• 2022-05-26 04:49:07
  • ចំណេះដឹង

អ្នកប្រើច្រើនខ្វល់ពី “ភាគរយថ្មធ្លាក់ចុះ” តោះមកដឹង ៧ចំណុច ពីតំហែទាំថ្មឱ្យប្រើបានយូរ

  • 2022-05-26 04:49:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថាមពលថ្មមិនអាចខ្លាំងឬមានសុខភាពល្អរហូតនោះទេ វានឹងថមថយទៅតាមវត្តជីវិតដែលអ្នកបានសាកវា ប៉ុន្ដែឆ្លងកាត់ការអនុវត្តជាប្រចាំ លើចំណុចមួយចំនួនខាងក្រោមនេះ ធ្វើឱ្យភាគរយថ្ម ឬសុខភាពរបស់វា មិនងាយធ្លាក់ចុះនោះទេ។

១. សាកថ្មទូរសព្ទចោលពេលយប់ ប៉ុន្ដែប្រើដុំសាកកម្លាំងខ្សោយ ត្រឹម 5W។

២. កាត់បន្ថយការសាកថ្មដោយប្រើដុំសាកកម្លាំងខ្លាំងបើមិនចាំបាច់។

៣. កុំប្រើដល់រលត់ ព្រោះថ្មអាចបង្កប្រតិកម្មគីមីម្យ៉ាង ធ្វើឱ្យសមត្ថភាពកាន់ថាមពលមិនអាចស្ថិតនៅយូរអង្វែង។

៤. កុំទម្លាប់ប្រើទូរសព្ទឱ្យអស់ថ្មក្រោម ២០% ទើបបញ្ចូល។

៥. កុំទុកទូរសព្ទនៅកន្លែងក្ដៅ និងពេលទូរសព្ទឡើងកម្ដៅគួរកុំប្រើ ត្បិតកម្ដៅក្ដៅត្រូវបានគេដឹងថា អាចប៉ះពាល់ដល់អាយុកាលរបស់ថ្ម។

៦. បើកមុខងារ Optimized Battery Charging ដើម្បីឱ្យ ការបញ្ចូលថ្មវៃឆ្លាតជាងមុន។ ដោយការសាកពី ០-៨០% នឹងលឿន ហើយពី ៨០-១០០% នឹងយឺតបន្តិច ដើម្បីការពារឱ្យថ្មរស់បានយូរ។

៧. កុំប្រើប្រាស់ដុំសាកលាយឡំគ្នា (ខ្ចីឆ្នាំងសាកអ្នកដទៃប្រើ) មិនមានប៉ះពាល់ដល់អាយុកាលរបស់ថ្មនោះទេ។ ប៉ុន្តែសម្រាប់ស្មាតហ្វូនខ្លះអាចសាកថ្មមិនឆាប់ពេញ ប្រសិនបើប្រើប្រាស់ឆ្នាំងសាកមានកម្លាំងខ្សោយជាងសមត្ថភាពគាំទ្ររបស់ស្មាតហ្វូន។

គួរបន្ថែមបន្តិចថា យើងទិញទូរសព្ទមកដើម្បីបម្រើតម្រូវការ ប្រើវាដើម្បីឱ្យជីវិតកាន់តែងាយស្រួល ហើយបើយើងរវល់គិតតែខ្លាច មិនហ៊ានប្រើនេះប្រើនោះខ្លាចខូចថ្ម អាចធ្វើឱ្យយើងជាអ្នកប្រើទិញទូរសព្ទមកនាំទុក្ខទៅវិញទេ។

បើសិនជាយើងប្រើច្រើន ដល់ថ្នាក់ខូចថ្មពិតមែន ក៏អាចប្រើដល់អំឡុង ២ឆ្នាំ ឬលើសនេះដែរ អាចយកទៅជាងគាស់ដូរថ្មីបាន ដែលតម្លៃប្រមាណ ៥០ដុល្លារ ឬក្រោមនេះតែប៉ុណ្ណោះ ដើម្បីកុំឱ្យខ្វល់ច្រើន សុខចិត្តប្រើលុយជំនួសវិញ៕

អត្ថបទ៖ កុសល

មតិយោបល់