• 2022-07-11 03:28:16
  • គន្លឹះ

កម្មវិធី iPad ទាំងនេះទាញយកបានដោយឥតគិតថ្លៃ ប្រែ iPad ជាកូនកុំព្យូទ័រម្តងម្កាល

  • 2022-07-11 03:28:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPad ថ្លៃស្រាប់ហើយ អញ្ចឹងបើយើងត្រូវចំណាយបន្ថែមលើកម្មវិធីប្រើខាងក្នុងទៀតនោះ កឺជាបន្ទុកធំមួយផងដែរ។ ថ្ងៃនេះ Sabay នឹងបង្ហាញពីកម្មវិធី Professional មួយចំនួន ដែលអាចទាញយកបានដោយឥតគិតថ្លៃ និងមានមុខងារកម្មវិធីសឹងតែដូចនឹងកម្មវិធីបង់ប្រាក់មួយចំនួន។

១.Vectornator

កម្មវិធីនេះប្រើសម្រាប់គូររូបបែប Vector ស្រដៀងនឹង illustrator នៅក្នុងកុំព្យូទ័រអញ្ចឹងដែរ។ អ្នកអាចបើក File .eps និង .ai។ មុខងារដែលមាននៅក្នុងនេះសម្បូរបែប ហើយជាពិសេសនោះគឺមិនមានពានិច្ចកម្មរញ៉ារញ៉ៃនោះទេ។ អ្នកអាចទាញយកប្រើសាកល្បងដោយឥតគិតថ្លៃ។

Vectornator

២.Lightroom

សម្រាប់អ្នកដែលចូលចិត្តថតរូបគឺប្រាកដជាចង់បាន កម្មវិធី adobe lightroom ដាក់ឲ្យទាញយកបានដោយឥតគិតថ្លៃក្នុង App Store។ កម្មវិធីនេះប្រើសម្រាប់កែពណ៌រូបភាពដែលបានថត ឲ្យកាន់តែស្រស់ស្អាតជាងមុន។ ចំពោះកម្មវិធីឥតបង់ថ្លៃនេះ អាចកែបានតែរូបភាព .jpg ប៉ុណ្ណោះ ហើយបើអ្នកចង់កែរូប RAW អ្នកត្រូវបង់ប្រាក់ប្រចាំខែបន្ថែម។

Lightroom

៣.Premire rush

Premire rush ជាកម្មវិធីសម្រាប់កាត់តវីដេអូបែបសាមញ្ញ ល្បឿនលឿន និងជាពិសេសនោះគឺងាយស្រួលប្រើប្រាស់។ កម្មវិធីនេះដាក់ឲ្យទាញយកដោយឥតគិតថ្លៃ ប៉ុន្តែមានកំណត់កម្រិតប្រើប្រាស់ដូច lightroom ខាងលើអញ្ចឹងដែរ។

Premire rush

៤.Capcut

កម្មវិធី Capcut ត្រូវបានអ្នកនិយមលេង Tik Tok ស្គាល់ច្បាស់ណាស់ ព្រោះជាកម្មវិធីដ៏ងាយស្រួលក្នុងការកាត់តវីដេអូ។ កម្មវិធីនេះអាចទាញយកបានដោយឥតគិតថ្លៃ ប៉ុន្តែមានចំណុចខ្សោយមួយគឺមានពានិច្ចកម្មច្រើន។

Capcut

៥.Sketchup

កម្មវិធីនេះមានឈ្មោះថា Sketchup អាចទាញយកបានដោយឥតគិតថ្លៃពីក្នុង App Store។ យើងអាចបើក File ប្លង់ជាប្រភេទ .skp ដែលបានគូររួចនៅលើកុំព្យូទ័របានដោយរលូន។ សម្រាប់បទពិសោធន៍នៃការប្រើប្រាស់ ខ្ញុំបានសាកល្បងនៅលើ iPad Pro 2020 ឃើញថាវាធ្វើបានល្អមែនទែន Animation នៃការអូសគឺ Smooth ។

Sketchup

អត្ថបទ៖ Thea Sothun

មតិយោបល់