- 2022-04-12 04:54:43
- គន្លឹះ
អស់បារម្ភពេលដើរឆ្ងាយផ្ទះ ជាមួយជម្រើសកាមេរ៉ាឆ្លាតវៃអាចមើលរូបបន្តផ្ទាល់ តម្លៃជាង៣០ដុល្លារ
- 2022-04-12 04:54:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អស់បារម្ភពេលដើរឆ្ងាយផ្ទះ ជាមួយជម្រើសកាមេរ៉ាឆ្លាតវៃអាចមើលរូបបន្តផ្ទាល់ តម្លៃជាង៣០ដុល្លារ
ចន្លោះមិនឃើញ
ពិបាកចិត្តពេលដើរលេងម្តងៗ អារម្មណ៍មិនដាច់ពីផ្ទះសោះ ព្រោះមិនដឹងថាផ្ទះមានសុវត្ថិភាពអត់។ អញ្ចឹងមុនដើរលេងរកមើលទិញកាមេរ៉ាសុវត្ថិភាពទុកប្រើឲ្យហើយទៅ។ នេះជាជម្រើសកាមេរ៉ាសុវត្ថិភាព ប្រើតាមផ្ទះឆ្លាតវៃ អាចផ្តល់ដំណឹងមកវិញ ក្នុងករណីមានភាពមិនប្រក្រតីណាមួយក្នុងផ្ទះ។
តោះទៅតាមដានទាំងអស់គ្នា៖
១. Mi 360o Home Security Camera 2K Pro ៤៩ដុល្លារ
Mi 360o Home Security Camera 2K Pro ជាកាមេរ៉ាសុវត្ថិភាព មានរូបរាងតូច ងាយស្រួលតម្លើងដាក់បានគ្រប់ទីតាំង ដែលមានសមត្ថភាពអាចចាប់យករូបភាពបានល្អទាំងពេលយប់មិនមានពន្លឺគ្រប់គ្រាន់។ វាក៏មានបំពាក់មកដោយឧបករណ៍ស្រូបសំឡេងចំនួនពីគ្រាប់ អាចស្រូបសំឡេងបានច្បាស់។ ចំណុចពិសេសរបស់វាគឺមានភាពឆ្លាតវៃ ងាចផ្តល់ដំណឹងមកវិញភ្លាម ប្រសិនបើមានករណីមិនប្រក្រតី តាមរយៈកម្មវិធី MI។
២. Mi 360o Home Security Camera 2K ៤៥ដុល្លារ
Mi 360o Home Security Camera 2K ជាកាមេរ៉ាសុវត្ថិភាព មានរូបរាងតូច ងាយស្រួលតម្លើងដាក់បានគ្រប់ទីតាំង ទាំងលើតុ លើជញ្ជាំង ព្រោះមានបំពាក់មកដោយជើងមេដែក អាចឆក់ជាប់លោហៈ។ វាមានសមត្ថភាពអាចចាប់យករូបភាពបានល្អទាំងពេលយប់មិនមានពន្លឺគ្រប់គ្រាន់។ វាក៏មានបំពាក់មកដោយឧបករណ៍ស្រូបសំឡេងចំនួនពីគ្រាប់ អាចស្រូបសំឡេងបានច្បាស់។ ចំណុចពិសេសរបស់វាគឺមានភាពឆ្លាតវៃ ងាចផ្តល់ដំណឹងមកវិញភ្លាម ប្រសិនបើមានករណីមិនប្រក្រតី តាមរយៈកម្មវិធី MI។
៣. Mi 360o Home Security Camera 1080p ៣៥ដុល្លារ
Mi 360o Home Security Camera 1080p ជាកាមេរ៉ាសុវត្ថិភាព មានរូបរាងតូច ងាយស្រួលតម្លើងដាក់បានគ្រប់ទីតាំង ទាំងលើតុ លើជញ្ជាំង ព្រោះមានបំពាក់មកដោយជើងមេដែក អាចឆក់ជាប់លោហៈ។ សមត្ថភាពអាចចាប់យករូបភាពធ្វើមិនសូវបានល្អបើប្រៀបនឹង កាមេរ៉ាទាំងពីរខាងលើ ប៉ុន្តែវានៅតែធ្វើបានបានល្អ ទាំងពេលយប់មិនមានពន្លឺគ្រប់គ្រាន់។ ចំណុចពិសេសរបស់វា គឺអាចប្រើជា Webcam សំរាប់វីដេអូខលបាន។
ចំពោះតម្លៃអាចនឹងមានការប្រែប្រួលទៅតាមទីផ្សារជាក់ស្តែង៕