• 2022-06-24 02:36:27
  • គន្លឹះ

មិនបាច់ពឹងកុំព្យូទ័រទេ ប្រើ iPhone/iPad ឱ្យដាក់ Signature ក្នុង Mail ស្វ័យប្រវត្តិតាមវិធីនេះ

  • 2022-06-24 02:36:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកធ្វើការច្រើនលើទូរសព្ទ iPhone ឬ iPad ឆ្លងឆ្លើយការងារបែបផ្លូវការតាមអ៊ីមែល ពិតណាស់ការកំណត់ Signature mail ជារឿងចាំបាច់មួយ ព្រោះអីអ្នកមិនអាចអង្គុយតែសរសេរឈ្មោះ លេខទូរសព្ទ ឬពាក្យអរគុណ ទៅកាន់គេដដែលច្រើនដងនោះឡើយ គឺទុកឱ្យ Signature កំណត់ឱ្យរួចតែម្ដង។

ហើយថ្ងៃនេះ យើងនឹងប្រាប់អ្នកពីរបៀបដាក់ Signature ដោយស្វ័យប្រវត្តិ មិនបាច់ប្រើកុំព្យូទ័រនោះទេ។

របៀបកំណត់ Signature Mail លើ iPhone/iPad តាមកម្មវិធី Mail៖

  • បើកកម្មវិធី Settings > Mail > Signature
  • អ្នកនឹងឃើញកន្លែងកំណត់ Signature
  • អ្នកអាចកំណត់ Signature សម្រាប់ប្រើគ្រប់អ៊ីមែលដែលមាន ដោយជ្រើសយក “All Account” ឬកំណត់ Signature សម្រាប់គណនីអ៊ីមែលនីមួយៗ ដោយជ្រើសយក “Per Account”
  • បន្ទាប់មកវាយបញ្ចូលតួអក្សរផ្សេងៗដែលអ្នកចង់ប្រើជា Signature ប្រចាំខ្លួន
  • អ្នកអាចកំណត់អក្សរឱ្យមានសភាពក្រាស់ ទ្រេត និងមានបន្ទាត់ពីក្រោមបានផងដែរ

បន្ទាប់ពីកំណត់ចប់ អ្នកអាចចូលកាន់កម្មវិធី Mail ដែលមានស្រាប់លើ iPhone និង iPad នោះអ្នកនឹងឃើញ Signature លោតស្វ័យប្រវត្តិលើអ៊ីមែលថ្មី ឬអ៊ីមែលដែលអ្នក Reply ជាដើម៕

អត្ថបទ៖ កុសល

មតិយោបល់