• 2022-04-28 06:39:35
  • គន្លឹះ

វិធីនេះប្រើមុខងារ Picture in Picture លើ Chrome និង Firefox បានយ៉ាងងាយ

  • 2022-04-28 06:39:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុខងារ Picture-in-Picture (PiP) ជាផ្ទាំងវីដេអូតូចមួយ ដែលលោតចេញពីផ្ទៃកម្មវិធី និងដំណើរការនៅលើគេងាយស្រួលទស្សនា។ អ្នកអាចប្រើវាលើ Chrome និង Firefox បាន ពិសេសពេលទស្សនាវីដេអូលើ YouTube និងគេហទំព័រដទៃ។

១. មុខងារ Picture-in-Picture (PiP) លើ Chrome៖

  • ដោយសារ Chrome មិនមានមុខងារនេះ ចាំបាច់ត្រូវតម្លើង extension ជំនួយជាមុន
  • ចុចទីនេះ ដើម្បីញយក PiP extension
  • ចុច Add to Chrome ដើម្បីតម្លើង
  • បន្ទាប់មកចុចប្រើ extension នៅរបារក្បែរ web address ជាការស្រេច

២. មុខងារ Picture-in-Picture (PiP) លើ Firefox៖

  • ដោយសារ Firefox មានមុខងារនេះស្រាប់ ដូចនេះអ្នកគ្រាន់តែបើកវីដេអូ ហើយចុចលើសញ្ញា PiP ដែលមានលើវីដេអូនាផ្នែកខាងស្ដាំជាការស្រេច។ សូមទស្សនាវីដេអូខាងក្រោម៖

អត្ថបទ៖ កុសល

មតិយោបល់