• 2022-05-11 07:57:56
  • ចំណេះដឹង

ទិញខ្សែសាក iPhone iPad iMac កុំភ្លេចយ័ន្ត MFi ! បើមិនមានទេកុំប្រថុយទិញឲ្យសោះ

  • 2022-05-11 07:57:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រឿងបរិក្ខាប្រើប្រាស់ប្រើប្រាស់តែងតែមានអាយុកាលនៃការប្រើប្រាស់ តួយ៉ាងដូចជាខ្សែសាកជាដើម គឺវានឹងដាច់ ឬសាកលែងចូល នៅពេលដែលវាមានអាយុច្រើន។ ពេលនោះច្បាស់ណាស់ថា យើងត្រូវទៅទិញរបស់សុទ្ធពីក្រុមហ៊ុនមកប្រើ ដើម្បីធានាបាននូវសុវត្ថិភាព និងអាយុកាលរបស់ទូរសព្ទ ប៉ុន្តែបញ្ហាគឺនៅត្រង់ថាឆ្នាំងសាកដែលចេញពីក្រុមហ៊ុនគឺមានតម្លៃថ្លៃពេក ជួនកាលមិនសមនឹងចំណាយលុយលើទាល់តែសោះ។ អញ្ចឹងដំណោះស្រាយគឺអ្នកអាចរកទិញខ្សែសាកម៉ាកដទៃដែលមាន សុវត្ថិភាពដូចគ្នា ហើយតម្លៃធូរថ្លៃ ប៉ុន្តែត្រូវប្រាកដថាខ្សែនោះមានសញ្ញា MFi។ ថ្ងៃនេះ Sabay នឹងពន្យល់ថាតើអ្វីជា MFi ហើយវាចាំបាច់ឬអត់ចំពោះឧបករណ៍ Apple របស់អ្នក។ តោះទៅតាមដានខាងក្រោម៖

MFi មកពីពាក្យពេញថា Made For iPhone/iPad/iPd ដែលវាជានិមិត្តសញ្ញាចេញដោយ Apple ផ្ទាល់ដើម្បីបញ្ជាក់ពីភាពទទួលស្គាល់កម្រិតសុវត្ថិភាព និងការគាំទ្រពេញលេញទៅលើគ្រឿងឧបករណ៍ Apple។ និមិត្តសញ្ញានេះត្រូវបានផ្តល់ទៅឲ្យក្រុមហ៊ុនផលិតគ្រឿងបរិក្ខាផ្សេងៗ ដែលបានស្នើសុំមកកាន់ Apple និងធ្វើតេស្តជាប់ ដោយជាក់ស្តែងមានតែ ២ភាគរយប៉ុណ្ណោះដែលទទួលបាន និមិត្តសញ្ញានេះពី Apple ក្នុងចំណោមក្រុមហ៊ុនទាំងអស់ដែលបានដាក់ស្នើមក។

ជាមួយនិមិត្តសញ្ញានេះ អ្នកអាចជឿជាក់ប្រើប្រាស់គ្រឿងឧបករណ៍បរិក្ខាបន្ថែមផលិតពីក្រុមហ៊ុនដទៃ ដោយភាពរីករាយ។ ដើម្បីដឹងថាគ្រឿងបរិក្ខាដូចជាខ្សែសាក កាស អ្វីជាដើមនោះមានមុខងារនេះឬអត់ គេគ្រាន់តែមើលទៅលើសំបករបស់វា នោះអ្នកនឹងឃើញសញ្ញាដូចខាងក្រោម៖

តើវាចាំបាច់ឬទេ ដែលត្រូវស្វែងរកគ្រឿងបរិក្ខាដែលមានសញ្ញានេះ? មែនហើយគឺអ្នកចាំបាច់ប្រើប្រាស់គ្រឿងបរិក្ខាដែលមានសញ្ញានេះ ព្រោះវាជាយ័ន្ធការពារងាយុកាលនៃទូរសព្ទ iPhone iPad ដែលមានតម្លៃថ្លៃៗរបស់អ្នកពីការខូចដោយអចេតនា ខ្ញុំជឿថាអ្នកទាំងអស់គ្នាក៏ប្រហែលជាមិនចង់ចាំលុយបន្តិចបន្តួច ហើយគេងភ័យអំពីសុវត្ថិភាពនៃការសាកថ្មនោះដែរ។

ប៉ុន្តែប្រសិនបើអ្នកមិនមានពេលគ្រប់គ្រាន់ដើម្បីរកទិញ Power Bank កាស ដែលមានសុវត្ថិភាពក្នុងការប្រើប្រាស់ អ្នកអាចតាមដានការ Live របស់កម្មវិធី Riel Deal ពី Sabay នៅរៀងរាល់ថ្ងៃព្រហស្បតិ៍ វេលាម៉ោង ៧ យប់បាន។ នៅទីនោះអ្នកនឹងយល់ដឹងពីផលិតផលកាន់តែច្បាស់ដោយពួកយើងមានអ្នកជំនាញ Review មុននឹងយកមកដាក់លក់ ហើយតម្លៃវិញក៏ក្រោមទីផ្សារទៅទៀត ជាពិសេសនោះគឺទទួលបានទំនិញដោយសុវត្ថិភាពដល់មុខផ្ទះតែម្តង៕

អត្ថបទ៖ Thea Sothun

មតិយោបល់