- 2022-08-16 06:48:44
- ចំណេះដឹង
ខ្សែសាករបស់ iPhone ហេតុអីឆាប់បែកឬខូចម៉្លេះ?
- 2022-08-16 06:48:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្សែសាករបស់ iPhone ហេតុអីឆាប់បែកឬខូចម៉្លេះ?
ចន្លោះមិនឃើញ
ខ្សែសាករបស់ iPhone, iPad និង Macbook ត្រូវបានអ្នកប្រើជាច្រើនត្អូញត្អែរ អំពីគុណភាពជ័ររបស់វា ថាឆាប់បែក ខណៈប្រើទើបបានប៉ុន្មានខែប៉ុណ្ណោះ ពិសេសគឺត្រង់កន្លែងខ្សែសាកទៅក្បាលសាក និងពីខ្សែសាកទៅក្បាល USB។ មូលហេតុបណ្ដាលមកពីកត្តាធំៗចំនួន២៖
ទីមួយ គឺដើម្បីភាពស្រស់ស្អាត ដើម្បីឱ្យខ្សែសាកមានរាងស្ដើង មិនមានគន្លាក់ជ័រធំមើលទៅគ្រើម ទើបក្រុមអ្នករចនារបស់ Apple បានដកគន្លាក់ជ័រធំនៅដើមខ្សែដែលប្រើសម្រាប់ទប់ចលនាបត់បែន ដោយជំនួសនូវផ្លាស់ស្ទិចរាងមូលរលោងជំនួសវិញ។
អំឡុងពេលផ្លាស់ប្ដូរនេះ ក្រុមវិស្វកម្មរបស់ Apple ក៏បានដឹងពីអត្រាបរាជ័យខ្ពស់នៅលើខ្សែសាករបស់ខ្លួនដែរ ប៉ុន្ដែពួកគេនៅតែធ្វើវាដដែល។
ទីពីរ គឺដើម្បីរក្សាបរិស្ថាន សហស្ថាបនិក និងអតីត CEO លោក Steve Jobs ដែលគេស្គាល់ថាជាមនុស្សគាំទ្របរិស្ថាន ដោយគាត់បានដកសារធាតុអាចបង្កគ្រោះថ្នាក់/ពុល PVC ចេញពីខ្សែសាក។ PVC ជាសារធាតុផ្លាសស្ទិច ត្រូវបានគេប្រើដើម្បីផលិតវត្ថុ ឱ្យរឹងមាំនិងប្រើប្រាស់បានយូរ។
ក្រោយពីដកសារធាតុនេះ ពួកគេក៏ដាក់សារធាតុកៅស៊ូ មានកម្រាស់ស្តើងដែលងាយនឹងពត់បត់បែនជំនួសមកវិញ។ ម៉្លោះហើយទើបអ្នកតែងតែឃើញខ្សែសាករបស់ Apple មានសភាពងាយនឹងបែក ថែមទាំងមានតម្លៃថែមទៀតផង។
ដូចនេះតាំងពី ឆ្នាំ២០០៧ មក Apple នៅតែមានបញ្ហាខ្សែសាកឆាប់ខូចជាប់មករហូត។ ប៉ុន្ដែបញ្ហាទាំងនេះ ពួកគេព្យាយាមដោះស្រាយ ដោយបានប្រើសារធាតុក្រណាត់ត្បាញ ដែលមានភាពរឹងមាំមិនងាយបែកនោះទេ ដូចឃើញមាន ខ្សែសាករបស់ HomePod និង iMac ជំនាន់ថ្មី៕