- 2022-07-14 07:33:53
- ចំណេះដឹង
បច្ចេកវិទ្យាសាកថ្មលឿនពិតជាគ្មានសុវត្ថិភាព និងបន្ថយអាយុកាលថ្ម? តោះមកស្វែងយល់បន្ថែម
- 2022-07-14 07:33:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បច្ចេកវិទ្យាសាកថ្មលឿនពិតជាគ្មានសុវត្ថិភាព និងបន្ថយអាយុកាលថ្ម? តោះមកស្វែងយល់បន្ថែម
ចន្លោះមិនឃើញ
ចំពោះអ្នកប្រើទូរសព្ទ Android ប្រហែលជាយល់អារម្មណ៍ ដែលភ្លេចសាកថ្មទូរសព្ទពីយប់ ហើយព្រឹកឡើងគ្រាន់តែដោតសាកថ្ម រួចចូលងូតទឹកមួយភ្លែត ទូរសព្ទត្រូវបានសាកពេញ។ នេះក៏អរគុណដល់បច្ចេកវិទ្យាសាកថ្មលឿនផងដែរ ទន្ទឹមនឹងនោះ ក៏មានការលើកឡើងមកថាបច្ចេកវិទ្យានេះមិនទាន់មានសុវត្ថិភាព និងអាចបន្ថយអាយុកាលថ្ម។ ក្នុងអត្ថបទនេះយើងនឹងស្វែងយល់បន្ថែមអំពីបច្ចេកវិទ្យាមួយនេះ។
កាលពីដើមឡើយ ស្មាតហ្វូនមានកម្លាំងសាកត្រឹមតែ ៥ វ៉ាត់ ប៉ុណ្ណោះ ហើយបន្តកើនឡើងរហូតពី ១០ វ៉ាត់ ២៥ វ៉ាត់ ៥០ វ៉ាត់ រហូតមកដល់បច្ចុប្បន្នឆ្នាំងសាកលឿនជាងគេ គឺមកពីក្រុមហ៊ុន Oppo មានកម្លាំង ២៤០ វ៉ាត់ ដែលអាចសាកបញ្ចូលមួយពេញ ចំណាយពេលត្រឹម ៩នាទី។
ប៉ុន្តែរឿងដែលអ្នកត្រូវចាប់អារម្មណ៍នោះ គឺកម្លាំងសាកដែលគេផ្សាយពាណិជ្ជកម្ម គ្រាន់តែជាកម្លាំងសាកអតិបរមា (ខ្ពស់បំផុត) ប៉ុណ្ណោះ ព្រោះថ្មមិនអាចសាកបញ្ចូលបានល្បឿនថេរដូចបូមទឹកបំពេញធុងទេ ដោយល្បឿននឹងកើនឡើងពេលត្រជាក់ ក៏ដូចជាពេលដែលថ្មកំពុងតែអស់ ដោយឡែកចំពោះពេលដែលថ្មមានកម្តៅខ្លាំង ឬពេលដែលថ្មត្រូវបានសាកជិតពេញវានឹងបន្ថយល្បឿនមកនៅត្រឹមធម្មតារហូតធ្លាក់ដល់សូន្យពេលពេញ 100%។
មួយវិញទៀត អានុភាពផ្ទុកអគ្គិសនីរបស់ថ្មគឺមិនថេរនោះទេ ដោយវានឹងថយចុះទៅតាមរយៈពេលប្រើប្រាស់ មិនថាយើងប្រើថែប៉ុណ្ណាក៏ដោយ។ តួរយ៉ាងអ្នកប្រើ iPhone នឹងដឹងច្បាស់ព្រោះ Apple អនុញ្ញាត្តិឲ្យអ្នកប្រើអាចមើលពីកម្រិតសុខភាពថ្មបាន។ មូលហេតុចំបងដែលបណ្តាលឲ្យថ្មធ្លាក់អនុភាពនោះគឺកម្តៅ ហើយឆ្នាំងសាកល្បឿនលឿនបង្កើតកម្តៅ ធ្វើឲ្យអ្នកប្រើបារម្ភពីសុខភាពថ្មផងដែរ។
អញ្ចឹងហើយទើបក្រៅពីបន្ថែមកម្លាំងសាក ក្រុមហ៊ុនទាំងនោះក៏គិតគូរខ្លាំងពីបច្ចេកវិទ្យាបញ្ចុះកម្តៅផងដែរ តួរយ៉ាងយើងឃើញមាន Oneplus ដាក់ប្រព័ន្ធបញ្ចុះកម្តៅពីដុំសាកតែម្តង ហើយ Xiaomi បានចែកថ្មក្នុងទូរសព្ទជាពីរ ដើម្បីបញ្ចុះកម្តៅដូចគ្នា។
ទាំងនេះមានន័យថា ក្រុមហ៊ុនទាំងនោះគឺបានគិតគូរមករួចហើយអំពីប្រព័ន្ធសុវត្ថិភាពនិងអាយុកាលនៃថ្ម ហើយជាក់ស្តែងដើម្បីកំណត់ថាថ្មនោះមានសុខភាពល្អ គឺជាប្រភេទថ្មដែលមានសុខភាពលើសពី ៨៥ភាគរយបន្ទាប់ពីប្រើបាន ២ឆ្នាំ។ អ្នកអាចប្រើបានទាំងមានទំនុកចិត្ត ហើយខ្ញុំជឿថាបច្ចេកវិទ្យាសាកថ្មលឿនពិតជាមានប្រយោជន៍ សម្រាប់ពេលប្រញ៉ាប់ម្តងៗ៕