• 2022-04-07 03:26:04
  • ចំណេះដឹង

ចូលឆ្នាំខ្មែរជិតបានទៅស្រុក មកដឹង​គន្លឹះ ៥ ចំណុច ​អាច​ឲ្យ​​អ្នកមានទំនុកចិត្ត​បើកបរ​លើ​ដងផ្លូវ

  • 2022-04-07 03:26:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លើ​ដង​ផ្លូវ មាន​ចរាចរណ៍​រថយន្ត​ស្ទើរ​គ្រប់​ប្រភេទ ទាំង​ធ្វើ​ដំណើរ​ការ​ទៅ​ធ្វើការ កម្សាន្ត ដឹក​ឥវ៉ាន់ ឬ​ដឹក​អ្នក​ដំណើរ​។ ឥរិយាបថ​អ្នក​បើកបរ បាន​ប្រែ​ក្លាយ​ជា​កត្តា​រួម​ផ្សំ​មួយ ចំពោះ​ហេតុការណ៍​មិន​ល្អ​លើ​ដង​ផ្លូវ​។ 

ការ​ស្ទង់​មតិ​ពី​ក្រុមហ៊ុន Ford រក​ឃើញ​ថា តួលេខ​ប្រកាស​អាសន្ន​មួយ​របស់​អ្នក​បើកបរ​វ័យក្មេង ដែល​មាន​ឥរិយាបថ​ប្រកប​ដោយ​ហានិភ័យ​ ខណៈ​ពេល​បើកបរ ដូចជា​បង្កើន​ល្បឿន និង​មើល​វីដេអូ​លើ​ទូរសព្ទ។​ 

ពាក់​ខ្សែ​ក្រវាត់​

រូបមន្ត​ទីមួយ គួរ​ពាក់​ខ្សែ​ក្រវាត់​។ មាន​អ្នក​បើកបរ និង​អ្នក​ដំណើរ​ជាច្រើន​បដិសេធ​មិន​ពាក់​ខ្សែ​ក្រវាត់ ជាពិសេស​នៅ​កៅអី​ក្រោយ ដោយ​យក​លេស​ខូច​ភ្លី​អាវ ឬ​មិន​សូវ​មាន​ផាសុកភាព​មាន​អ្វី​រឹប​តឹង​។ ប៉ុន្តែ​នេះ អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​គ្រោះថ្នាក់​ដល់​ជីវិត​បាន កំឡុង​ពេល​ធ្វើ​ដំណើរ។ 

ដឹង​ពី​រថយន្ត​ខ្លួន​បើកបរ​

គ្រប់​រថយន្ត​មាន​មុខងារ​ខុសៗគ្នា ទោះ​ខ្ចី​គេ ឬ​បើក​រថយន្ត​ផ្ទាល់​ខ្លួន គួរ​យល់​ដឹង​ពី​ការ​ប្រើប្រាស់​មុខងារ​របស់​រថយន្ត ដូច​ជា​ការ​ប្រើ​ផ្លិត​ទឹក, កែប្រែ​សីតុណ្ហភាព​ក្នុង​រថយន្ត​, បើក​ភ្លើង​មុខ ឬ​អាច​សម្គាល់​ភ្លើង​សញ្ញា​បង្ហាញ​បញ្ហា​របស់​រថយន្ត ដែល​អាច​ជួយ​សម្រប​តាម​ស្ថានភាព​ខាងមុខ​បាន​។

ប្រយ័ត្ន​ពី​ចំណុច​រំខាន​ ដល់​ការ​បញ្ជា​យានយន្ត​

ចំណុច​រំខាន​នៅ​ពេល​ធ្វើ​ដំណើរ​មាន​ច្រើន ដូចជា​សំឡេង​រំខាន​ពី​ទូរសព្ទ ឬ​បណ្ដាញ​សង្គម ការ​គេង​មិន​គ្រប់គ្រាន់ តន្ត្រី​បើក​លឺៗ ការ​លេង​សើច​ប្រើ​កាយវិការ​ជាមួយ​អ្នក​កាន់​ដៃ​ចង្កូត សុទ្ធតែ​អាច​បង្ក​ជា​គ្រោះថ្នាក់​បាន​។ 

បើកបរ​ប្រកប​ដោយ​ស្មារតី​ល្អ ភ្នែក​ផ្ដោត​លើ​ដង​ផ្លូវ ក៏​ដូចជា​អ្នក​រួម​ដំណើរ។ 

បើ​តាម​ការ​ស្ទង់មតិ​ការ​រំខាន​អំឡុង​ពេល​បើកបរ​ឆ្នាំ ២០១៧ របស់​ក្រុមហ៊ុន Ford មាន​អ្នក​បើកបរ ៥៤% ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក បាន​លើក​ថា ពួក​គេ​ព្យាយាម​មិន​ប្រើ​ទូរសព្ទ​អំឡុង​ពេល​បើកបរ ប៉ុន្តែ​នៅតែ​ធ្វើ​។ 

បើកបរ​មាន​ការ​ការពារ​

ការ​បើកបរ​បំពាន ឬ​មិន​គោរព​អ្នក​រួម​ដំណើរ​រួមមាន បម្លាស់ទី​ចូល​គន្លងម៉ូតូ ប្រើ​ភ្លើង​សញ្ញា​មិន​ត្រឹមត្រូវ ភ្លើង​ពណ៌លឿង ឬ​ក្រហម​ប្រឹង​ជាន់​ទៅ​មុខ ប្រលែង​ដៃ​ចង្កូត​។ 

គួរ​ប្រើ​ភ្លើង​ស៊ីញរ​ឲ្យ​បាន​ត្រឹមត្រូវ ប្រើប្រាស់​គន្លង​ផ្លូវ​ឲ្យ​បាន​ត្រឹមត្រូវ រក្សា​ដៃ​ទាំងពីរ​លើ​ដៃ​ចង្កូត ប្រើ​ល្បឿន​ក្នុង​ច្បាប់​ចរាចរណ៍​កំណត់ មិន​ប្រជែង​នឹង​អ្នក​រួម​ដំណើរ​។ 

ការបើកបរពេលមេឃភ្លៀង

ព្យាយាម​បើកបរ​តាម​សម្រួល ដឹង​ពី​ការ​ប្រើ​ហ្វ្រាំង និង​ល្បឿន ដោយ​រក្សា​ការ​គ្រប់គ្រង​បាន​។ គួរ​ប្រាកដ​ថា ផ្លិត​ទឹក​ដំណើរ​ការ​បាន​ល្អ  ប្រើ​ភ្លើង​មុខ​ដើម្បី​ដឹង​ពី​ផ្លូវ​ខាងមុខ​ឆ្ងាយ រក្សា​ល្បឿន​យឺត​ល្មម ប្រយ័ត្នប្រយែង​ពេល​ផ្លូវ​កោង​៕

ប្រភព៖ carsomesg

មតិយោបល់