- 2022-05-05 02:54:39
- ចំណេះដឹង
ទុករឿងដកលុយក្រោម $100 អត់បានមួយឡែក មកដឹង៨ចំណុច ធានាសុវត្តិភាពពេលដកលុយពី ATM
- 2022-05-05 02:54:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទុករឿងដកលុយក្រោម $100 អត់បានមួយឡែក មកដឹង៨ចំណុច ធានាសុវត្តិភាពពេលដកលុយពី ATM
ចន្លោះមិនឃើញ
ដឹងហើយថា សម័យនេះការប្រើកាត ATM មានការពេញនិយមណាស់។ ដោយសារតែភាពពេញនិយមនេះហើយ ទើបមានរឿងរ៉ាវផ្សេងៗកើតឡើង ជាពិសេសរឿងស៊យនឹកស្មានមិនដល់។
តើប្រិយមិត្តមានការយល់ដឹងនិងបង្ការខ្លួនទុកជាមុនហើយឬនៅ ពេលទៅដកប្រាក់ចាយវាយនៅតាមទូម៉ាស៊ីន ATM នានា។ ថ្ងៃនេះ Sabay ចង់ពញ្ញាក់ស្មារតីប្រិយមិត្តបន្តិច ពេលទៅដកប្រាក់តាមទូម៉ាស៊ីន ATM នានា ជាមួយចំណុចគួរឲ្យចាប់អារម្មណ៍មួយចំនួនខាងក្រោមនេះ ដើម្បីបង្ការហេតុការណ៍អាក្រក់ណាមួយកើតឡើង ជាពិសេសកុំឲ្យរឿងល្អរបស់ប្រិយមិត្តទៅជារឿងស៊យទៅវិញនោះ។
១. ពិនិត្យមើលអ្នកជុំវិញខ្លួន ឬអ្នកនៅទូក្នុងជួរជាមួយគ្នាដោយរក្សាចម្ងាយឲ្យបានឆ្ងាយបន្តិច និងបាំងលេខនៅលើក្តារចុច មុននឹងបញ្ចូលលេខសម្ងាត់បង្ការក្រែងលោគេមើលឃើញ ឬអាចស្មានលេខកូដដឹង។
២. ប្រសិនបើបញ្ចូលលេខសម្ងាត់ពុំត្រឹមត្រូវ ចំនួន ៣ ដង ប្រព័ន្ធនឹងបង្ខាំងកាត ATM របស់ប្រិយមិត្តដោយស្វ័យប្រវត្តិ ឬបើដឹងថាម៉ាស៊ីន ATM ដំណើរការមិនប្រក្រតី ត្រូវដកកាតចេញភ្លាម។
៣. សូមកុំស្នើសុំអ្នកដទៃឱ្យជួយធ្វើប្រតិបត្តិការ ATM ជំនួសឲ្យសោះ។
៤. សូមកុំទទួលជំនួយពីនរណាម្នាក់នៅក្នុងបន្ទប់ ATM លើកលែងតែអ្នកនោះជាបុគ្គលិកដែលបានចាត់តាំងដោយសាមីធនាគារ។ សូមរក្សាប័ណ្ណ និងលេខសម្ងាត់ផ្ទាល់ខ្លួន ឱ្យមានសុវត្ថិភាពខ្ពស់ ។
៥. សូមសម្គាល់ពីសញ្ញាមិនប្រក្រតីទៅលើទូម៉ាស៊ីន ATM ដែលអាចបង្កប់ឧបករណ៍ដែលអាចលួចយកប័ណ្ណព័ត៌មានរបស់ប្រិយមិត្ត។ សូមទាក់ទងមកធនាគារ ករណីមានមន្ទិលសង្ស័យលើម៉ាស៊ីន ATM ណាមួយ។
៦. សូមរាប់សាច់ប្រាក់ដែលបានដកឱ្យបានគ្រប់ចំនួន មុននឹងចាកចេញពីបន្ទប់ ATM។
៧. ធ្វើការប្ដូរលេខសំងាត់របស់អ្នកជារៀងរាល់សប្ដាហ៍។
៨. ឆែកទឹកប្រាក់របស់អ្នកដោយផ្ទៀងផ្ទាត់ជាមួយធនាគារជារៀងរាល់សប្ដាហ៍ ប្រសិនបើអ្នកឃើញថាមានបញ្ហាអ្វីត្រូវទាក់ទងទៅធនាគារជាបន្ទាន់៕
ចុចអានបន្ត៖