- 2022-08-11 08:23:59
- គន្លឹះ
[ភាគ៣] មុខងារល្អៗ ៥ ក្នុង Telegram លាក់ខ្លួនមិនសូវមានគេឃើញ
- 2022-08-11 08:23:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
[ភាគ៣] មុខងារល្អៗ ៥ ក្នុង Telegram លាក់ខ្លួនមិនសូវមានគេឃើញ
ចន្លោះមិនឃើញ
បន្ថែមពីនេះ ភាគទី៣ នៃគន្លឹះល្អក្នុងការប្រើប្រាស់ Telegram មានដូចខាងក្រោមនេះ៖
១១. កែវីដេអូបានមួយចប់ក្នុង Telegram
មុខងារ edit ស្ថិតនៅផ្នែកខាងក្រោមបង្អស់ បន្ទាប់ពីជ្រើសរើសវីដេអូមុនផ្ញើចេញ។ Telegram ផ្ដល់ជម្រើសកែដេអូបានដូចជា កំណត់គុណភាពផ្ញើចេញជា FullHD, HD ឬក្រោមនេះ, កែពន្លឺនិងពណ៌វីដេអូ, បន្ថែមអក្សរ គូសវាស ឬដាក់ Sticker និងកំណត់ខ្នាតវីដេអូដែលមានទំហំការ៉េ ឬទ្រវែងជាដើម។
១២. អាចកែរូបថតបានមួយចប់ដូចវីដេអូផងដែរ
មុខងារ edit ស្ថិតនៅផ្នែកខាងក្រោមបង្អស់ បន្ទាប់ពីជ្រើសរើសរូបថតមុនផ្ញើចេញ។ Telegram ផ្ដល់ជម្រើសកែរូបដូចជា កំណត់ទ្រង់ទ្រាយឬ Crop រូបបាន, បន្ថែមអក្សរ គូសវាស ដាក់ Sticker និងអាចកែពន្លឺ និងពណ៌ជាច្រើនផងដែរ។
១៣. អាចកំណត់ Timestamp លើវីដេអូបាន
ដើម្បីឱ្យភាគីម្ខាងទៀតបានទស្សនាវីដេអូចំនានាទីដែលអ្នកចង់បង្ហាញ មុខងារនេះនឹងសំខាន់មិនខាន។ អ្នកគ្រាន់តែផ្ញើវីដេអូចេញ ឬលីងវីដេអូពី YouTube បន្ទាប់មកសរសេរលេខនាទី (មានទម្រង់បែបនេះ 00:00) នៅក្នុង Caption នោះមុខងារ Timestamp នឹងដំណើរការ ពេលគេចុចចំលេខនាទីនោះ។
១៤. កុំឱ្យជនមិនស្គាល់មុខ Add យើងចូលគ្រុបឬឆានែល ជួនកាលអ្នកត្រូវបាន add ចូលគ្រុបផ្ដេសផ្ដាស ឬគ្រុប spam អាចបង្កគ្រោះថ្នាក់ជាការវាយប្រហារមេរោគ ឬជនផ្សេងឆាតមករំខាន។
ដើម្បីបើកមុខងារ កុំឱ្យគេ Add ចូលគ្រុបឬឆានែល៖
១៥. បិទលេខទូរសព្ទ និងរូបគណនីមិនឱ្យគេមើលឃើញ ព្រោះតែអ្នកស្ថិតនៅក្នុងឆានែល គ្រុបណាមួយ ឬគេបាន forward ឆាតរបស់អ្នក នោះគេអាចមើលឃើញលេខទូរសព្ទ ឬរូបគណនីរបស់អ្នកបាន ប៉ុន្ដែអ្នកអាចបិទចំណុចសំខាន់ៗទាំង ២ ខាងលើមិនឱ្យគេឃើញបាន ដើម្បីរក្សាឯកជនភាពផ្ទាល់ខ្លួន។
របៀបបិទលេខទូរសព្ទមិនឱ្យ គណនី telegram អ្នកដទៃមើលឃើញ៖
របៀបបិទរូបគណនីមិនឱ្យគេមើលឃើញបាន៖