- 2022-06-01 03:38:06
- ចំណេះដឹង
ឡានក្រុមហ៊ុននេះ ប្រើម៉ាស៊ីនម៉ាកនោះ! ចុះអ្នកណាឲ្យប្រាកដ ដែលផលិតឡានដែលអ្នកកំពុងបើក?
- 2022-06-01 03:38:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡានក្រុមហ៊ុននេះ ប្រើម៉ាស៊ីនម៉ាកនោះ! ចុះអ្នកណាឲ្យប្រាកដ ដែលផលិតឡានដែលអ្នកកំពុងបើក?
ចន្លោះមិនឃើញ
ធ្លាប់ឮការប្រកាសពីក្រុមហ៊ុនលក់ឡានថារថយន្តរបស់ខ្លួន ប្រើម៉ាស៊ីនរបស់រថយន្តម៉ាកដទៃ ខ្ញុំជឿថាប្រិយមិត្តខ្លះប្រហែលជាគិតថា នេះគឺដើម្បីតែលើកមុខមាត់ម៉ាកសញ្ញាយានយន្តដែលមិនសូវល្បីរបស់ខ្លួនប៉ុណ្ណោះ ប៉ុន្តែតាមពិតទៅ គឺនៅមានមូលហេតុជាច្រើនទៀតនៅក្នុងនោះ ហើយសូម្បីតែរថយន្តដែលអ្នកកំពុងបើកបរសព្វថ្ងៃ ក៏មិនប្រាកដថាជារបស់សុទ្ធនៃក្រុមហ៊ុននោះផងដែរ។
បើសិនរាប់ត្រួសៗ អំពីម៉ាកសញ្ញារថយន្តល្បីៗ និងល្បីតិចៗ ដែលអ្នកធ្លាប់ឮនោះ គឺមិនក្រោម ៥០ ម៉ាកនោះទេ ប៉ុន្តែតាមពិតទៅក្រុមហ៊ុនយានយន្តទាំង ១៤ក្រុមហ៊ុននេះ សឹងតែក្តោបក្តាប់ម៉ាកសញ្ញាយានយន្តទាំងអស់ទៅហើយ។
ក្រុមហ៊ុនដែលកាន់កាប់ម៉ាកសញ្ញាយានយន្តធំជាងគេ មានតម្លៃខ្លួនសរុបថ្លៃជាងគេនោះគឺ GM ( General Motors ) របស់សហរដ្ឋអាមេរិក គិតជាទឹកប្រាក់ ១៤៥ ប៊ីលានដុល្លារ។
បច្ចុប្បន្នក្រុមហ៊ុនយក្សមួយនេះកាន់កាប់ម៉ាកសញ្ញាយានយន្តល្បីៗជាច្រើនដូចជា Chevrolet, Cadillac, Buick, Daewoo, GMC, Holden, Opel។ មិនតែប៉ុណ្ណោះ សូម្បីតែរថយន្តចិនដែលកំពុងចរាចរណ៍ច្រើននៅប្រទេសចិនផ្ទាល់ដូចជា Wuling, Baojun និង FAW ជាដើម ក៏ជាផលិតផលរបស់ GM អាមរិកដូចគ្នា។
តួយ៉ាងយើងឃើញមានរថយន្ត Chevrolet Colorado, Holden Colorado និង FAW Lei Shen ដែលមានរូបរាងដូចគ្នា ម៉ាស៊ីនដូចគ្នា ខុសតែស្លាកសញ្ញាប៉ុណ្ណោះ។
តួយ៉ាងដូចជា Toyota ជាក្រុមហ៊ុនធំជប៉ុន ក៏កំពុងកាន់កាប់ម៉ាកសញ្ញាជាច្រើនដូចជា Lexus និង Scion ដែលយើងដឹងស្រាប់ ហើយលើសពីនេះទៀតក្រុមហ៊ុនក៏កាន់កាប់ ISUZU, Subaru, Daihatsu, Toyota របស់ប្រទេសចិន, GAC GROUP និងសូម្បីតែរថយន្តដឹកខ្នាតធំ Hino ផងដែរ។
Renault Nissan Mitsubishi សរសេរបញ្ចូលគ្នានេះ ជាឈ្មោះក្រុមហ៊ុនធំរបស់ក្រុមហ៊ុនទាំង៣នេះឯង ហើយក្រុមហ៊ុនទាំង ៣នេះ ចែករំលែកភាគហ៊ុនគ្នាទៅវិញទៅមក។ ក្នុងនោះ Nissan ក៏កំពុងកាន់កាប់ Infiniti ផងដែរ។
Chrysler កំពុងកាន់កាប់ RAM, Dodge, Jeep ដែលជាក់ស្តែងយើងឃើញមានម៉ូឌែលកំពូលរបស់ក្រុមហ៊ុនទាំង៣នេះ គឺសុទ្ធតែប្រើម៉ាស៊ីន Hemi V8 ដូចគ្នា។
ដោយឡែក Fiat ដែលនៅស្រុកយើងសឹងមិនដែលឮឈ្មោះកំពុងកាន់កាប់ម៉ាករថយន្តប្រណិត Maserati ដូចគ្នានឹង Volkswagen ដែលកំពុងកាន់កាប់ Audi, Lamborghini, Bently, Porsche និងកំពូលរថយន្ត Bugatti។
ចំណុចដែលអស្ចារ្យនោះគឺបើសិនរថយន្តតម្លៃរាប់លានដុល្លារ Bugatti ខូច គេក៏អាចប្រើគ្រឿងបន្លាស់របស់រថយន្ត Audi ឬ Volkswagen បានផងដែរ។
ហើយខាងលើជាមូលហេតុជាក់ស្តែង យើងឃើញមានរថយន្តជាច្រើនមានរូបរាងស្រដៀងគ្នា គ្រឿងបន្លាស់អាចប្រើបានដូចគ្នា។ ដូច្នេះហើយ មានម៉ាកសញ្ញារថយន្តខ្លះដែលយើងកំពុងស្រឡាញ់ ឬកំពុងល្បីឈ្មោះខ្លាំង ប្រហែលជាកំពុងស្ថិតក្រោមការកាន់កាប់របស់ក្រុមហ៊ុនមិនសូវល្បីឈ្មោះ ដែលយើងមិនសូវចូលចិត្ត ដោយមិនដឹងខ្លួន។ ដោយឡែកក្រុមហ៊ុនខ្លះ មិនសូវល្បីឈ្មោះ ទើបតែចេញលក់ថ្មីៗ ប៉ុន្តែតាមពិតគឺកំពុងប្រើប្រាស់ម៉ាស៊ីន និងបច្ចេកវិទ្យារបស់ម៉ាកសញ្ញារថយន្តដែលល្បីឈ្មោះផងដែរ។
ហើយត្រង់ចំណុចនេះគឺមិនមែនជាផលអាក្រក់អីនោះទេ ព្រោះបើគ្មានការសហការគ្នាបែបនេះទេ នោះតម្លៃរថយន្តនឹងអាចឡើងថ្លៃជាងនេះ ព្រោះក្រុមហ៊ុននីមួយៗត្រូវចំណាយថ្លៃដើមច្រើនលើការផលិតពុម្ពឡាន ការស្រាវជ្រាវបច្ចេកវិទ្យាថ្មី និងការផលិតគ្រឿងបន្លាស់ខ្លួនឯងជាដើម៕