនីយូធូប Apple Explained ក៏ចុះផ្សាយចែកជូនអ្នកទាំងអស់គ្នាបានជ្រាបដើម្បីទុកជាចំណេះដឹង ដូចមានរៀបរាប់ខាងក្រោម៖
ទី១. មុខងារ Snooze Alarm (បញ្ឈប់ម៉ោងរោទ៍មួយភ្លែត)
ប្រហែលជាង ៥០ ឆ្នាំមុន គេរកឃើញមុខងារដំបូងបំផុតហៅថា Snooze Alarm វាប្រើដើម្បីផ្អាកម៉ោងរោទ៍មួយភ្លែត។ គេក៏បានផលិតចេញជា នាឡិកាអាណាឡូក"(នាឡិកាដើរដោយម៉ាស៊ីន) ដោយយកមុខងារនេះទៅដាក់ចូលទៅក្នុងនាឡិការោទ៍។
បន្តមកដល់ជំនាន់បច្ចេកវិទ្យាទំនើប គេបង្កើតឧបករណ៍ប្រើប្រាស់តាម Software ក៏មានការប្រែប្រួលរូបរាង តែគេរក្សាទុកនូវរូបមន្ត ឬទម្រង់ concept ដើមដំបូងដដែល ជៀសវាងបង្កើតថ្មីខុសពីគោលការណ៍ពេលវេលា។ សូម្បីតែពេលបង្កើត Apple Watch ក៏ក្រុមហ៊ុនយក្សមួយនេះ អញ្ជើញអ្នកប្រវត្តិសាស្ត្រនាឡិកាម្នាក់ មកធ្វើបទបង្ហាញនៅទីស្នាក់ការកណ្ដាល ដើម្បីមកពន្យល់ពួកគេឲ្យផលិតទៅតាមបទដ្ឋានលំនាំដើម។
ដូចនេះ នៅពេល Apple បង្កើតកម្មវិធីទាក់ទងពេលវេលា(Software លើ iOS) ជាញឹកញាប់ក្រុមហ៊ុន តែងតែអនុវត្តន៍ទៅតាម ពេលវេលាដែលគេរកឃើញនៅលើ នាឡិកាមេកានិច ឬអាណាឡូក Snooze Alarm (នាឡិកាដើរដោយម៉ាស៊ីន)។
Apple មានចេតនាកំណត់មុខងារ Snooze Alarm លើ iPhone មានតែ ៩ នាទីនោះមកពីហេតុផល ធ្វើតាមនាឡិកាជំនាន់ដើមនោះហើយ។
សម្រាប់ហេតុផលបច្ចេកទេសម្យ៉ាងទៀតដោយសារ គ្រឿងមីញ៉ុងនៅខាងក្នុងនាឡិកាមិនអាចដំណើរការល្អទេ នៅពេលកំណត់ ១០ នាទីឱ្យរោទ៍ម្ដង។ បើចង់ឲ្យដំណើការរលូន លើកលែងតែមុននាទីទី ១០ ឬក្រោយនាទីទី១០។ ម្លោះហើយទើប Snooze Alarm ត្រូវបានកំណត់យកមិនចំលេខ ១០ ទោះបីជា ឥឡូវគេប្រើសូហ្វវែរក៏ដោយ។
មួយវិញទៀតហេតុផលបែបចិត្តសាស្រ្ត បានបង្ហាញឲ្យឃើញថា ការដេកលក់រយៈពេល ៩នាទីគ្រប់គ្រាន់ជាជាងដេកលក់ចាប់ពី ១០ ទៅ១១នាទី ដែលជាដំណេកស្កប់ ហើយបើភ្ញាក់ម្ដងទៀតដោយម៉ោងរោទ៍ នឹងធ្វើឱ្យងងុយដេកកាន់តែខ្លាំង។
សរុបមកម៉ោងរោទ៍ ៩ នាទីគ្រប់គ្រាន់ល្មមសម្រាប់ការគេងបន្ថែមបន្ដិចទៀត ប៉ុន្ដែហេតុផលនេះ មិនទាន់មានភស្តុតាងវិទ្យាសាស្ត្រណាមួយគាំទ្រនៅឡើយទេ។
ទី២. ម៉ោង ១០:០៩ មានលើគ្រប់ផ្ទាំងផ្សាយពាណិជ្ជកម្មរបស់ Apple Watch។
មិនខុសពីហេតុផលខាងលើនោះទេ ការកំណត់យក ម៉ោង ១០:០៩ គឺធ្វើទៅតាមបទដ្ឋាននាឡិកាជំនាន់មុន។ កាលពី ឆ្នាំ១៩២០ ក្រុមហ៊ុននាឡិកា Hamilton Watch បានកំណត់យកទីតាំងទ្រនិចនាឡិកាចង្អុលម៉ោង ១០:០៩ គឺជាទីតាំងដ៏ល្អស្រដៀងទៅនឹងស្នាមញញឹម ដោយបញ្ជាក់ថា នាឡិការបស់ពួកគេកំពុងញញឹម។
Apple បានទទួលស្គាល់ហេតផលមួយនេះ និងបានយកវាមកបំពាក់លើនាឡិកាឆ្លាតវៃរបស់ខ្លួនជាងមួយសតវត្សក្រោយមកនេះ ហើយថែមទទួលបានការគាំទ្រយ៉ាងខ្លាំង ដោយលក់ដាច់បំផុតក្នុងចំណោមនាឡិកាដៃឆា្លតវៃដទៃទៀត៕