• 2022-05-30 03:37:02
  • គន្លឹះ

នារីៗចង់ថតនិងកែរូបស្អាតកុំភ្លេចកម្មវិធីមួយនេះ ប្រើបានទាំង iOS និង Android

  • 2022-05-30 03:37:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការកែរូបលើស្មាតហ្វូនយើងប្រហែលធ្លាប់ប្រើ Adobe Lightroom ឬ Snapseed ជាដើម ប៉ុន្ដែថ្ងៃនេះ យើងសូមណែនាំកម្មវិធីផ្សេងមួយទៀតរបស់ ចិន មានឈ្មោះថា Meitu។ វាមិនត្រឹមផ្ដល់ ជម្រើស filter សម្រាប់ថតរូបនោះទេ សូម្បីការ edit ក៏សម្បូរបែប ទាំងកែស្បែកមុខ ថែមសម្រស់ ឬកែរាងរបស់មនុស្សជាដើម។ ក្រៅពីនេះក៏មាន tool retouch ជាច្រើនផ្សេងទៀត ដូចជាការកែពណ៌ ពន្លឺ scenes និង frames ផងដែរ។

ចំពោះរបៀបប្រើប្រាស់ មិនពិបាកនោះទេ វាមានលំនាំដូចកម្មវិធីដទៃ មានផ្ទៃបញ្ជារស្រួលប្រើប្រាស់ ដូចជាប៊ូតុងកាមេរ៉ា ដើម្បីថតរូបដោយមាន filter និងមុខងារជួយសម្រស់ជាច្រើន។ ចុចលើប៊ូតុង Image Editing សម្រាប់កាត់ផ្ទៃ កែទ្រង់ទ្រាយរូប ដាក់ពណ៌ ថែមអក្សរ ឬថែម frame ជាដើម។ រីឯប៊ូតុង Beauty គឺជាមុខងារសាឡនសម្រាប់លើកសម្រស់តែម្ដង សឹងថាបង្ហាញរូបហ្វេសប៊ុករួច ជួបនៅក្រៅគេចង់រត់បាន។ ក្រៅពីនេះ ក៏នៅមាន tool Collage, Video Editing & retouch និងជម្រើស Setting ជាច្រើនសម្រាប់អ្នកប្រើសាកល្បងបានផងដែរ។

សម្រាប់អ្នកចង់ប្រើប្រាស់ អាចទាញយកកម្មវិធីនេះបាន ដោយចុចទីនេះ៖

  • ទាញយកសម្រាប់ iOS
  • ទាញយកសម្រាប់ Android

អត្ថបទ៖ កុសល

មតិយោបល់