• 2022-05-17 04:03:07
  • គន្លឹះ

ស្ងាត់ៗអាប់ឡូត រូបថត/វីដេអូ លែងចូល iCloud កុំភ្លេចមើលកន្លែងនេះ

  • 2022-05-17 04:03:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធ្លាប់អាប់ឡូត រូបថតនិងវីដេអូ ទៅកាន់ iCloud ជាប្រចាំ ប៉ុន្ដែបើអាប់ឡូតលែងចូលកុំភ្លេចចូលមើលកន្លែងមួយនេះ។

ក្នុងសហគមន៍អ្នកចូលចិត្តបច្ចេកវិទ្យា មានអ្នកប្រើម្នាក់បានលើកឡើងករណីអាប់ឡូត រូបថតនិងវីដេអូ លែងចូល iCloud ដោយបានលើកឡើងថា៖ “ឆ្ងល់ណាស់បងប្អូនយើង ទូរសព្ទខ្ញុំរូបភាពមាន១១ វីដេអូមានតែ១ ហេតុអ្វីក៏ស៊ីអង្គផ្ទុកចងចាំច្រើនម្ល៉េះ????? បងប្អូនណាដឹងសូមជួយប្រាប់ផងថាត្រូវដូចម្ដេច បើរូបភាពលុបចង់អស់ហើយ”

ដើម្បីដោះស្រាយបញ្ហានេះ យើងអាចសង្កេតមើលបានតាម iCloud Storage ដើម្បីដឹងថា iCloud របស់អ្នកផ្ទុកឯកសារពេញហើយឬនៅ។ សូមចូលទៅកាន់៖

  • បើកកម្មវិធី Setting > ចុចលើគណនី iCloud នៅលើគេ > iCloud > Manage Storage
  • មើលរង្វាស់ផ្ទុកថាតើពេញឬនៅ?
  • មើលកម្មវិធី Photos តើកំពុងប្រើទំហំផ្ទុកប៉ុន្មាន? (បើទំហំផ្ទុកធំ ហើយជាក់ស្ដែងអ្នកមិនមាន រូបថត/វីដេអូច្រើន ក្នុងកម្មវិធីនោះទេ បានន័យថាអ្នកអាចកំពុងមាន រូបថត/វីដេអូ ក្នុងធុងសំរាមហើយ ដូចនេះអ្នកអាចចូលទៅសំអាតបាន)
  • ដើម្បីសម្អាត រូបថត/វីដេអូ ក្នុងធុងសំរាម ចូលទៅកាន់ កម្មវិធី Photos > Albums > Recently Deleted > Select > Delete All ជាការស្រេច
  • គួរបញ្ជាក់ថា រាល់ការលុបរូបឬវីដេអូ កម្មវិធីនឹងរក្សាវាទុក ៤០ថ្ងៃ មុននឹងលុបសម្រេចជាផ្លូវការ

ហើយអ្នកក៏អាចចូលទៅកាន់ iPhone Storage ដើម្បីដឹងថា រូបថតឬវីដេអូ កំពុងប្រើទំហំផ្ទុកប៉ុន្មានផងដែរ។ របៀបពិនិត្យមើល៖

  • បើកកម្មវិធី Setting > General > iPhone Storage
  • ពិនិត្យមើល កម្មវិធី Photos ថាតើកំពុងប្រើទំហំផ្ទុកប៉ុន្មាន? (បើទំហំផ្ទុកធំ ហើយជាក់ស្ដែងអ្នកមិនមាន រូបថត/វីដេអូច្រើន ក្នុងកម្មវិធីនោះទេ បានន័យថាអ្នកអាចកំពុងមាន រូបថត/វីដេអូ ក្នុងធុងសំរាមហើយ ដូចនេះអ្នកអាចចូលទៅសំអាតបាន)
  • ដើម្បីសម្អាត រូបថត/វីដេអូ ក្នុងធុងសំរាម ចូលទៅកាន់ កម្មវិធី Photos > Albums > Recently Deleted > Select > Delete All ជាការស្រេច

តាមការអនុវត្តខាងលើ អ្នកនឹងអាចអាប់ឡូត រូបឬវីដេអូ ទៅកាន់ iCloud បានវិញ។ គួរបញ្ជាក់ថា សេវាកម្ម iCloud ផ្ដល់នូវការផ្ទុក រូបថត វីដេអូ ឯកសារផ្សេងៗ និងរាល់ការ Backup លើ iPhone / iPad និងផលិតផល Apple ដទៃទៀតផងដែរ៕

អត្ថបទ៖ កុសល

មតិយោបល់