- 2022-06-17 09:21:21
- គន្លឹះ
កុំឱ្យពិបាកសួរគេមកចេះ ៥ មុខងារក្នុង Telegram មានប្រយោជន៍សម្រាប់ប្រើរាល់ថ្ងៃ (ភាគ១)
- 2022-06-17 09:21:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំឱ្យពិបាកសួរគេមកចេះ ៥ មុខងារក្នុង Telegram មានប្រយោជន៍សម្រាប់ប្រើរាល់ថ្ងៃ (ភាគ១)
ចន្លោះមិនឃើញ
មកចេះមុខងារល្អៗទាំង ៥ លើ Telegram មានប្រយោជន៍សម្រាប់ប្រើប្រចាំថ្ងៃ៖
១. Add Friend ឬចូលក្នុងគ្រុបមានទីតាំងនៅក្បែរៗ វាមានប្រយោជន៍ពេលអ្នកទៅចូលរួមសិក្ខាសាលាណាមួយដែលគេបង្កើតក្រុមឱ្យចូលរួម ហើយយើងនៅកន្លែងតែមួយ គឺងាយស្រួលរកគ្នាឃើញមែនទែន។
២. ផ្ញើសារមិនឱ្យឮសំឡេង វាមានប្រយោជន៍ពេលត្រូវការផ្ញើសារទៅគេនៅពេលយប់ ឬអ្នកដឹងថាភាគីម្ខាងទៀត កំពុងជាប់ប្រជុំឬនៅរៀនជាដើម។
៣. បង្កើត Chat Folders សម្រាប់បែងចែក ឆាត គ្រុប ឆានែល ទៅតាមក្រុមរៀងៗខ្លួន។ ពិសេសអ្នករវល់ការងារច្រើន ដូចជាការឆាតបុគ្គឬក្រុមសិក្សា ឆាតការងារ ឬឆាតរកស៊ីជាដើម អ្នកអាចប្រើមុខងារនេះបាន រហ័ស មានភាពងាយស្រួល។
៤. ដាក់កាលវិភាគផ្ញើសារ ក្នុងករណីចាំបាច់ផ្ញើសារឱ្យចំម៉ោងជាក់លាក់ Telegram ក៏មានមុខងារនេះជួយអ្នកផងដែរ។ វាមានសារៈសំខាន់សម្រាប់អ្នកប្រើឆានែល ឬគ្រុប សម្រាប់ចែកចាយព័ត៌មានផងដែរ ដោយមិនចាំបាច់អង្គុយចាំផ្ញើសារពេលដល់ម៉ោងនោះទេ។
៥. កំណត់ Reminders ដើម្បីឱ្យកម្មវិធីដាស់តឿនយើងធ្វើអ្វីមួយ ឧទារហណ៍ដល់ម៉ោងត្រូវរៀបចំឯកសារផ្ញើចេញ ឬកំណត់ឱ្យកម្មវិធីតឿនយើងដល់ម៉ោងរៀននៅក្នុងគ្រុបជាដើម។ មុខងារនេះដំណើរការតែក្នុងឆាត Saved Message តែប៉ុណ្ណោះ។
ដូចនេះ យើងសូមចែករំលែកមុខងារសំខាន់ៗចំនួន ៥ ជាមុនសិន ហើយមុខងារល្អៗផ្សេងទៀត យើងនឹងលើកយកមកបង្ហាញនៅលេខក្រោយទៀត៕