• 2022-06-29 08:42:08
  • គន្លឹះ

ចេះប្រើឱ្យហើយ ៥ មុខងារនេះលើ Telegram ជួយអ្នកបានច្រើនទៅថ្ងៃក្រោយ (ភាគ២)

  • 2022-06-29 08:42:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាគ២៖ ចេះប្រើឱ្យហើយ ៥ មុខងារនេះលើ Telegram នឹងជួយអ្នកជាប្រយោជន៍ច្រើនទៅថ្ងៃក្រោយ (កុំភ្លេចសាកល្បងប្រើទាំងអស់គ្នា)៖

អានបន្ថែម៖ ភាគ១៖ មកចេះមុខងារល្អៗទាំង ៥ លើ Telegram មានប្រយោជន៍សម្រាប់ប្រើប្រចាំថ្ងៃ

៦. ផ្ញើលីងវីដេអូ YouTube និង Gif បានភ្លាមៗដោយមិនបាច់ចេញពី Telegram របៀបប្រើ៖

  • បញ្ចូលសញ្ញា @youtube ដកឃ្លា១ បញ្ចូលពាក្យដើម្បីស្វែងរកវីដេអូ Youtube ណាមួយផ្ញើឱ្យដៃគូម្ខាងទៀត
  • បញ្ចូលសញ្ញា @gif ដកឃ្លា១ បញ្ចូលពាក្យដើម្បីស្វែងរករូបមានចលនាផ្សេងៗផ្ញើឱ្យដៃគូម្ខាងទៀត
  • សូមមើលឧទាហរណ៍ខាងក្រោម

៧. កូពីតួអក្សរជាផ្នែកៗ ជាធម្មតា Telegram អាចកូពីតួអក្សរផ្សេងៗបាន តែកូពីម្ដងគឺទៅទាំងអស់ បើចង់កូពីតែតួអក្សរខ្លះៗ គឺត្រូវប្រើតិចនិចបន្តិច។

  • របៀបប្រើ៖ ចុចសង្កត់លើសារដែលចង់កូពី ពេលលោតជម្រើសកំណត់ផ្សេងៗហើយ ព្រលែងដៃវិញ
  • ចុចសង្កត់ម្ដងទៀតលើតួអក្សរណាមួយដែលចង់កូពី (សូមមើលរូបខាងក្រោម)

៨. ដូរម៉ូដផ្ទៃប្រើប្រាស់ (Theme) មុខងារនេះអ្នកអាចប្ដូរផ្ទាំង background របស់ឆាតៗផ្សេងៗ ប្ដូរមុខងារ Dark mode ប្ដូរទំហំតួអក្សរ ឬប្ដូរ icon របស់កម្មវិធីបានផងដែរ។

  • របៀបប្ដូរ៖ Telegram > Settings > Appearance
  • មកដល់ផ្ទាំង Appearance អ្នកអាចកែប្រែអ្វីផ្សេងៗដូចប្រាប់ខាងលើ តាមមុខងារនីមួយៗបាន

៩. ចាក់សោកុំឱ្យគេឆែកសារផ្ដេសផ្ដាស សម្រាប់អ្នកប្រើខ្លះ ឆាតរបស់គេគឺមានសារៈសំខាន់ខ្លាំងណាស់ ដូចនេះអ្នកអាចកំណត់ឱ្យ Telegram ចាក់សោឬស្គេនមុខ មិនឱ្យអ្នកផ្សេងបើកកម្មវិធីឬឆាតបាន។

  • របៀបប្រើ៖ Telegram > Privacy and Security > Passcode & Face ID
  • ចុចលើ Turn Passcode On > វាយបញ្ចូលលេខកូដ និងវាយបញ្ចូលលេខកូដម្ដងទៀតដើម្បីបញ្ជាក់
  • ត្រង់ចំណុចនេះ បើទូរសព្ទអ្នកម៉ូឌែលខ្ពស់អាច enable លើ Unlock with Face ID ដើម្បីស្គេនមុខរាល់ពេលចូលប្រើ Telegram បាន

១០. កែឬលុបសារ ទើបផ្ញើចេញទៅ អ្នកប្រើខ្លះអាចចេះប្រើមុខងារនេះ ប៉ុន្ដែបើអ្នកមិនទាន់ចេះអាច សាកប្រើបានវិធីខាងក្រោមនេះបាន។

  • របៀបប្រើ៖ ចុចលើសារណាមួយដែលអ្នកបានផ្ញើចេញ > ចុចសង្កត់សារនោះឱ្យជាប់
  • ជ្រើសយក Edit សម្រាប់កែ
  • ជ្រើសយក Delete ដើម្បីលុប។ លុបមានពីរជម្រើស ដោយលុបសម្រាប់ខ្លួនឯង និងលុបសម្រាប់ទាំងអស់គ្នាតែម្ដង។

ដូចនេះ យើងសូមចែករំលែកមុខងារសំខាន់ៗចំនួន ១០ ជាមុនសិន ហើយមុខងារល្អៗផ្សេងទៀត យើងនឹងលើកយកមកបង្ហាញនៅលេខក្រោយបន្ត។ សូមអរគុណ!

អត្ថបទ៖ កុសល

មតិយោបល់