• 2022-06-21 03:44:39
  • ចំណេះដឹង

WiFi បច្ចេកវិទ្យាប៉ះពាល់សុខភាព ដែលនៅជិតខ្លួនយើងបំផុត! តើយើងគួរបន្តប្រើទេ?

  • 2022-06-21 03:44:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម័យបច្ចេកវិទ្យា យើងត្រូវការចាំបាច់នូវប្រព័ន្ធអ៊ីនធឺណិត ហើយវិធីដែលងាយស្រួលជាងគេនោះគឺ WiFi ប៉ុន្តែវាក៏ជាវិធីដែលគ្រោះថ្នាក់ជាងគេដែរ អ៊ីចឹងយើងនឹងមកយល់ដឹងបន្ថែមអំពីបច្ចេកវិទ្យាមួយនេះ។

Wi-Fi ជាបច្ចេកវិទ្យាភ្ជាប់អ៊ីនធឺណិតជំនាន់ក្រោយមិនបាច់ប្រើខ្សែ មានឈ្មោះហៅម៉្យាងទៀតថា WLAN។ វាដំណើរការដូចនឹងប្រភេទអង់តែនដទៃដែរ ដោយបញ្ជូនទិន្នន័យតាមរយៈ ដែនម៉ាញ៉េទិច ប៉ុន្តែគ្រាន់តែមានកម្រិតរលកផ្សាយទាប សម្រាប់ប្រើជិតៗ ក្នុងផ្ទះ ការរិយាល័យជាដើម។ WiFi ភាគច្រើនផ្សាយចេញក្នុងកម្រិតហ្វ្រេកង់ 2.4Ghz ចាត់ទុកជាប្រភេទ Microwave ដែលកម្រិតនេះជាកម្រិតទាបមួយក្នុងចំណោម Electromagnetic spectrum ទាំងអស់។

និយាយពី Electromagnetic spectrum មានចែកជាពីរប្រភេទធំៗគឺ Non- ionizing ដែលមិនប៉ះពាល់សុខភាព និង ionizing ដែលប៉ះពាល់សុខភាពខ្លាំង។ ក្នុងនោះ Non-ionizing មានកម្រិតប៉ះពាល់តាមលំដាប់ពីស្រាលទៅខ្លាំងដូចជា រលកសញ្ញាវិទ្យុ ទូរទស្សន៍ ទូរសព្ទ, ប្រភេទ Microwave, Infrared និងចុងក្រោយគេគឺ Visible។ ដោយឡែករលកសញ្ញាដែលអាចប៉ះពាល់ដល់រាងកាយ ionizing មានដូចជា កាំរស្មីអ៊ុលត្រាវីយូលេ, កាំរស្មី X-ray និង Gamma Ray ដែលមានសមត្ថភាពខ្លាំងលើសលប់ អាចបំបែកអាតូម ម៉ូលេគុល និងថែមទាំងអាចប៉ះពាល់ដល់តំណរ DNA ថែមទៀត។

អ៊ីចឹងហើយ Wi-Fi ជាប្រភេទរលកសញ្ញា Microwave ស្ថិតក្នុងពពួក Non-ionizing ដែលអាចចាត់ទុកថាជាឧបករណ៍មួយ មិនប៉ះពាល់ដល់សុខភាពនោះទេ។ ទោះជាកម្រិតផ្សាយចេញទាបក្តី វានៅតែមានលទ្ធភាពប៉ះពាល់ដល់សុខភាពរបស់មនុស្សបន្តិចបន្តួចដែរ។ យោងទៅតាមការសិក្សារចំពោះសត្វ អំពីផលប៉ះពាល់ នៃឥទ្ឌិពល WiFi ទៅលើសកម្មភាពខួរក្បាល បានបង្ហាញថា វិទ្យុសកម្ម WiFi អាចបណ្តាលឲ្យមានជួបប្រទះភាពថប់អារម្មណ៍ ប៉ុន្តែមិនប៉ះពាល់ដល់សមត្ថភាពចងចាំនៃខួរក្បាលនោះទេ។

ចំពោះពាក្យដែលគេតែងឮកន្លងមក និយាយថា WiFi អាចបណ្តាលឲ្យមានបញ្ហាអូទីស៊ីម, បញ្ហាស្បែក, ឈឺក្បាល, វិលមុខ, ក្អួតចង្អោ ជាដើមនោះ គឺមិនពិតនោះទេ WiFi គឺមិនមានលទ្ធភាពបង្ករផលប៉ះពាល់បែបនេះនោះទេ។

សរុបមកវិញ Wi-Fi អាចនឹងបណ្តាលឲ្យប៉ះពាល់អារម្មណ៍បន្តិចបន្តួចមែន ប៉ុន្តែមិនមែនមានន័យថាវាគ្រោះថ្នាក់រហូតដល់ធ្វើឲ្យយើងជៀសវាងនោះដែរ។ អ្នកនៅតែអាចបន្តរប្រើ និងរស់នៅក្នុងបរិវេនដែលមានសេវា WiFi គ្របដណ្តប់បាន ដូចដែលយើងកំពុងរស់នៅក្រោមរលកសញ្ញាវិទ្យុ ទូរទស្សន៍ និងសេវាទូរសព្ទនោះដែរ។ ក្នុងករណីដែលអ្នកនៅតែបារម្ភ អ្នកអាចជ្រើសរើសវិធីប្តូរទីតាំងដុំ WiFi ទៅកន្លែងឆ្ងាយពីបន្ទប់គេង ឬការិយាល័យ ជាដើម ហើយបើអាច យើងគួរកាត់បន្ថយរយៈពេលប្រើប្រាស់ឧបករណ៍ដែលមាន WiFI ផងដែរ៕

អត្ថបទ៖ Thea Sothun

មតិយោបល់