/62738c0091f8a_1651739640_medium.jpg)
- 2022-05-05 08:38:08
- គន្លឹះ
ជម្រើសកាមេរ៉ាឡានគុណភាពរូបច្បាស់ មាន GPS វ៉ាស់ល្បឿន ងាយស្រួលតម្លើង
- 2022-05-05 08:38:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជម្រើសកាមេរ៉ាឡានគុណភាពរូបច្បាស់ មាន GPS វ៉ាស់ល្បឿន ងាយស្រួលតម្លើង
ចន្លោះមិនឃើញ
ការបើកបរនៅតាមផ្លូវ ជៀសមិនផុតពីការប៉ះពារគ្នាបន្តិចបន្តួចឡើយ ធ្វើឲ្យខាតពេលវេលា ព្រោះភាគីសងខាងនៅប្រកែកយកឈ្នះរៀងៗខ្លួន។ អញ្ចឹងដើម្បីកុំឲ្យពិបាករកខុសត្រូវ ដាក់កាមេរ៉ាឡានមួយទៅ ដែលវានឹងក្លាយជាភ័ស្តុតាងដ៏ល្អ។ ចំពោះកាមេរ៉ាឡានខ្លះ មានបំពាក់មកដោយមុខងារ GPS អាចដឹងទាំងល្បឿន និងទិសដៅបើកបរទៀតផង។ Sabay នឹងលើកយកកាមេរ៉ាសុវត្ថិភាពចំនួន ៣ម៉ូឌែល ដែលកំពុងពេញនិយមប្រើប្រាស់នៅស្រុកយើងមកបង្ហាញជូន។
កាមេរ៉ាទាំង៣នោះមានដូចខាងក្រោម៖
១. 70mai Dash Cam Pro Plus+
70mai Dash Cam Pro Plus+ កាមេរ៉ាដាក់ក្នុងឡាន ដែលមានកម្រិតរូបភាពច្បាស់រហូតទៅដល់ 2.7K មានកម្រិតមុំថត 140 ដឺក្រេ មើលឃើញបានធំទូលាយ។ វាក៏មានមុខងារ Parking Mode សម្រាប់ថតសកម្មភាពពេលឡានចតចោល និងអាចផ្តល់សញ្ញាមកទូរសព្ទដោយស្វ័យប្រវត្តិ។ ភ្ជាប់ជាមួយ GPS មកស្រាប់ និងមានមុខងារជំនួយបើកបរដូចជា លោតសញ្ញាពេលអ្នកបើកបរចាកចេញពីគន្លង និងពេលដែលជិះទៅកៀកឡានខាងមុខជាដើម។ 70mai Dash Cam Pro Plus+ ដាក់លក់ក្នុងតម្លៃ ៧៩ដុល្លារ។
70mai Dash Cam Pro Plus+
២. 70mai A800s 4K Dash Cam
70mai A800s 4K Dash Cam ជាប្រភេទកាមេរ៉ាដាក់ឡាន មានជាឈុត មុខក្រោយ ជាមួយនឹងកំរិតច្បាស់រហូតដល់ 4K។ វាក៏មានភ្ជាប់ជាមួយ GPS មកស្រាប់ និងមានមុខងារជំនួយបើកបរដូចជា លោតសញ្ញាពេលអ្នកបើកបរចាកចេញពីគន្លង និងពេលដែលជិះទៅកៀកឡានដូចម៉ូឌែលខាងលើដែរ។ 70mai A800s 4K Dash Cam ដាក់លក់ក្នុងតម្លៃ ១៣៩ដុល្លារ។
70mai A800s 4K Dash Cam មុខក្រោយ
៣. 70mai A800s 4K Dash Cam Front Only
ម៉ូឌែលនេះមិនខុសពី 70mai A800s 4K Dash Cam នោះទេ គ្រាន់តែវាមានបំពាក់មកតែកាមេរ៉ាខាងមុខប៉ុណ្ណោះ គ្មានកាមេរ៉ាក្រោយនោះទេ។ ដោយឡែកបច្ចេកវិទ្យាសំខាន់ៗគឺមានដូចគ្នា GPS មកស្រាប់ និងមានមុខងារជំនួយបើកបរដូចជា លោតសញ្ញាពេលអ្នកបើកបរចាកចេញពីគន្លង និងពេលដែលជិះទៅកៀកឡានដូចម៉ូឌែលខាងលើដែរ។ 70mai A800s 4K Dash Cam ដាក់លក់ក្នុងតម្លៃ ១២៥ ដុល្លារ។
70mai A800s 4K Dash Cam Front Only