- 2022-06-29 03:33:39
- គន្លឹះ
គន្លឹះខ្លីចំណេញខ្លាំង! វេរលុយឆ្លងធនាគារដោយមិនកាត់សេវា
- 2022-06-29 03:33:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គន្លឹះខ្លីចំណេញខ្លាំង! វេរលុយឆ្លងធនាគារដោយមិនកាត់សេវា
ចន្លោះមិនឃើញ
យើងធ្លាប់បង្ហាញគន្លឹះពី របៀបផ្ទេរប្រាក់ឆ្លងធនាគារដោយមិនអស់សេវា ម្ដងមកហើយ ប៉ុន្ដែថ្ងៃនេះយើងសូមណែនាំវិធីថ្មី តាមមុខងារ KHQR របស់ បាគង វិញម្ដងដែលមិនកាត់ថ្លៃសេវាដូចគ្នា។
គួរបញ្ជាក់ថា KHQR ជា QR Code ដែលជាសមាជិករបស់បាគង ដូចនេះធនាគាផ្សេងៗអាចផ្ទេរប្រាក់ទៅមកតាមមធ្យោបាយនេះ ដោយមិនគិតថ្លៃសេវា ដោយដែលវាមានសញ្ញាសម្គាល់ KHQR ពណ៌ក្រហម ដូចមានបង្ហាញខាងក្រោមនេះ។
ដោយសារធនាគារខ្លះមិនទាន់មាន KHQR ដូចនេះយើងសូមលើកយក ធនាគារ ABA ជាឧទាហរណ៍។
របៀបវេរលុយឆ្លងធនាគារតាម ABA មិនកាត់សេវា ដោយប្រើមុខងារ KHQR៖
គួរបញ្ជាក់ថា ធនាគារជាសមាជិកបាគងមានច្រើនដូចជា ធនាគារអេស៊ីលីដា, ប្រាសាក់, វីង, ទ្រូម៉ាន់នី, កាណាឌីយ៉ា, វឌ្ឍនៈ... បើសរុបទៅមានលើស ៣០ស្ថាប័នឯណោះ៕