• 2022-06-03 02:49:31
  • ផលិតផលថ្មី

ត្រឹមជា​ Corolla ធម្មតា​ តែ Toyota បំប៉នសាច់ដុំកាន់តែធំសម្រាប់ស៊េរីឆ្នាំ២០២៣

  • 2022-06-03 02:49:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត​ដ៏ពេញ​និយម​ចាស់វស្សារបស់ Toyota គឺ Corolla ត្រូវបាន​អាប់ដេត​ថ្មីចូលស៊េរីឆ្នាំ​២០២៣ហើយ ដោយ​រូបរាង កម្លាំងម៉ាស៊ីន និងបច្ចេកវិទ្យា សុទ្ធតែអេម​ជាងមុន ហើយ​អ្វីដែល​ជាការបោះជំហាន​ថ្មីបំផុត​នឹកស្មាន​មិនដល់​នោះគឺ មានជម្រើស​ Hybrid ប៉ុង២ទៀត នេះបើយើងមិននិយាយពី Corolla Cross និង GR Corolla ទេនោះ។

រថយន្ត​នេះ​មានជម្រើស​ប្រើសាំងសុទ្ធ និង Hybrid។ ក្នុងនោះ៖

-សម្រាប់ option LE: ប្រើម៉ាស៊ីនសាំង ចំណុះ ២,០លីត្រ ផលិតបាន​កម្លាំង ១៦៩សេះ និងកម្លាំងរមួល ២០៥ញ៉ូតុនម៉ែត្រ ពោលគឺ​វាធំ​ជាងម៉ាស៊ីន​រថយន្តស៊េរីមុន មិនតែប៉ុណ្ណោះវាក៏ជួយសន្សំសំចៃសាំង​ជាងមុនដែរ។

-ចំណែក​រថយន្ត​ប្រើ Hybrid គឺមាន optionដូចជា LE ប៉ុង១ និងប៉ុង២, SE ប៉ុង១ និងប៉ុង២ និង XLE ប៉ុង២។ ពួកវា​គឺប្រើម៉ាស៊ីន Atkinson-cycle ចំណុះ ១,៨លីត្រ​ដូចគ្នា។

ក្រៅពីនេះ​ចំណុច​ដែលគួរឱ្យចាប់អារម្មណ៍របស់ Corolla ថ្មី គឺបំពាក់​ប្រព័ន្ធកម្សាន្ត Touchscreen ថ្មីទំហំ ៨អ៊ីញ ​អាចបញ្ជាដោយ​ការប្រើសំឡេងបានទៀតផង។ ចំណែក​ប្រព័ន្ធ​សុវត្ថិភាពវិញ គឺ Toyota Safety Sense 3.0 ដោយ​វាធ្វើការកាន់តែប្រសើរឡើងនូវប្រព័ន្ធព្រមាន​ពេលមានឧបសគ្គ​នៅខាងមុខដែល​នឹង​អាចប៉ះគ្នា, ប្រព័ន្ធឱ្យសញ្ញា​ពេល​រថយន្ត​រេចេញពីគន្លង​ជាមួយ​នឹងជំនួយ​ចង្កូត​អូតូ, ប្រព័ន្ធគ្រប់គ្រងល្បឿន​អូតូធៀបនឹង​ល្បឿន​រថយន្តខាងមុខ, ប្រព័ន្ធជំនួយចូលចត និងភ្លើងហ្វាអូតូជាដើម។

ចំពោះតម្លៃ និងការចេញលក់ ក្រុមហ៊ុន​ Toyota នឹងប្រកាស​នាពេលក្រោយ៕

អត្ថបទ៖ សំភី

មតិយោបល់