• 2022-07-28 03:59:33
  • ចំណេះដឹង

Surprise! ពេលឃើញទំហំថាមពលថ្មរបស់ iPhone ទាំង ៣៤ ម៉ូឌែល តូចៗ!

  • 2022-07-28 03:59:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាំងពីចេញលក់ iPhone ក្រុមហ៊ុន Apple មិនបញ្ចេញទំហំថ្មជាមីលីអំពែម៉ោងប្រាប់អតិថិជននោះឡើយ គេត្រឹមប្រាប់ថា ទូរសព្ទនេះប្រើបានប៉ុន្មានម៉ោង និងធៀបទៅនឹង iPhone ម៉ូឌែលចាស់ៗរបស់ខ្លួនប៉ុណ្ណោះ ដែលខុសពីស្មាតហ្វូន Android ដទៃព្យាយាមប្រាប់ពីទំហំថ្មថាប៉ុន្មានៗអ៊ីចឹងទៅ...

មានមូលហេតុចំនួនបី ដែល Apple សម្រេចចិត្តលាក់ថាមពលថ្មដល់អ្នកប្រើ៖

  • ទី១ ព្រោះកុំឱ្យស្មុគ្រស្មាញដល់អ្នកប្រើឬពិបាកសម្រេចចិត្ត
  • ទី២ គឺថាមពលថ្ម iPhone ច្រើនតែល្អស្រាប់ ទោះមានទំហំតូចបើធៀបទៅនឹងស្មាតហ្វូន Android ជាច្រើន
  • ទី ៣ Apple ផ្តោតលើអ្វីដែល iPhone របស់ខ្លួនអាចធ្វើបាន ជាជាងពង្រីកទំហំឱ្យធំ

តាមពិតទៅមិនមែនថាមពលថ្ម iPhone សុទ្ធតែល្អនោះទេ ហេតុផលស្នូលក៏ព្រោះតែ ខ្លួនជាអ្នកផលិត Hardware និង Software ម៉្លោះហើយទើប iPhone ដំណើរការប្រកបដោយប្រសិទ្ធភាពតាមដែលអាចធ្វើទៅបាន។

ដូចនេះកុំឱ្យឆ្ងល់ យើងនឹងបង្ហាញថាមពលថ្ម iPhone គ្រប់ម៉ូឌែល អ្នកនឹងភ្ញាក់ផ្អើល៖

  • iPhone 13 Pro Max ទំហំថ្ម ៤៣៥២ មីលីអំពែម៉ោង
  • iPhone 13 Pro ទំហំថ្ម ៣០៩៥ មីលីអំពែម៉ោង
  • iPhone 13 ទំហំថ្ម ៣២២៧ មីលីអំពែម៉ោង
  • iPhone 13 mini ទំហំថ្ម ២៤០៦ មីលីអំពែម៉ោង
  • iPhone SE 3rd gen ទំហំថ្ម ២០១៨ មីលីអំពែម៉ោង
  • iPhone 12 Pro Max ទំហំថ្ម ៣៦៨៧ មីលីអំពែម៉ោង
  • iPhone 12 Pro ទំហំថ្ម ២៨១៥ មីលីអំពែម៉ោង
  • iPhone 12 ទំហំថ្ម ២៨១៥ មីលីអំពែម៉ោង
  • iPhone 12 mini ទំហំថ្ម ២២២៧ មីលីអំពែម៉ោង
  • iPhone SE 2nd ទំហំថ្ម ១៨២១ មីលីអំពែម៉ោង
  • iPhone 11 Pro Max ទំហំថ្ម ៣៩៦៩ មីលីអំពែម៉ោង
  • iPhone 11 Pro ទំហំថ្ម ៣០៤៦ មីលីអំពែម៉ោង
  • iPhone 11 ទំហំថ្ម ៣១១០ មីលីអំពែម៉ោង
  • iPhone XR ទំហំថ្ម ២៩៤២ មីលីអំពែម៉ោង
  • iPhone XS ទំហំថ្ម Max ៣១៧៤ មីលីអំពែម៉ោង
  • iPhone XS ទំហំថ្ម ២៦៥៨ មីលីអំពែម៉ោង
  • iPhone X ទំហំថ្ម ២៧១៦ មីលីអំពែម៉ោង
  • iPhone 8 Plus ទំហំថ្ម ២៦៩១ មីលីអំពែម៉ោង
  • iPhone 8 battery ទំហំថ្ម ១៨២១ មីលីអំពែម៉ោង
  • iPhone 7 Plus ហំថ្ម ២៩០០ មីលីអំពែម៉ោង
  • iPhone 7 ទំហំថ្ម ១៩៦០ មីលីអំពែម៉ោង -iPhone SE ទំហំថ្ម ១៦២៤ មីលីអំពែម៉ោង
  • iPhone 6S Plus ទំហំថ្ម ២៧៥០ មីលីអំពែម៉ោង
  • iPhone 6S ទំហំថ្ម ១៧១៥ មីលីអំពែម៉ោង
  • iPhone 6 Plus ទំហំថ្ម ២៩១៥ មីលីអំពែម៉ោង
  • iPhone 6 ទំហំថ្ម ១៨១០ មីលីអំពែម៉ោង
  • iPhone 5S ទំហំថ្ម ១៥៦០ មីលីអំពែម៉ោង
  • iPhone 5C ទំហំថ្ម ១៥១០ មីលីអំពែម៉ោង
  • iPhone 5 ទំហំថ្ម ១៤៤០ មីលីអំពែម៉ោង
  • iPhone 4S ទំហំថ្ម ១៤៣២ មីលីអំពែម៉ោង
  • iPhone 4 ទំហំថ្ម ១៤២០ មីលីអំពែម៉ោង
  • iPhone 3GS ទំហំថ្ម ១២១៩ មីលីអំពែម៉ោង
  • iPhone 3G ទំហំថ្ម ១១៥០ មីលីអំពែម៉ោង
  • ដូនតា iPhone (Original iPhone) ទំហំថ្ម ១៤០០ មីលីអំពែម៉ោង

ប្រភព៖ 9to5Mac ប្រែ​សម្រួល៖ កុសល

មតិយោបល់