• 2022-06-20 03:05:55
  • ចំណេះដឹង

ឃើញ​លោត​សញ្ញា check នេះរាល់ដង ឆ្ងល់​អត់ថា​ឡាន​អ្នក​នៅសល់សាំងប៉ុន្មានទៀត?

  • 2022-06-20 03:05:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ការសង្កេត​មួយ​រយៈពេលចុងក្រោយនេះនៅលើបណ្តាញ​សង្គម ពិសេស​តាម Group ដែល​ពាក់ព័ន្ធនឹង​រថយន្ត គឺ​ឃើញ​មានការបង្ហោះ​ច្រើន​នូវរូបភាព​បង្ហាញ​ពីការ​លោត​សញ្ញា Check ព្រមាន​អំពី​កម្រិត​សាំងក្នុងធុងទាប​ជិតអស់ ក្នុងអំឡុងពេល​ដែល​សាំង​កំពុង​ឡើងថ្លៃនេះ។

វាជាការបង្ហោះ​ក្នុងន័យលេងសើច​មួយ ប៉ុន្តែអ្នក​ប្រើប្រាស់​រថយន្ត​ខ្លះ​ អាច​នឹង​មិនដឹងទេថា ពេល​លោតសញ្ញា Check នេះ​ម្តងៗ តើសាំង​សល់ប៉ុន្មាន​លីត្រ​ទៀត​?

ដោយសារតែ​ចំណុះ​ធុងសាំង​ គឺខុសៗគ្នា​ទៅតាម​ប្រភេទរថយន្ត ហើយ​ក៏មិនមាន​ការកំណត់​ជាស្តង់ដានៅឡើយ ប៉ុន្តែ​គេ​ប៉ាន់ស្មានជាទូទៅថា នៅពេល​លោត​សញ្ញា Check សាំង គឺ​កម្រិត​សាំង​អាច​សល់​ប្រហែល ១០ ទៅ ១៥% នៃ​ចំណុះធុង។

កាលពីប៉ុន្មានឆ្នាំមុន មាន​ការស្រាវជ្រាវ​អំពី​រថយន្ត​ដែល​លក់​ដាច់​នៅប្រទេស​អង់គ្លេស ថា​រថយន្ត​ទាំងនោះ​ នៅពេល​ចាប់ផ្តើម​លោតសញ្ញា Check សាំង តើអាច​បន្តដំណើរ​បាន​ចម្ងាយប៉ុន្មានទៀត។ រថយន្ត​ទាំងនោះមានដូចជា៖

-Ford Fiesta បាន​ចម្ងាយ ៥៩គីឡូម៉ែត្រ

-Vauxhall Corsa បានចម្ងាយ ៥៧គីឡូម៉ែត្រ

-Ford Focus បានចម្ងាយ ៦៥គីឡូម៉ែត្រ

-Nissan Qashqai បាន​ចម្ងាយ ៦៩គីឡូម៉ែត្រ

-Volkswagen Polo បានចម្ងាយ ៦៧គីឡូម៉ែត្រ

-Vauxhall Astra បានចម្ងាយ ៤៨គីឡូម៉ែត្រ

-Audi A3 បានចម្ងាយ ៦៩គីឡូម៉ែត្រ

-Mini Cooper បានចម្ងាយ ៧០គីឡូម៉ែត្រ

-BMW 3 Series បាន​ចម្ងាយ ៧០គីឡូម៉ែត្រ៕

អត្ថបទ៖ សំភី

មតិយោបល់