• 2022-05-04 08:46:43
  • ចំណេះដឹង

ក្រៅពី Prius 2010! ការពិត​នៅមាន​ឡាន Hybrid ៦ម៉ូដែល​ទៀត ក៏​ពេញនិយមដែរ​នៅពេលនោះ

  • 2022-05-04 08:46:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត Prius ឆ្នាំ​២០១០ ជាប្រភេទរថយន្ត Hybrid មួយទឹកដែល​នាំចូលពីសហរដ្ឋអាមេរិក ​​កំពុងទទួលការពេញនិយម​ និងល្បី​ខ្លាំង​នៅក្នុងប្រទេស​កម្ពុជា។ ប៉ុន្តែបើយើងនិយាយពីរថយន្ត Hybrid ស៊េរីឆ្នាំ​២០១០ នៅសហរដ្ឋអាមេរិកវិញ គឺ​នៅមាន​រថយន្ត ៦ម៉ូដែលទៀត ដែល​មានការពេញនិយមផងដែរ កាលពីជំនាន់នោះ។

ខាងក្រោម​នេះ គឺ​ជារថយន្ត Hybrid ឆ្នាំ២០១០ ចំនួន៧ ម៉ូដែល​ ដែល​បង្ហាញជូន​ទៅតាម​លំដាប់​លេខរៀងនៃភាព​ពេញនិយម​រួមមាន៖

១. Ford Fusion Hybrid: កម្រិតស៊ីសាំង ៥,៤លីត្រ/១០០គីឡូម៉ែត្រ

២. Mercury Milan Hybrid: កម្រិតស៊ីសាំង ៦លីត្រ/១០០គីឡូម៉ែត្រ

៣. Toyota Prius: កម្រិតស៊ីសាំង ៤,៧លីត្រ/១០០គីឡូម៉ែត្រ

៤. Toyota Camry Hybrid: កម្រិត​ស៊ីសាំង ៦,៩លីត្រ/១០០គីឡូម៉ែត្រ

៥. Nissan Altima Hybrid: កម្រិត​ស៊ីសាំង ៦,៩លីត្រ/១០០គីឡូម៉ែត្រ

៦. Honda Civic Hybrid: កម្រិត​ស៊ីសាំង ៥,៦លីត្រ/១០០គីឡូម៉ែត្រ

៧. Honda Insight: កម្រិត​ស៊ីសាំង ៥,៧លីត្រ/១០០គីឡូម៉ែត្រ៕

អត្ថបទ៖ សំភី

មតិយោបល់