- 2022-05-18 02:59:40
- គន្លឹះ
មានលុយខ្ទង់ ៥០០ដុល្លារក៏អាចទិញកុំព្យូទ័រលើតុខ្លាំងៗចេញពីក្រុមហ៊ុនបាន ក្នុងជម្រើសទាំងនេះ
- 2022-05-18 02:59:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានលុយខ្ទង់ ៥០០ដុល្លារក៏អាចទិញកុំព្យូទ័រលើតុខ្លាំងៗចេញពីក្រុមហ៊ុនបាន ក្នុងជម្រើសទាំងនេះ
ចន្លោះមិនឃើញ
កំពុងរកទិញកុំព្យូទ័រលើតុ ប៉ុន្តែមិនចង់ចំណាយច្រើន ហើយក៏ចង់បានកម្លាំងម៉ាស៊ីនខ្លាំងល្មម នោះអត្ថបទនេះនឹងជួយលោកអ្នកអាចជ្រើសរើសយកកុំព្យូទ័រដែលស័ក្កសមបំផុតក្នុងកញ្ចប់ទឹកលុយ ៥០០ដុល្លារ។ តោះទៅតាមដានទាំងអស់គ្នា៖
១.Dell Inspiron 5675 Gaming Desktop ៣៩៩ដុល្លារ
កុំព្យូទ័រនេះជាប្រភេទ Gaming បំពាក់ដោយក្រាហ្វិកកាតដាច់ ល្មមសម្រាប់លេងហ្គេម និងឌីហ្សាញតិចតួច។ វាមានតម្លៃធូរថ្លៃត្រឹម ៣៩៩ដុល្លារ គឺដោយសារតែវាជាប្រភេទប្រើប្រាស់ CPU និង ក្រាហ្វិកកាតជាប្រភេទ AMD។ ក្នុងកញ្ចប់ទឹកលុយប៉ុននេះ អ្នកនឹងទទួលបានកុំព្យូទ័រដែលមានលក្ខណៈដូចខាងក្រោម៖
២.Dell Optiplex 3090MT Series ៤៩៥ដុល្លារ
កុំព្យូទ័រនេះជាប្រភេទ ប្រើប្រាស់ក្នុងការិយាល័យ មិនមានបំពាក់មកដោយក្រាហ្វិកកាតមកស្រាប់នោះទេ ។ វាមានតម្លៃខ្លួន៤៩៥ដុល្លារ បំពាក់ដោយ CPU Core i5 របស់ក្រុមហ៊ុន Intel។ ក្នុងកញ្ចប់ទឹកលុយប៉ុននេះ អ្នកនឹងទទួលបានកុំព្យូទ័រដែលមានលក្ខណៈដូចខាងក្រោម៖
៣.LENOVO THINKCENTER M80T ៥៦៩ដុល្លារ
កុំព្យូទ័រនេះក៏ដូចនឹងម៉ូឌែលខាងលើដែរ ជាប្រភេទ ប្រើប្រាស់ក្នុងការិយាល័យ មិនមានបំពាក់មកដោយក្រាហ្វិកកាតមកស្រាប់នោះទេ ។ វាមានតម្លៃខ្លួន ៥៦៩ដុល្លារ បំពាក់ដោយ CPU Core i5 របស់ក្រុមហ៊ុន Intel។ ក្នុងកញ្ចប់ទឹកលុយប៉ុននេះ អ្នកនឹងទទួលបានកុំព្យូទ័រដែលមានលក្ខណៈដូចខាងក្រោម៖
៤.Dell Vostro small 3681 ៥៨៩ដុល្លារ
កុំព្យូទ័រនេះក៏ដូចនឹងម៉ូឌែលខាងលើដែរ ជាប្រភេទ ប្រើប្រាស់ក្នុងការិយាល័យ មិនមានបំពាក់មកដោយក្រាហ្វិកកាតមកស្រាប់នោះទេ ។ វាមានតម្លៃខ្លួន ៥៨៩ដុល្លារ បំពាក់ដោយ CPU Core i5 របស់ក្រុមហ៊ុន Intel។ ក្នុងកញ្ចប់ទឹកលុយប៉ុននេះ អ្នកនឹងទទួលបានកុំព្យូទ័រដែលមានលក្ខណៈដូចខាងក្រោម៖
៥.HUAWEI MATESTATION S ៥៩៩ដុល្លារ
កុំព្យូទ័រនេះក៏ដូចនឹងម៉ូឌែលខាងលើដែរ ជាប្រភេទ ប្រើប្រាស់ក្នុងការិយាល័យ មិនមានបំពាក់មកដោយក្រាហ្វិកកាតមកស្រាប់នោះទេ ។ វាមានតម្លៃខ្លួន ៥៩៩ដុល្លារ បំពាក់ដោយ CPU Core i5 របស់ក្រុមហ៊ុន Intel។ ក្នុងកញ្ចប់ទឹកលុយប៉ុននេះ អ្នកនឹងទទួលបានកុំព្យូទ័រដែលមានលក្ខណៈដូចខាងក្រោម៖
គួរបញ្ជាក់ផងដែរថាចំពោះម៉ូឌែលខាងលើ គឺជាម៉ាស៊ីនដែលផលិតចេញពីរោងចក្រមកផ្ទាល់ មិនមែនជាម៉ាស៊ីនតម្លើងថ្មីនោះទេ អញ្ចឹងអ្នកអាចទុកចិត្តប្រើប្រាស់បានដោយមានសុវត្ថិភាព។ នៅលេខបន្ទាប់ក្រុមការងារនឹងលើកយកប្រភេទម៉ាស៊ីនតម្លើងថ្មី ដែលមានតម្លៃធូរថ្លៃជាងនេះមកបង្ហាញបន្ថែម៕