• 2022-06-09 02:54:22
  • គន្លឹះ

អ្នកកាន់ iPhone កុំភ្លេចសាកប្រើមុខងារល្អៗទាំង ១០ នេះ លើកម្មវិធី Notes

  • 2022-06-09 02:54:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Notes ជាកម្មវិធីកត់ត្រាមាននៅលើ iPhone ឬ iPad ដោយផ្ទុកនូវមុខងារពិសេសៗជាច្រើន។ ថ្ងៃនេះយើងនឹងលើកយកមុខងារមួយចំនួន ដើម្បីផ្ដល់ប្រយោជន៍ដល់អ្នកក្នុងការប្រើប្រាស់ប្រចាំថ្ងៃ។

យ៉ាងណាដើម្បីឱ្យមុខងារផ្សេងៗដំណើរកាន់តែប្រសើរ អ្នកគប្បីអាប់ឌែតឡើងទៅ iOS 15 ឬ iPadOS 15 តាមរយៈ ចូលទៅកាន់ Setting > General > Software Update និងធ្វើការអាប់ឌែតជាការស្រេច។

១. បង្ហាញឯកសារបានកត់ទុកជា Thumbnail ជា default កម្មវិធី Notes នឹងបង្ហាញឯកសារផ្សេងៗជាចំណងជើង តែការជ្រើសយក View as Gallery នឹងប្ដូរជាការបង្ហាញបែបរូបភាព Thumbnail វិញម្ដង។

២. រៀបឯកសារតាម Folder អ្នកអាចរៀប Folder នីមួយៗឱ្យចូលតាម Folder ដទៃបាន ដោយគ្រាន់តែចុចទាញមកឆ្វេងលើ Folder វានឹងលោតសញ្ញាដូចខាងក្រោម បន្ទាប់មកអ្នកអាចប្ដូរទីតាំង Folder ទៅកាន់ Folder ដទៃបាន។

៣. ជ្រើសរើសឯកសារឱ្យបង្ហាញជាលេខរៀងតាមឈ្មោះឯកសារ ថ្ងៃខែ ឬឯកសារបានកែក្រោយគេ

៤. អាចចែករំលែកឯកសារ ឬចែករំលែកទាំង Folder ឯកសារឱ្យនរណាម្នាក់មើល ឬកែប្រែបានថែមទៀតផង

៥. អាចផ្ញើឯកសារ Notes ទៅនរណាម្នាក់ ឬផ្ញើចូលទៅ Cloud service ដូចជា Google Drive ឬ Box ជាដើម

៦. អាចបង្កើតឯកសារជា Checklist បាន

៧. អាចប្រើទម្រង់អក្សរជាស្តាយខុសៗគ្នាបាន ដូចជាអក្សរធំសម្រាប់ប្រើជាចំណងជើង ឬមានទំហំតូចសម្រាប់ប្រើជាតួសេចក្ដីជាដើម។

៨. អាចស្គេនឯកសារ ឬរូបភាពចូលក្នុងកិច្ចការដែរអ្នកកំពុងធ្វើ

៩. អាចស្វែងរកឯកសារតាមប្រអប់ Search

១០. អាចគូសវាសភ្លាមៗដាក់ចូលក្នុងឯកសារ

អត្ថបទ៖ កុសល

មតិយោបល់