• 2022-05-30 01:22:42
  • គន្លឹះ

តិចនិក​ងាយៗ! ឆែក​មើល​ហាង​កាហ្វេ ​ឬ​តំបន់​កម្សាន្ត​នៅ​ជុំវិញ​ខ្លួន​លើ Google Maps

  • 2022-05-30 01:22:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​ Google Maps អ្នក​ប្រើប្រាស់​ភាគ​ច្រើន​រមែង​ផ្តោត​ចម្បង​តែ​លើ​មុខងារ​ស្វែងរក​ទីតាំង​ណា​មួយ​តាម​រយៈ​ការ​ប្រើប្រាស់​ប្រព័ន្ធ GPS។ ប៉ុន្តែ​ក្នុង​កម្មវិធី​មួយ​នេះ​មាន​បង្កប់​នូវ​មុខងារ​ផ្តល់​ជូន​អត្ថប្រយោជន៍​ជា​ច្រើន​រាប់​មិន​អស់។

ផ្នែក​មួយ​នៃ​មុខងារ​ទាំង​នោះ Sabay ណែនាំ​ឲ្យ​អ្នក​ប្រើប្រាស់​បាន​យល់​ពី​មុខងារ​រុករក Explore ​លើ​តំបន់​ឬ​ទីតាំង​ដែល​បាន​កំណត់ នៅ​ជុំវិញ​ទីតាំង​ដែល​អ្នក​កំពុង​ឈរ​ជើង។ មិន​ចាំ​បាច់​តែ​ស្គាល់​ឈ្មោះ​នៃ​ហាង​កាហ្វេ សណ្ឋាគារ ឬ​តំបន់​កម្សាន្ត​ក្នុង​ខេត្ត/ក្រុង​ណា​មួយ ផ្ទុយ​ទៅ​វិញ​អ្នក​អាច​បញ្ជា​ឲ្យ Google ជួយ​រុករក​និង​ណែនាំ​សម្រាប់​អ្នក។

  • បើក​ចូល​កម្មវិធី Google Maps > ចុច​ចាប់​យក​ទីតាំង​ដែល​អ្នក​កំពុង​ឈរ​ជើង
  • ត្រង់​ផ្នែក​ខាង​ក្រោម​ចំហៀង​ខាង​ឆ្វេង រើស​យក​ពាក្យ Explore

  • នោះ​នឹង​លោត​ប្រអប់​មួយ​គឺ Explore nearby (ការ​រុករក​ទីតាំង​ជុំវិញ​ខ្លួន​អ្នក)

  • អ្នក​អាច​កំណត់​ការ​រក​នៅ​ហាង​កាហ្វេ អាហារដ្ឋាន សណ្ឋាគារ​ឬ​តំបន់​កម្សាន្ត​ជា​ច្រើន​ដែល​អ្នក​មិន​ធ្លាប់​បាន​ស្គាល់
  • ជា​ពិសេស​សម្រាប់​ប្រភេទ​សណ្ឋាគារ​ក៏​មាន​បង្ហាញ​ជូន​ស្រេច​នៅ​តម្លៃ​និង​ការ​វាយ​តម្លៃ​ថែម​ទៀត​ផង​ដែរ។
មតិយោបល់